បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះយេហូវ៉ាបង្រៀនយើងខ្ញុំរបៀបកំណត់អាយុជីវិតរបស់យើង
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ កុម្ភៈ
    • ៤​-​៦. តើ​ព្រះ​យេហូវ៉ា​គឺ​ជា‹ជំរក​ដ៏​ពិត›សំរាប់​យើង​យ៉ាង​ដូច​ម្ដេច?

      ៤ អ្នក​តែង​ទំនុក​ដំកើង​ផ្ដើម​វាចា​រ​ដោយ​ពាក្យ​ថា​៖ ​«​ឱ[​ព្រះ​យេហូវ៉ា​]អើយ! ព្រះ​អង្គ​ធ្លាប់​ធ្វើ​ជា​ជំរក[​ពិត​]របស់​យើង​ខ្ញុំ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ព្រះ​អង្គ​បង្កើត​ផែនដី និង ពិភព​លោក​មក[​ដូច​ជា​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន, ព.ថ.​]នោះ ព្រះ​អង្គជា​ព្រះ​ជា​ម្ចាស់​តាំង​ពី​អស់​កល្ប​រៀង​មក​»។—ទំនុក​តម្កើង ៩០:១, ២

  • ព្រះយេហូវ៉ាបង្រៀនយើងខ្ញុំរបៀបកំណត់អាយុជីវិតរបស់យើង
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ កុម្ភៈ
    • ៧. តើ​ក្នុង​ន័យ​អ្វី​ដែល​ភ្នំ​នានា​«​កើត​»​មក និង​ផែនដី​ត្រូវ​បង្កើត​«​ដូច​ជា​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន​»​នោះ?

      ៧ ព្រះ​យេហូវ៉ា​មាន​ព្រះ​ជន្ម​មុន​ពេល​ភ្នំ​នានា​«​កើត​»​មក ហើយ​មុន​ផែនដី​ត្រូវ​បង្កើត​«​ដូច​ជា​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន​»។ បើ​គិត​ពី​ទស្សនៈ​មនុស្ស​វិញ ការ​បង្កើត​ផែនដី ហើយ​លក្ខណៈ​គីមី និង​បំលែង​មេកានិច​ដ៏​ស្មុគ​ស្មាញ​របស់​ផង​ផែនដី​នេះ បាន​ត្រូវ​ការ​នូវ​ការ​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង។ បន្ថែម​ទៅ​ទៀត ដោយ​និយាយ​ថា ភ្នំ​នានា​«​កើត​»​មក ហើយ​ផែនដី​ត្រូវ​បង្កើត​ដូច​ជា​«​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន​»​នោះ គឺ​អ្នក​តែង​ទំនុក​ដំកើង​បង្ហាញ​ជម្រៅ​ចិត្ត​គោរព​ចំពោះ​ការ​ងារ​ជា​ច្រើន​អនេក ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​ក្នុង​ការ​បង្កើត​អ្វី​ៗ​ទាំង​នេះ។ យើង​ក៏​គួរ​គោរព​និង​យល់​តម្លៃ​នូវ​ស្នា​ព្រះ​ហ​ស្ថ​របស់​អ្នក​បង្កើត​ដែរ មែន​ទេ?

      ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​ជួយ​យើង​ជា​និច្ច

      ៨. តើ​ប្រយោគ​ដែល​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​«​តាំង​ពី​អស់​កល្ប​រៀង​មក​»​មាន​ន័យ​អ្វី?

      ៨ អ្នក​តែង​ទំនុក​ដំកើង​បាន​ច្រៀង​ថា‹ព្រះ​អង្គជា​ព្រះ​តាំង​ពី​អស់​កល្ប​រៀង​មក›។ ក្នុង​ភាសា​ដើម ពាក្យ​ដែល​ត្រូវ​បក​ប្រែ​ថា​«​អស់​កល្ប​»​អាច​សំដៅ​ទៅ​លើ​អ្វី​ដែល​មាន​ទី​បញ្ចប់ តែ​ទី​បញ្ចប់​នោះ​មិន​ទាន់​ត្រូវ​កំណត់​ឲ្យ​ដឹង​ថា​នឹង​មក​ពេល​ណា​ទេ។ (​និក្ខមនំ ៣១:១៦, ១៧; ហេព្រើរ ៩:១៥​) ក៏​ប៉ុន្តែ នៅ​ទំនុក​ដំកើង ៩០:២ និង​កន្លែង​ផ្សេង​ទៀត​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ​នោះ ពាក្យ​«​អស់​កល្ប​»​មាន​ន័យ​ថា​«​ជា​រៀង​រហូត​»។ (​សាស្ដា ១:៤​) សតិ​របស់​យើង​គ្មាន​សមត្ថភាព​យល់​នូវ​របៀប​ព្រះ​បាន​មាន​ព្រះ​ជន្ម​រស់​ជា​រៀង​រហូត​ដូច្នេះ​ទេ។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​គ្មាន​ដើម​កំណើត ហើយ​និង​គ្មាន​ទី​បញ្ចប់​ដែរ។ (​ធីម៉ូថេ​ទី​១ ១:១៧​) ទ្រង់​នឹង​មាន​ព្រះ​ជន្ម​ជា​រៀង​រហូត ថែម​ទាំង​ទ្រង់​ប្រុង​ប្រៀប​នឹង​ជួយ​យើង​ជា​និច្ច។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក