បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះយេហូវ៉ាបង្រៀនយើងខ្ញុំរបៀបកំណត់អាយុជីវិតរបស់យើង
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ កុម្ភៈ
    • ៩. តើ​អ្នក​តែង​ទំនុក​ដំកើង​ប្រៀប​ធៀប​មួយ​ពាន់​ឆ្នាំ​របស់​មនុស្សជាតិ​ស្មើ​នឹង​អ្វី?

      ៩ ព្រះ​បាន​បណ្ដាល​ឲ្យ​អ្នក​តែង​បទ​ទំនុក​ដំកើង ប្រៀប​ធៀប​មួយ​ពាន់​ឆ្នាំ​របស់​មនុស្សជាតិ ស្មើ​នឹង​មួយ​រយៈ​ពេល​ដ៏​ខ្លី​ចំពោះ​អ្នក​បង្កើត​ដ៏​អស់​កល្ប​នោះ។ គាត់​បាន​ទូល​ព្រះ​ថា​៖ ​«​ព្រះ​អង្គ​បាន​ធ្វើ​អោយ​មនុស្ស​លោក​វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ គឺ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា​«​ពូជ​ពង្ស​របស់​អ​ដាំ​អើយ! ចូរ​វិល​ទៅ​វិញ​ទៅ!​»​ ចំពោះ​ព្រះ​អង្គ រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​ប្រៀប​បាន​ដូច​ថ្ងៃ​ម្សិល​មិញ​ដែល​កន្លង​ផុត​ទៅ ឬ ដូច​មួយ​យាម​ក្នុង​ពេល​យប់។—ទំនុក​តម្កើង ៩០:៣, ៤

  • ព្រះយេហូវ៉ាបង្រៀនយើងខ្ញុំរបៀបកំណត់អាយុជីវិតរបស់យើង
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ កុម្ភៈ
    • ១១. ហេតុ​អ្វី​បាន​ជា​យើង​អាច​ដឹង​ថា​មួយ​រយៈ​ពេល​យូរ​ចំពោះ​យើង គឺ​ខ្លី​ណាស់​ចំពោះ​ព្រះ​វិញ?

      ១១ បើ​គិត​ពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​វិញ សូម្បី​តែ​ជីវិត​របស់​លោក​មធូសាឡា​ក៏​ដោយ ដែល​បាន​រស់​បាន​អាយុ​៩៦៩​ឆ្នាំ​ក្រោយ​មក​ស្លាប់​នោះ ក៏​ខ្លី​ជាង​មួយ​ថ្ងៃ​ដែរ។ (​លោកុប្បត្តិ ៥:២៧​) ចំពោះ​ព្រះ ពេល​មួយ​ពាន់​ឆ្នាំ​កន្លង​ផុត​ទៅ គឺ​ប្រៀប​ដូច​នឹង​ថ្ងៃ​ម្សិល​មិញ​ដែល​មាន​រយៈ​ពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ។ អ្នក​តែង​ទំនុក​ដំកើង​ក៏​ស្រដី​ថា ចំពោះ​ព្រះ​មួយ​ពាន់​ឆ្នាំ​គឺ​ដូច​វេន​យាម​ជំរំ​ទ័ព​ពេល​យប់​ដែល​ជា​វេន​មាន​តែ​បួន​ម៉ោង​ប៉ុណ្ណោះ។ (​ពួក​ចៅហ្វាយ ៧:១៩​) ដូច្នេះ ជាក់​ជា​មួយ​រយៈ​ពេល​យូរ​ចំពោះ​យើង តែ​គឺ​ខ្លី​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​មាន​ព្រះ​ជន្ម​អស់​កល្ប។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក