-
ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
១. ហេតុអ្វីយើងគួរឲ្យតម្លៃជីវិត?
យើងគួរឲ្យតម្លៃជីវិត ដោយសារនេះជាអំណោយពីព្រះយេហូវ៉ាដែលជាបិតាជាទីស្រឡាញ់របស់យើង។ លោកគឺជា«ប្រភពនៃជីវិត» ដោយសារលោកបានបង្កើតជីវិតទាំងអស់។ (ចម្រៀងសរសើរព្រះ ៣៦:៩) គម្ពីរចែងថា៖ «គឺលោកហើយដែលផ្ដល់ជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់រូប»។ (សកម្មភាព ១៧:២៥, ២៨) ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការ ដើម្បីយើងអាចមានជីវិតរស់នៅ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ផ្ដល់ឲ្យយើងនូវអ្វីផ្សេងៗដែលជួយយើងឲ្យសប្បាយរីករាយនឹងជីវិតដែរ។—សូមអាន សកម្មភាព ១៤:១៧
-
-
ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
២. តើតាមរបៀបណាយើងអាចបង្ហាញព្រះយេហូវ៉ាថា យើងឲ្យតម្លៃជីវិតដែលជាអំណោយពីលោក?
ព្រះយេហូវ៉ាបានយកចិត្តទុកដាក់ចំពោះអ្នក តាំងពីអ្នកនៅក្នុងផ្ទៃម្ដាយម្ល៉េះ។ ក្នុងគម្ពីរ ដាវីឌដែលជាអ្នកគោរពប្រណិប័តន៍ព្រះ បានអធិដ្ឋានទៅលោកថា៖ «ភ្នែកលោកបានឃើញខ្ញុំហើយ កាលដែលខ្ញុំមិនទាន់ចេញជារូបរាងនៅឡើយ»។ (ចម្រៀងសរសើរព្រះ ១៣៩:១៦) ព្រះយេហូវ៉ាឲ្យតម្លៃយ៉ាងខ្លាំងចំពោះជីវិតរបស់អ្នក។ (សូមអាន ម៉ាថាយ ១០:២៩-៣១) ប្រសិនបើអ្នកណាធ្វើអត្តឃាតa ឬសម្លាប់អ្នកឯទៀត នោះនឹងធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្តខ្លាំងណាស់។ (ដំណើរចាកចេញ ២០:១៣) ម្យ៉ាងទៀត ប្រសិនបើអ្នកណាធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់ក្នុងការការពារជីវិតខ្លួនឬជីវិតអ្នកឯទៀត នោះក៏នឹងធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្តដែរ។ ពេលយើងការពារជីវិតរបស់យើងនិងគោរពជីវិតរបស់អ្នកឯទៀត នោះបង្ហាញថាយើងឲ្យតម្លៃជីវិតដែលជាអំណោយដ៏អស្ចារ្យពីព្រះ។
-
-
ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៥. ចូរឲ្យតម្លៃជីវិតកូនក្នុងផ្ទៃ
ដាវីឌបានពន្យល់ថា ព្រះយេហូវ៉ាចាប់អារម្មណ៍ចំពោះជីវិតរបស់ទារកនិងការលូតលាស់របស់ទារកក្នុងផ្ទៃម្ដាយ។ សូមអាន ចម្រៀងសរសើរព្រះ ១៣៩:១៣-១៧ រួចពិភាក្សាសំណួរនេះ៖
តើព្រះយេហូវ៉ាចាត់ទុកបុគ្គលម្នាក់ថាមានជីវិត ពេលដែលគាត់កើតមក ឬពេលដែលគាត់មានកំណើតនៅក្នុងផ្ទៃម្ដាយភ្លាម?
នៅសម័យបុរាណ ព្រះយេហូវ៉ាបានឲ្យច្បាប់ដល់ជនជាតិអ៊ីស្រាអែល ដើម្បីការពារម្ដាយនិងកូនដែលនៅក្នុងផ្ទៃ។ សូមអាន ដំណើរចាកចេញ ២១:២២, ២៣ រួចពិភាក្សាសំណួរដូចតទៅ៖
តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអ្នកដែលគ្មានចេតនាធ្វើឲ្យកូនក្នុងផ្ទៃស្លាប់?
តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអ្នកដែលមានចេតនាធ្វើឲ្យកូនក្នុងផ្ទៃស្លាប់?b
តើអ្នកគិតយ៉ាងណាអំពីទស្សនៈរបស់លោកអំពីរឿងនេះ?
សូម្បីតែស្ត្រីដែលឲ្យតម្លៃជីវិត ក៏អាចមានអារម្មណ៍ថាការរម្លូតកូនជាជម្រើសតែមួយគត់ដែរ។ សូមអាន អេសាយ ៤១:១០ រួចពិភាក្សាសំណួរដូចតទៅ៖
បើស្ត្រីម្នាក់ប្រឈមមុខនឹងការបង្ខិតបង្ខំឲ្យរម្លូតកូន តើនាងគួរសុំជំនួយពីអ្នកណា? ហេតុអ្វី?
-
-
ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
b អស់អ្នកដែលធ្លាប់រម្លូតកូនមិនចាំបាច់បន្ទោសខ្លួនហួសហេតុពេកទេ ព្រោះព្រះយេហូវ៉ាអាចអភ័យទោសឲ្យពួកគេបាន។ សម្រាប់ព័ត៌មានថែមទៀត សូមមើលអត្ថបទ«តើគម្ពីរចែងយ៉ាងណាអំពីការរម្លូតកូន?» នៅផ្នែកស្វែងយល់ថែមទៀតក្នុងមេរៀននេះ។
-