បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើកិច្ចការរបស់អ្នកធន់នឹងភ្លើងបានទេ?
    ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ កុម្ភៈ
    • ៤. (ក) តើ​អ្វី​ជា​មុខ​នាទី​របស់​សាវ័ក​ប៉ុល​ក្នុង​កិច្ច​ការ​សាង​សង់​គ្រីស្ទាន? (ខ) ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ព្រះ​យេស៊ូ​និង​អ្នក​ស្ដាប់​របស់​ទ្រង់​យល់​តម្លៃ​នៃ​គ្រឹះ​ដ៏​ល្អ?

      ៤ ដើម្បី​ឲ្យ​អាគារ​មួយ​ទៅ​ជា​មាំ​មួន ហើយ​នៅ​បាន​យូរ អាគារ​នោះ​ត្រូវ​ការ​គ្រឹះ​ដ៏​ល្អ។ ដូច្នេះ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ខ្ញុំ​បាន[ចាក់​គ្រឹះ, ព.ថ.] ដូច​ជា​មេ​ជាង​ផ្ទះ​ដ៏​ចំណាន តាម​ព្រះ​គុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ»។ (កូរិនថូស​ទី​១ ៣:១០) ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ស្រដៀង​នេះ ព្រះ​យេស៊ូ​បាន​រៀប​រាប់​អំពី​ផ្ទះ​មួយ​ដែល​បាន​ធន់​នឹង​ខ្យល់​ព្យុះ ពី​ព្រោះ​ជាង​សង់​បាន​ជ្រើស​យក​គ្រឹះ​មួយ​ដ៏​មាំ។ (លូកា ៦:៤៧​-​៤៩) ព្រះ​យេស៊ូ​ដឹង​នូវ​ភាព​សំខាន់​នៃ​គ្រឹះ​នោះ។ ទ្រង់​មាន​វត្តមាននៅ​ពេល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី។a (សុភាសិត ៨:២៩​-​៣១) ពួក​អ្នក​ដែល​កំពុង​តែ​ស្ដាប់​បន្ទូល​របស់​ទ្រង់ ក៏​យល់​តម្លៃ​នៃ​គ្រឹះ​ដ៏​ល្អ​ដែរ។ មាន​តែ​ផ្ទះ​ណា​ដែល​បាន​ត្រូវ​សង់​យ៉ាង​ល្អ​ទេ ដែល​អាច​ធន់​នឹង​ទឹក​ជំនន់ និង​ការ​រញ្ជួយ​ផែនដី​បាន ដែល​ជួន​កាល​បាន​កើត​ឡើង​នៅ​ស្រុក​ប៉ាឡេស្ទីន។ ក៏​ប៉ុន្តែ តើ​គ្រឹះ​ដែល​សាវ័ក​ប៉ុល​បាន​គិត ជា​អ្វី​ទៅ?

  • តើកិច្ចការរបស់អ្នកធន់នឹងភ្លើងបានទេ?
    ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ កុម្ភៈ
    • a ‹គ្រឹះ​នៃ​ផែនដី›ប្រហែល​សំដៅ​ទៅ​លើ​កម្លាំង​ធម្មជាតិ​ដែល​ទ្រ​ផែនដី និង​តួ​អវកាស​ទាំង​ឡាយ​ឲ្យ​ជាប់​នៅ​នឹង​មួយ​កន្លែង។ បន្ថែម​ទៅ​ទៀត ផែនដី​បាន​ត្រូវ​សង់​តាម​របៀប​នេះ ដែល​វា​មិន«រញ្ជួយ» ឬ​ក៏​មិន​រង​សេចក្ដី​ហិន​វិនាស​ឡើយ។—ទំនុកដំកើង ១០៤:៥

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក