បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ‹កាតព្វកិច្ចទាំងមូលរបស់មនុស្ស›
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ ឧសភា
    • ១៣. (ក) តើ​សាស្ដា ៩:៤, ៥ ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​យ៉ាង​ណា ចំពោះ​ការ​ស្វែង​រក​ភាព​ធំ​ដុំ​ឬ​អំណាច​នោះ? (ខ) តើ​យើង​ជួប​ប្រទះ​ការ​ពិត​អ្វី​ខ្លះ បើ​សិន​ជា​ជីវិត​នេះ​មាន​តែ​ប៉ុណ្ណេះ? (សូម​មើល​កំណត់​ចំណាំ)

      ១៣ តើ​ភាព​ធំ​ដុំ​ឬ​អំណាច​បែប​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ទី​បំផុត? ដូច​មនុស្ស​មួយ​ដំណ​បាន​កន្លង​ទៅ​ហើយ​ដំណ​មួយ​ចូល​មក មនុស្ស​ធំ​ដុំ ឬ​អ្នក​មាន​អំណាច​ក៏​វិនាស​ទៅ ហើយ​ក៏​គ្មាន​នរណា​ចាំ​ពី​គេ​ដែរ។ នេះ​ហើយ​ជា​ការ​ពិត​ចំពោះ​ពួក​អ្នក​សង់ ពួក​អ្នក​ភ្លេង ពួក​វិចិត្រករ ពួក​អ្នក​កែ​ប្រែ​សង្គម ហើយ​ពួក​មនុស្ស​ឯ​ទៀត ក៏​ជា​ការ​ពិត​ចំពោះ​ពួក​នយោបាយ​និង​ពួក​មេ​ដឹក​នាំ​យោធា​ជា​ច្រើន​ដែរ។ ពី​មុខ​តំណែង​ទាំង​នេះ តើ​អ្នក​ស្គាល់​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​រស់​នៅ​ក្នុង​រវាង​ឆ្នាំ​១៧០០​និង​១៨០០? សាឡូម៉ូន​បាន​វែក​ញែក​រឿង​នេះ​ដោយ​ត្រឹម​ត្រូវ​ថា៖ «ឆ្កែ​រស់ គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ។ ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ . . . សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ»។ (សាស្ដា ៩:៤, ៥) បើ​ជីវិត​មាន​តែ​ប៉ុណ្ណេះ អញ្ចឹង​ការ​ស្វែង​រក​ភាព​ធំ​ដុំ ឬ​អំណាច នោះ​ជា​ការ​ឥត​ប្រយោជន៍​ទេ។a

  • ‹កាតព្វកិច្ចទាំងមូលរបស់មនុស្ស›
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ ឧសភា
    • a ប៉ម​យាម​មួយ​បាន​ចែង​ដូច​នេះ​ថា៖ «យើង​មិន​គួរ​ខ្ជះ​ខ្ជាយ​ជីវិត​យើង​ទៅ​លើ​សេចក្ដី​ឥត​ប្រយោជន៍​នោះ​ឡើយ . . . បើ​ជីវិត​នេះ​មាន​តែ​ប៉ុណ្ណេះ នោះ​គ្មាន​អ្វី​សំខាន់​ទេ។ ជីវិត​នេះ​ប្រៀប​ដូច​ជា​បាល់​មួយ​ដែល​គេ​បោះ​ទៅ​លើ រួច​ធ្លាក់​មក​លើ​ដី​វិញ។ វា​ប្រៀប​ដូច​ជា​ស្រមោល​មួយ ផ្កា​ដែល​ស្រពោន​ទៅ ស្លឹក​ស្មៅ​មួយ​ដែល​គេ​កាត់​រួច​ទុក​ឲ្យ​ងាប់។ . . . នៅ​លើ​ជញ្ជីង​នៃ​អនន្ត​ភាព ប្រវែង​ជីវិត​របស់​យើង​ប្រៀប​ដូច​ជា​ចំណុច​ដ៏​តូច​មួយ។ វា​មិន​ទាំង​ស្មើ​នឹង​ដំណក់​ទឹក​ដ៏​ធំ​មួយ​នៅ​ក្នុង​ទន្លេ​ផង។ ពិត​មែន​ហើយ សាឡូម៉ូន​ត្រូវ​ណាស់ ពេល​ទ្រង់​ពិចារណា​មើល​កង្វល់​និង​សកម្មភាព​ផ្សេង​ៗ​របស់​មនុស្ស ហើយ​ប្រកាស​ទាំង​នេះ​ជា​ការ​ឥត​ប្រយោជន៍​នោះ។ យើង​ឆាប់​ស្លាប់​ទៅ​វិញ​ណាស់ បើ​យើង​មិន​កើត​មក​នោះ​ប្រហែល​ជា​ល្អ​ជា​ជាង មនុស្ស​រាប់​លាន​នាក់​ចេញ​ហើយ​ចូល ដោយ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា​យើង​នៅ​ទី​នេះ។ នេះ​មិន​មែន​ជា​ទស្សនៈ​អាក្រក់​នោះ​ទេ។ នេះ​ជា​ការ​ពិត ជា​ការ​ជាក់​ស្តែង​ដែល​មនុស្ស​ជួប​ប្រទះ ជា​ទស្សនៈ​ដែល​មាន​ប្រយោជន៍ បើ​ជីវិត​មាន​តែ​ប៉ុណ្ណេះ»។—១ សីហា ១៩៥៧ ទំព័រ ៤៧២

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក