បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើអ្នកកំពុងតែបំពេញកាតព្វកិច្ចទាំងមូលរបស់អ្នកចំពោះព្រះឬទេ?
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ កុម្ភៈ
    • ១២. តាម​ពាក្យ​ផ្ទាល់​របស់​អ្នក តើ​អ្នក​នឹង​ថ្លែង​យ៉ាង​ណា​នូវ​អ្វី​ដែល​សាឡូម៉ូន​បាន​មាន​បន្ទូល​មក ដូច​បាន​កត់​ទុក​នៅ​ក្នុង​សាស្ដា ១២:១១, ១២?

      ១២ សូម្បី​តែ​ឥត​មាន​របៀប​បោះ​ពុម្ព​ដូច​សម័យ​ទំនើប​នេះ នោះ​ក៏​មាន​សៀវភៅ​ជា​ច្រើន​ក្នុង​សម័យ​របស់​សាឡូម៉ូន​ដែរ។ តើ​ពួក​គេ​បាន​ត្រូវ​ចាត់​ទុក​ប្រកាសនវត្ថុ​យ៉ាង​ណា​ដែរ? ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា ធៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​របស់​ពួក​អ្នក ដែល​ប្រមូល​កត់​ទុក​ពាក្យ​ប្រាជ្ញ នោះ​ក៏​ដូច​ជា​ដែក​គោល​បោះ​ភ្ជាប់ ជា​ពាក្យ​ដែល​មក​ពី​អ្នក​គង្វាល​តែ​១ ១​ទៀត កូន​អើយ ចូរ​ទទួល​ដំបូន្មាន​ចុះ ដ្បិត​ការ​ដែល​ធ្វើ​សៀវភៅ​ជា​ច្រើន នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ឡើយ ហើយ​ការ​ដែល​រៀន​ជា​ច្រើន នោះ​រមែង​នាំ​ឲ្យ​អផ្សុក​ដល់​រូប​សាច់»។—សាស្ដា ១២:១១, ១២

  • តើអ្នកកំពុងតែបំពេញកាតព្វកិច្ចទាំងមូលរបស់អ្នកចំពោះព្រះឬទេ?
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ កុម្ភៈ
    • ១៤. (ក) តើ​មិន​មាន​ប្រយោជន៍​ដោយ«រៀន​ជា​ច្រើន» ពី​សៀវភៅ​ប្រភេទ​ណា? (ខ) តើ​ប្រកាសនវត្ថុ​បែប​ណា​ដែល​យើង​គួរ​ពិចារណា​មើល​មុន​គេ ហើយ​ហេតុ​អ្វី?

      ១៤ ក៏​ប៉ុន្តែ ហេតុ​អ្វី​ក៏​សាឡូម៉ូន​មាន​បន្ទូល​អ៊ីចឹង​អំពី​សៀវភៅ​ទាំងឡាយ? ហ្នឹង​ហើយ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​សៀវភៅ​ជា​ច្រើន​ឥត​គណនា​របស់​លោកីយ៍​នេះ គឺ​មាន​តែ​ការ​វែក​ញែក​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ។ ហើយ​គំនិត​ជា​ច្រើន​ទាំង​នេះ បង្ហាញ​នូវ​គំនិត​របស់​អារក្ស​សាតាំង។ (កូរិនថូស​ទី​២ ៤:៤) ដូច្នេះ​ហើយ «ការ​ដែល​រៀន​ជា​ច្រើន» ស្តី​អំពី​ពត៌មាន​ខាង​លោកីយ៍​នេះ នោះ​កម្រ​មាន​តម្លៃ​ជា​ស្ថាពរ​ទេ។ តាម​ការ​ពិត មួយ​ចំនួន​ច្រើន​នៃ​ការ​រៀន​នេះ អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ​ទៀត​ផង។ ដូច​សាឡូម៉ូន ចូរ​ឲ្យ​យើង​រំពឹង​គិត​លើ​អ្វី​ៗ​ដែល​បន្ទូល​របស់​ព្រះ​ចែង​អំពី​ជីវិត​នោះ​វិញ។ នេះ​នឹង​ពង្រឹង​ជំនឿ​របស់​យើង និង​ទាញ​យើង​ឲ្យ​មក​ជិត​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង។ ការ​ប្រុង​ស្មារតី​ច្រើន​ហួស​ហេតុ​លើ​សៀវភៅ ឬ​ពី​ប្រភព​សេចក្ដី​ណែនាំ​ឯ​ទៀត នោះ​អាច​ធ្វើ​ឲ្យ​យើង​នឿយ​ហត់។ ជា​ពិសេស​នៅ​ពេល​ដែល​សេចក្ដី​ទាំង​នេះ ជា​ផលិតផល​នៃ​ការ​វែក​ញែក​ខាង​លោកីយ៍​នេះ ដែល​ប្រឆាំង​នឹង​ប្រាជ្ញា​របស់​ព្រះ នោះ​សេចក្ដី​ទាំង​នេះ​គឺ​ធ្វើ​ឲ្យ​ហិនហោច​ដល់​ជំនឿ​លើ​ព្រះ និង​លើ​គោល​បំណង​របស់​ទ្រង់។ បើ​អ៊ីចឹង សូម​ឲ្យ​យើង​នឹក​ចាំ​ថា​សេចក្ដី​ដែល​មាន​ប្រយោជន៍​បំផុត​នៅ​សម័យ​សាឡូម៉ូន និង​នៅ​សម័យ​យើង​នេះ គឺ​ជា​សេចក្ដី​ដែល​បង្ហាញ​នូវ​ប្រាជ្ញា​របស់«អ្នក​គង្វាល​តែ​១» ដែល​ជា​ព្រះ​យេហូវ៉ា។ ទ្រង់​បាន​ប្រទាន​ឲ្យ​នូវ​សៀវភៅ​៦៦​ក្បាល ដែល​ជាបទគម្ពីរ​បរិសុទ្ធ ហើយ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​នឹង​សៀវភៅ​ទាំង​នេះ។ ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​ដ៏​មាន​ប្រយោជន៍​របស់‹អ្នក​បំរើ​ស្មោះ​ត្រង់› ជួយ​យើង​ឲ្យ​ទទួល​បាន‹ចំណេះ​អំពី​ព្រះ›។—សុភាសិត ២:១​-​៦

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក