-
គោលសំខាន់ៗពីសៀវភៅបទចំរៀងសាឡូម៉ូនទស្សនាវដ្ដីប៉មយាម ២០០៦ | ១ ធ្នូ
-
-
១:២, ៣—ពេលនាងនឹកចាំពីសេចក្ដីស្រឡាញ់របស់កំលោះអ្នកគង្វាល ហេតុអ្វីនេះវិសេសជាងស្រាទំពាំងបាយជូរ? ហើយហេតុអ្វីក៏នាមរបស់កំលោះអ្នកគង្វាលប្រៀបដូចជាប្រេងក្រអូប? ស្រាទំពាំងបាយជូរអាចនាំឲ្យចិត្តមនុស្សបានសប្បាយ ហើយការចាក់ប្រេងក្រអូបលើក្បាលជាអ្វីដែលជួយឲ្យបានធូរស្រាល។ យ៉ាងនេះ នាងមានកម្លាំងចិត្តនិងអារម្មណ៍ធូរស្រាលពេលនឹកគិតពីនាមនិងសេចក្ដីស្រឡាញ់របស់អ្នកគង្វាលចំពោះនាង។ (ទំនុកដំកើង ២៣:៥; ១០៤:១៥) ដូចគ្នាដែរ ពួកគ្រិស្តសាសនិកពិត (ជាពិសេសពួកអ្នកចាក់ប្រេងតាំង) បានត្រូវលើកទឹកចិត្តនិងមានកម្លាំងចិត្តឡើងពេលរំពឹងគិតអំពីសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូគ្រិស្តបានបង្ហាញចំពោះពួកគេ។
-
-
គោលសំខាន់ៗពីសៀវភៅបទចំរៀងសាឡូម៉ូនទស្សនាវដ្ដីប៉មយាម ២០០៦ | ១ ធ្នូ
-
-
១:២; ២:៦: ពេលមនុស្សពីរនាក់កំពុងដើរលេងជាគូមុនរៀបការ គឺប្រហែលជាមិនខុសទេឲ្យពួកគេបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាតាមរបៀបស្អាតស្អំ។ យ៉ាងណាក៏ដោយ គូប្រុសស្រីត្រូវប្រុងប្រយ័ត្នថា ពួកគេចង់បង្ហាញសេចក្ដីស្រឡាញ់បែបនេះដោយព្រោះស្រឡាញ់គ្នាពិត មិនមែនដោយសារចិត្តស្រើបស្រាលទេ ដែលអាចបណ្ដាលឲ្យធ្វើអំពើអសីលធម៌វិញ។—កាឡាទី ៥:១៩
-