បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «ឥឡូវនេះអ្នករាល់គ្នាជារាស្ត្ររបស់ព្រះ»
    ទស្សនាវដ្ដីប៉មយាម ២០១៤ | ១៥ វិច្ឆិកា
    • ១៧, ១៨​. (ក) ពេល​កុក​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា តើ​លោក​នឹង​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ការ​ណែនាំ​អ្វី? (ខ) បើ​យើង​ចង់​ទទួល​ការ​ការពារ​ពី​ព្រះ​យេហូវ៉ា តើ​យើង​ត្រូវ​ធ្វើ​អ្វី?

      ១៧ ពេល​កុក​ចាប់​ផ្ដើម​ការ​វាយ​ប្រហារ ព្រះ​យេហូវ៉ា​នឹង​ប្រាប់​អ្នក​បម្រើ​របស់​លោក​ថា៖ «ចូរ​មក ជន​ជាតិ​ខ្ញុំ​អើយ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ឲ្យ​ពួន​ខ្លួន​បន្ដិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ»។ (អេសាយ ២៦:២០) ក្នុង​អំឡុង​ពេល​នោះ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ណែនាំ​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ការ​ការពារ។ «បន្ទប់​ខ្លួន»ប្រហែល​ជា​ជាប់​ទាក់​ទង​នឹង​ក្រុម​ជំនុំ​នៅ​តំបន់​របស់​យើង។

      ១៨ បើ​យើង​ចង់​ទទួល​ការ​ការពារ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង យើង​ត្រូវ​ទទួល​ស្គាល់​ថា សព្វ​ថ្ងៃ​នេះ​ព្រះ​មាន​រាស្ត្រ​មួយ​នៅ​លើ​ផែន​ដី ហើយ​លោក​បាន​រៀបចំ​ពួក​គេ​ជា​ក្រុម​ជំនុំ​ផ្សេងៗ។ យើង​ត្រូវ​នៅ​ខាង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ហើយ​រក្សា​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ក្រុម​ជំនុំ​របស់​យើង។ ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែរ សូម​ឲ្យ​យើង​និយាយ​ដោយ​អស់​ពី​ចិត្ត​ថា៖ «ឯ​សេចក្ដី​សង្គ្រោះ​នោះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា សូម​ឲ្យ​ព្រះ​ពរ​ទ្រង់​បាន​នៅ​លើ​រាស្ត្រ​ទ្រង់​ចុះ»។—ទំនុក​តម្កើង ៣:៨

  • «ឥឡូវនេះអ្នករាល់គ្នាជារាស្ត្ររបស់ព្រះ»
    ទស្សនាវដ្ដីប៉មយាម ២០១៤ | ១៥ វិច្ឆិកា
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក