បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៦. តើ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​មិត្ត​លោក?

      ព្រះ​យេហូវ៉ា​ជួយ​មិត្ត​របស់​លោក​ឲ្យ​ស៊ូ​ទ្រាំ​បញ្ហា​ផ្សេង​ៗ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​នេះ​៖

      វីដេអូ: ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់ (​៣:២០​)

      • តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ស្ត្រី​ម្នាក់​ក្នុង​វីដេអូ​ឲ្យ​យក​ឈ្នះ​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​តាម​របៀប​ណា?

      សូម​អាន អេសាយ ៤១:១០, ១៣ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តើ​ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​ធ្វើ​អ្វី​សម្រាប់​មិត្ត​ទាំង​អស់​របស់​លោក?

      • បើ​ព្រះ​យេហូវ៉ា​ជា​មិត្ត តើ​អ្នក​គិត​ថា​លោក​ជា​មិត្ត​ល្អ​ឬ​ទេ? ហេតុ​អ្វី?

      បណ្ដុំរូបភាព: មិត្តជិតស្និទ្ធកំពុងជួយគ្នា។ ១. បុរសពីរនាក់ជួយគ្នាលើកតុធំ។ ២. ស្ត្រីម្នាក់កំពុងប្រាប់អារម្មណ៍របស់ខ្លួនដល់ស្ត្រីម្នាក់ទៀត។ ៣. បុរសម្នាក់កំពុងជួយគ្រាហ៍បុរសដែលបាក់ជើង។

      មិត្ត​សម្លាញ់​នឹង​ជួយ​អ្នក​ពេល​ដែល​អ្នក​ត្រូវ​ការ​ជំនួយ ព្រះ​យេហូវ៉ា​ក៏​នឹង​ជួយ​អ្នក​ដែរ

  • អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើអ្នកអាចប្រាប់ដំណឹងល្អដល់អ្នកឯទៀតយ៉ាងដូចម្ដេច?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៣. ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​អ្នក

      អ្នក​ខ្លះ​ដែល​ចង់​ផ្សព្វ​ផ្សាយ​ប្រហែល​ជា​ភ័យ​អំពី​ប្រតិកម្ម​ឬ​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។

      • តើ​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ឬ​ទេ? ហេតុ​អ្វី?

      លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​នេះ​៖

      វីដេអូ: ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​ក្លាហាន (​៤:០៥​)

      • ក្នុង​វីដេអូ តើ​តាម​របៀប​ណា​យុវវ័យ​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច?

      សូម​អាន អេសាយ ៤១:១០ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • ពេល​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​ផ្សព្វ​ផ្សាយ ហេតុ​អ្វី​អ្នក​គួរ​អធិដ្ឋាន?

      តើ​អ្នក​ដឹង​ទេ?

      សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ធ្លាប់​គិត​ថា ពួក​គេ​មិន​ហ៊ាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត​ទេ។ ជា​ឧទាហរណ៍ ស៊ែហ្គេ​ធ្លាប់​ជា​មនុស្ស​ដែល​គ្មាន​ទំនុក​ចិត្ត និង​ពិបាក​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ឯ​ទៀត។ ប៉ុន្តែ ក្រោយ​ពី​គាត់​បាន​សិក្សា​គម្ពីរ គាត់​និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ភ័យ​ខ្លាច​ក៏​ដោយ ខ្ញុំ​ចាប់​ផ្ដើម​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន។ ពេល​ខ្ញុំ​ឃើញ​ថា​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​គម្ពីរ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង នោះ​នាំ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់។ ការ​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត ក៏​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ដែរ​»។

  • តើអ្នកត្រៀមខ្លួនដើម្បីទទួលការជ្រមុជទឹកហើយឬនៅ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៦. ចូរ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក

      នារីនោះកំពុងផ្សព្វផ្សាយដល់ស្ត្រីវ័យចាស់ម្នាក់។ អ្នកបង្រៀនគម្ពីរនាងឈរក្បែរនាងពេលនាងផ្សព្វផ្សាយ។

      ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      វីដេអូ: ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក (​២:៥០​)

      • ក្នុង​វីដេអូ ហេតុ​អ្វី​សិស្ស​គម្ពីរ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក?

      • តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​កាន់​តែ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា?

      សូម​អាន អេសាយ ៤១:១០, ១៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • ហេតុ​អ្វី​អ្នក​អាច​ជឿ​ជាក់​ថា​អ្នក​អាច​ធ្វើ​តាម​អ្វី​ដែល​អ្នក​បាន​សន្យា​ពេល​ប្រគល់​ខ្លួន​ជូន​ព្រះ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក