បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើព្រះពិតជានរណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ១. តើ​ព្រះ​ពិត​មាន​ឈ្មោះ​អ្វី? ហើយ​តើ​យើង​អាច​ប្រាកដ​យ៉ាង​ណា​ថាលោក​ចង់​ឲ្យ​យើង​ស្គាល់​ឈ្មោះ​របស់​លោក?

      នៅ​ក្នុង​គម្ពីរ ព្រះ​ណែនាំ​ខ្លួន​លោក​ឲ្យ​យើង​ស្គាល់ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​យេហូវ៉ា នេះ​ហើយ​ជា​នាម​របស់​ខ្ញុំ​»។ (​សូម​អាន អេសាយ ៤២:​៥, ៨​) ​«​យេហូវ៉ា​»​ជា​នាម​ឬ​ឈ្មោះ​ដែល​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ហេប្រឺ តាម​មើល​ទៅ​មាន​ន័យ​ថា​«​លោក​ធ្វើ​ឲ្យ​ក្លាយ​ជា​»​ឬ​«​លោក​ធ្វើ​ឲ្យ​កើត​មក​»។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ស្គាល់​ឈ្មោះ​របស់​លោក។ (​ដំណើរ​ចាក​ចេញ ៣:១៥​) ហេតុ​អ្វី​យើង​ដឹង? ដោយ​សារ​នៅ​ក្នុង​គម្ពីរ​មាន​ឈ្មោះ​របស់​លោក​ជាង​៧.០០០​ដង!a យេហូវ៉ា​ជា​ឈ្មោះ​របស់​«​ព្រះ​ពិត​»​នៃ​សកល​លោក​ទាំង​មូល។​—ការ​បំភ្លឺ​ច្បាប់ ៤:៣៩

  • តើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យព្រះពេញចិត្តចំពោះគោរពប្រណិប័តន៍របស់យើង?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ២. តើ​យើង​គួរ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

      ក្នុង​នាម​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង លោក​សម​នឹង​ទទួល​ភក្ដី​ភាព​ផ្ដាច់​មុខ​ពី​យើង។ (​ការ​បើក​បង្ហាញ ៤:១១​) នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ស្រឡាញ់​លោក​និង​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ ហើយ​យើង​មិន​ត្រូវ​ប្រើ​រូប​ចម្លាក់ រូប​សំណាក ឬ​និមិត្តរូប​ណា​មួយ ដើម្បី​គោរព​ប្រណិប័តន៍​លោក​ឡើយ។​—សូម​អាន អេសាយ ៤២:៨

      ការ​គោរព​ប្រណិប័តន៍​របស់​យើង​ត្រូវ​តែ​«​បរិសុទ្ធ ហើយ​គាប់​ចិត្ត​»​ព្រះ​យេហូវ៉ា។ (​រ៉ូម ១២:១​) នេះ​មាន​ន័យ​ថា​យើង​ត្រូវ​មាន​របៀប​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​សីលធម៌​របស់​លោក។ ជា​ឧទាហរណ៍ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ក៏​ស្រឡាញ់​និង​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក​សម្រាប់​អាពាហ៍ពិពាហ៍​ដែរ។ ម្យ៉ាង​ទៀត ពួក​គេ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដូច​ជា ការ​ជក់​បារី ការ​ទំពា​ស្លា​ម្លូ ការ​ប្រើ​ថ្នាំ​ជក់ ការ​ប្រើ​គ្រឿង​ញៀន ឬ​ការ​ផឹក​ស្រា​ហួស​ប្រមាណ​ជា​ដើម។a

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក