បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការសម្គាល់អ្នកនាំសារត្រឹមត្រូវ
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ សីហា
    • «អញ . . . បញ្ជាក់​ពាក្យ​សំដី​ដែល​និយាយ​នឹង​អ្នក​បំរើ​អញ ហើយ​សំរេច​តាម​សេចក្ដី​ប្រឹក្សា​របស់​ពួក​អ្នក ដែល​អញ​ចាត់​ប្រើ»។—អេសាយ ៤៤:២៥, ២៦

      ១. តើ​ព្រះ​យេហូវ៉ា​សម្គាល់​ពួក​អ្នក​នាំ​សារ​ត្រឹម​ត្រូវ​ដូច​ម្ដេច ហើយ​តើ​ទ្រង់​លាត​ត្រដាង​ពួក​អ្នក​នាំ​សារ​ក្លែង​ក្លាយ​ដូច​ម្ដេច?

      ព្រះ​យេហូវ៉ា​ជា​អ្នក​សម្គាល់​ដ៏​ឧត្តម​នៃ​ពួក​អ្នក​នាំ​សារ​ពិត​របស់​ទ្រង់។ ទ្រង់​សម្គាល់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​បាន​សម្រេច​សារ​ដែល​ទ្រង់​ប្រកាស​តាម​រយៈ​ពួក​គេ។ ព្រះ​យេហូវ៉ា​ក៏​ជា​អ្នក​លាត​ត្រដាង​ដ៏​ឧត្តម​ដែរ​នៃ​ពួក​អ្នក​នាំ​សារ​ក្លែង​ក្លាយ។ តើ​ទ្រង់​លាត​ត្រដាង​ពួក​គេ​ដូច​ម្ដេច? ទ្រង់​ធ្វើ​ឲ្យ​សញ្ញា​និង​ការ​ទាយ​របស់​គេ​មិន​បាន​សម្រេច។ តាម​របៀប​នេះ ទ្រង់​បង្ហាញ​ថា ពួក​គេ​ជា​អ្នក​ទាយ​ដែល​បាន​តែង​តាំង​ខ្លួន​ឯង ហើយ​សារ​ទាំង​ឡាយ​របស់​ខ្លួន​បាន​ផុស​ចេញ​ពី​ការ​វែក​ញែក​ក្លែង​ក្លាយ—ត្រូវ​ហើយ គឺ​ចេញ​ពី​គំនិត​ខាង​សាច់​ឈាម​ដ៏​ល្ងី​ល្ងើ​របស់​គេ!

  • ការសម្គាល់អ្នកនាំសារត្រឹមត្រូវ
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ សីហា
    • ៦ ក្រៅ​ពី​នេះ ពួក​និរទេស​អ៊ីស្រាអែល ក៏​បាន​ប្រឈម​មុខ​នឹង​ពួក​គ្រូ​ទាយ គ្រូ​ទាយ​អំពី​អនាគត និង​ហោរ​ដ៏​ក្រអឺត​នៃ​បាប៊ីឡូន។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា ពួក​អ្នក​នាំ​សារ​ក្លែង​ក្លាយ​ទាំង​នេះ​ជា​ពួក​ល្ងី​ល្ងើ ដោយ​ឲ្យ​ទាយ​ផ្ទុយ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង។ ក្រោយ​មក ទ្រង់​បង្ហាញ​ថា​អេសេគាល​ជា​អ្នក​នាំ​សារ​ពិត​របស់​ទ្រង់ ដូច​អេសាយ​ដែរ។ ព្រះ​យេហូវ៉ា​បាន​សម្រេច​បន្ទូល​ទាំង​អស់ ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​តាម​រយៈ​ពួក​គេ ដូច​អ្វី​ដែល​ទ្រង់​បាន​សន្យា​មក​ថា៖ «អញ​លើក​ទី​សំគាល់​របស់​ពួក​មនុស្ស​ភូត​ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ទាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី​ល្ងើ​វិញ អញ​បញ្ជាក់​ពាក្យ​សំដី​ដែល​និយាយ​នឹង​អ្នក​បំរើ​អញ ហើយ​សំរេច​តាម​សេចក្ដី​ប្រឹក្សា​របស់​ពួក​អ្នក ដែល​អញ​ចាត់​ប្រើ»។—អេសាយ ៤៤:២៥, ២៦

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក