បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៥. តើ​ព្រះ​យេហូវ៉ា​សុំ​មិត្ត​សម្លាញ់​របស់​លោក​ឲ្យ​ធ្វើ​អ្វី​ខ្លះ?

      ជា​ធម្មតា យើង​រំពឹង​ថា​មិត្ត​របស់​យើង​នឹង​ធ្វើ​អ្វី​មួយ​ចំនួន។

      • តើ​អ្នក​ចូល​ចិត្ត​ឲ្យ​មិត្ត​របស់​អ្នក​ធ្វើ​អ្វី​ខ្លះ?

      សូម​អាន យ៉ូហាន​ទី​១ ៥:៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មិត្ត​របស់​លោក​ធ្វើ​អ្វី?

      ដើម្បី​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា យើង​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ត​ឬ​បុគ្គលិក​លក្ខណៈ​ខ្លះ​របស់​យើង។ សូម​អាន អេសាយ ៤៨:១៧, ១៨ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សុំ​មិត្ត​របស់​លោក​ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក?

      នៅកន្លែងសាងសង់ មិត្តរួមការងារម្នាក់ហុចមួកការពារដល់មិត្តម្នាក់ទៀត។

      មិត្ត​ល្អ​តែង​រំលឹក​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​អាច​ការ​ពារ​យើង និង​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍។ ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ដូច​គ្នា​ចំពោះ​មិត្ត​របស់​លោក​ដែរ

  • អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • មេរៀនទី៣៤។ បុរសម្នាក់នៅក្នុងក្រុងកំពុងសម្លឹងមើលទៅមេឃទាំងគិតពិចារណា។

      មេ​រៀន​ទី​៣៤

      តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា?

      តើ​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​ពេល​ដែល​អ្នក​ទើប​ចាប់​ផ្ដើម​រៀន​គម្ពីរ​ឬ​ទេ? តើ​អ្នក​ចង់​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​ទេ? បើ​ដូច្នោះ​មែន សូម​ចាំ​ថា​ពេល​ព្រះ​យេហូវ៉ា​ឃើញ​អ្នក​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង នោះ​លោក​នឹង​ស្រឡាញ់​ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​កាន់​តែ​ខ្លាំង​ដែរ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា​អ្នក​ស្រឡាញ់​លោក?

      ១. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា?

      យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ដោយ​ស្ដាប់​បង្គាប់​លោក។ (​សូម​អាន យ៉ូហាន​ទី​១ ៥:៣​) លោក​មិន​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​ស្ដាប់​បង្គាប់​លោក​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ផ្ដល់​ឱកាសឲ្យយើង​ម្នាក់​ៗ​សម្រេច​ចិត្ត​ថា យើង​នឹង​ស្ដាប់​បង្គាប់​លោក​ឬ​យ៉ាង​ណា។ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ឲ្យ​យើង? ពីព្រោះ​លោក​ចង់​ឲ្យ​យើង​«​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​»។ (​រ៉ូម ៦:១៧​) នេះ​មាន​ន័យ​ថា លោក​ចង់​ឲ្យ​អ្នក​ស្ដាប់​បង្គាប់​លោក ដោយ​សារ​អ្នក​ស្រឡាញ់​លោក មិន​មែន​ដោយ​សារ​អ្នក​ត្រូវ​តែ​ស្ដាប់​លោក​ទេ។ ផ្នែក​ទី​៣​និង​ទី​៤​ក្នុង​សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ឡើង ដើម្បី​ជួយ​អ្នក​ឲ្យ​បង្ហាញ​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត និង​ជៀស​វាង​ពី​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត។

      ២. ហេតុ​អ្វី​ប្រហែល​ជា​យើង​ពិបាក​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា?

      គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​សុចរិត​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​»។ (​ចម្រៀង​សរសើរ​ព្រះ ៣៤:១៩​) ជា​ឧទាហរណ៍ យើង​ទាំង​អស់​គ្នា​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ យើង​ក៏​ប្រហែល​ជា​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច ភាព​អយុត្តិធម៌ និង​ការ​ពិបាក​ផ្សេង​ៗ​ដែរ។ ពេល​យើង​ជួប​ទុក្ខ​លំបាក យើង​ប្រហែល​ជា​មិន​ស្រួល​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ជួន​កាល ការ​ធ្វើ​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត​គឺ​ស្រួល​ជាង។ ប៉ុន្តែ ពេល​អ្នក​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ នោះ​បង្ហាញ​ថា​អ្នក​ស្រឡាញ់​លោក​ខ្លាំង​ជាង​អ្វី​ឯ​ទៀត​ទាំង​អស់ ហើយ​ក៏​បង្ហាញ​ថា​អ្នក​មាន​ភក្ដី​ភាព​ចំពោះ​លោក​ដែរ។ ជា​លទ្ធផល លោក​នឹង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​វិញ។ លោក​នឹង​មិន​បោះ​បង់​ចោល​អ្នក​ទេ។​—សូម​អាន ចម្រៀង​សរសើរ​ព្រះ ៤:៣

      បង្កើន​ចំណេះ

      សូម​ពិចារណា​អំ​ពី​មូលហេតុ​ដែល​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត និង​អំ​ពី​អ្វី​ដែល​អាច​ជួយ​អ្នកឲ្យ​បន្ដ​ស្មោះ​ត្រង់​ចំពោះ​លោក។

      ៣. ការ​ចោទ​ប្រកាន់​មួយ​ដែល​ជាប់​ទាក់​ទង​នឹង​អ្នក

      ក្នុង​គម្ពីរ​នៅ​សៀវភៅ​យ៉ូប សាថាន​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​មួយ។ វា​មិន​គ្រាន់​តែ​ចោទ​ប្រកាន់​យ៉ូប​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ចោទ​ប្រកាន់​មនុស្ស​ទាំង​អស់​ដែល​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។ សូម​អាន យ៉ូប ១:​១, ៦–២:១០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តើ​សាថាន​បាន​អះអាង​ថា​យ៉ូប​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​សារ​អ្វី? (​សូម​មើល យ៉ូប ១:៩​-​១១​)

      • តើ​សាថាន​និយាយ​យ៉ាង​ណា​អំ​ពី​មនុស្ស​ទាំង​អស់ រួម​ទាំង​អ្នក​ដែរ? (​សូម​មើល យ៉ូប ២:៤​)

      សូម​អាន យ៉ូប ២៧:៥​ខ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • តើ​យ៉ូប​បាន​បញ្ជាក់​យ៉ាង​ណា​ថា​គាត់​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា?

      សាថានកំពុងប្រឆាំងនឹងព្រះយេហូវ៉ា។ វាធ្វើឲ្យមានការសង្ស័យទៅលើចិត្តស្មោះឥតងាករេរបស់យ៉ូបដែលមានដំបៅពេញខ្លួន ហើយវាក៏ចោទប្រកាន់បងស្រីម្នាក់ដែលកំពុងបម្រើព្រះយេហូវ៉ានៅសព្វថ្ងៃនេះដែរ។

      យ៉ូប​បង្ហាញ​ថា​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា ដោយ​រក្សា​ភក្ដី​ភាព​ចំពោះ​លោក

      យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ដោយ​រក្សា​ភក្ដី​ភាព​ចំពោះ​លោក

      ៤. ចូរ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ត្រេក​អរ

      សូម​អាន សុភាសិត ២៧:១១ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • ពេល​អ្នក​បង្ហាញ​ថា​អ្នក​មាន​ប្រាជ្ញា​ដោយ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា? ហេតុ​អ្វី?

      ៥. អ្នក​អាច​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា

      សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​អំ​ពី​លោក។ ភក្ដី​ភាព​ដែល​យើង​មាន​ចំពោះ​លោក​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​ដូច្នេះ ទោះ​ជា​មិន​ងាយ​ស្រួល​ក៏​ដោយ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      វីដេអូ: ចូរ​ការ​ពារ​ជំនឿ​របស់​អ្នក ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ (​៥:០៩​)

      • តើ​អ្នក​ធ្លាប់​គិត​ថា​អ្នក​ពិបាក​ប្រាប់​មនុស្ស​ឯ​ទៀត​អំ​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ?

      • ក្នុង​វីដេអូ តើ​អ្វី​បាន​ជួយ​គ្រេសិន​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច?

      បើ​យើង​ស្រឡាញ់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់ ហើយ​ស្អប់​អ្វី​ដែល​លោក​ស្អប់ នោះ​ងាយ​ស្រួល​ជាង​ឲ្យ​យើង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៩៧:១០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន តើ​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្វី​ខ្លះ? តើ​លោក​ស្អប់​អ្វី​ខ្លះ?

      • តើ​តាម​របៀប​ណា​អ្នក​អាច​រៀន​ស្រឡាញ់​អ្វី​ដែល​ល្អ ហើយ​ស្អប់​អ្វី​ដែល​អាក្រក់?

      ៦. ពេល​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​ទទួល​ប្រយោជន៍

      ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​គឺ​តែង​តែ​ជា​អ្វី​ដែល​ល្អ​បំផុត។ សូម​អាន អេសាយ ៤៨:១៧, ១៨ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តាម​ទស្សនៈ​របស់​អ្នក តើ​យើង​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ដឹង​ច្បាស់​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង​ឬ​ទេ? ហេតុ​អ្វី?

      • រហូត​មក​ដល់​ពេល​នេះ តើ​អ្នក​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​រៀន​អំ​ពី​គម្ពីរ​និង​អំ​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត?

      មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​ធ្វើ​មិន​សំខាន់​ចំពោះ​ព្រះ​ទេ​»។

      • តើ​អ្នក​អាច​ប្រើ​បទ​គម្ពីរ​មួយ​ណា ដើម្បី​បង្ហាញ​ថា​ការ​ប្រព្រឹត្ត​របស់​យើង​ប៉ះ​ពាល់​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា?

      សេចក្ដី​សង្ខេប

      អ្នក​អាច​បង្ហាញ​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដោយ​ស្ដាប់​បង្គាប់​លោក និង​ដោយ​រក្សា​ភក្ដី​ភាព​ចំពោះ​លោក ទោះ​ជា​មាន​ការ​ពិបាក​ក៏​ដោយ។

      រៀន​សា​ឡើង​វិញ

      • តើ​អ្នក​បាន​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​យ៉ូប?

      • តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បញ្ជាក់​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា?

      • តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា?

      គោល​ដៅ

      ស្វែង​យល់​ថែម​ទៀត

      សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​ក្រុម​ជំនុំ។

      ​«​លោក​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ដែល​មាន​ភក្ដី​ភាព​»​ (១៦:៤៩)

      សូម​រៀន​ថែម​ទៀត​អំ​ពី​អ្វី​ដែល​សាថាន​បាន​ចោទ​ប្រកាន់​មនុស្ស។

      ​«​យ៉ូប​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​»​ ​(​គម្ពីរ​បរិសុទ្ធ តើ​រៀប​រាប់​អំពី​អ្វី? ភាគ​ទី​៦​)

      សូម​ពិចារណា​អំពី​របៀប​ដែល​កូន​ក្មេង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។

      ចូរ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ! (៨:១៦)

      តើ​មនុស្ស​វ័យ​ក្មេង​ដែល​ប្រឈម​មុខ​ការ​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា អាច​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យ៉ាង​ដូច​ម្ដេច?

      ចូរ​យក​ឈ្នះ​ការ​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា! (៣:៥៩)

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក