បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រយោជន៍ដែលមកពីដំណឹងល្អ
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ មេសា
    • ប្រយោជន៍​ដែល​មក​ពី​ដំណឹង​ល្អ

      ​«​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង . . . ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នក​ដែល​សោយ​សោក​»។—អេសាយ ៦១:១, ២

      ១, ២. (​ក​) តើ​ព្រះ​យេស៊ូ​បាន​លាត​ត្រដាង​អ្វី​អំពី​អង្គ​ទ្រង់​ផ្ទាល់? ហើយ​តើ​ទ្រង់​បាន​ធ្វើ​នេះ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ដំណឹង​ល្អ​ដែល​ព្រះ​យេស៊ូ​បាន​ប្រកាស​ប្រាប់​មាន​ប្រយោជន៍​អ្វី​ខ្លះ?

      នៅ​ថ្ងៃ​ឈប់​សំរាក​មួយ​នៅ​ដើម​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​នោះ ទ្រង់​បាន​យាង​ទៅ​សាលា​ប្រជុំ​នៅ​ភូមិ​ណាសារ៉ែត។ យោង​ទៅ​តាម​កំណត់​ហេតុ​នោះ​«​គេ​ក៏​យក​គម្ពីរ​ហោរា​អេសាយ​មក​ថ្វាយ​ទ្រង់ កាល​ទ្រង់​បាន​បើក​គម្ពីរ​ហើយ នោះ​ទ្រង់​រក​ឃើញ​ត្រង់​កន្លែង​ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា‹ព្រះ​វិញ្ញាណ​ព្រះ​អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ›​»។ ព្រះ​យេស៊ូ​បាន​អាន​ថែម​ទៀត​ពី​បទ​ទំនាយ​នេះ។ លុះ​ទ្រង់​គង់​ចុះ​វិញ​ហើយ​ក៏​មាន​បន្ទូល​ថា​៖ ​«​នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ​»។—លូកា ៤:១៦​-​២១

      ២ តាម​វិធី​នេះ ព្រះ​យេស៊ូ​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ថា ទ្រង់​គឺ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​ទំនាយ​នេះ​បាន​ចែង គឺ​ជា​អ្នក​ប្រាប់​ដំណឹង​ល្អ​និង​ជា​អ្នក​ដែល​នាំ​សារ​សម្រាល​ទុក្ខ។ (​ម៉ាថាយ ៤:២៣​) ហើយ​ព្រះ​យេស៊ូ​ពិត​ជា​មាន​ដំណឹង​ដ៏​ល្អ​ឲ្យ​ផ្សព្វ​ផ្សាយ​មែន​ហ្ន៎! ទ្រង់​មាន​បន្ទូល​ប្រាប់​អ្នក​ស្ដាប់​ថា​៖ ​«​ខ្ញុំ​ជា​ពន្លឺ​លោកីយ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ​»។ (​យ៉ូហាន ៨:១២​) ទ្រង់​ក៏​មាន​បន្ទូល​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​»។ (​យ៉ូហាន ៨:៣១, ៣២​) ព្រះ​យេស៊ូ​មាន​«​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​»​ពិត​មែន។ (​យ៉ូហាន ៦:៦៨, ៦៩​) ពន្លឺ ជីវិត និង​សេរី​ភាព​ពិត​ជា​ប្រយោជន៍​ដែល​មាន​តម្លៃ​វិសេស​មែន​ហ្ន៎!

      ៣. តើ​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អ្វី?

      ៣ ក្រោយ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​ស.យ. សិស្ស​ព្រះ​យេស៊ូ​បាន​បន្ត​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ដែល​ជា​កិច្ច​ការ​របស់​ទ្រង់​ដែរ។ ពួក​គេ​បាន​ប្រកាស​ប្រាប់‹ដំណឹង​ល្អ​ដែល​សំដែង​ពី​នគរ›ដល់​សាសន៍​យូដា​ផង​និង​ដល់​មនុស្ស​សាសន៍​ផ្សេង​ផង​ដែរ។ (​ម៉ាថាយ ២៤:១៤; កិច្ច​ការ ១៥:៧; រ៉ូម ១:១៦​) អស់​អ្នក​ដែល​បាន​ស្ដាប់​តាម​ដំណឹង​ល្អ​បាន​ចាប់​ផ្ដើម​ស្គាល់​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ការ​បង្ខំ​ឲ្យ​កាន់​តាម​ទំនៀម​ទំលាប់​សាសនា និង​បាន​ក្លាយ​ជា​សមាជិក​សាសន៍​ថ្មី​ខាង​វិញ្ញាណ​ជា​«​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​»​ជា​សមាជិក​ដែល​មាន​សេចក្ដីសង្ឃឹម​គ្រប់​គ្រង​អស់​កល្ប​ជា​និច្ច​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ​អម្ចាស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (​កាឡាទី ៥:១; ៦:១៦; អេភេសូរ ៣:៥​-​៧; កូល៉ុស ១:៤, ៥; វិវរណៈ ២២:៥​) នោះ​ជា​ពរ​ដ៏​វិសេស​ណាស់!

      ការ​ផ្សព្វ​ផ្សាយ​នៅ​សព្វ​ថ្ងៃ​នេះ

      ៤. តើ​កិច្ច​ការ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដែល​បាន​ត្រូវ​កំណត់​ឲ្យ​គ្រីស្ទាន​ធ្វើ​នោះ កំពុង​តែ​ត្រូវ​សម្រេច​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ?

      ៤ សព្វ​ថ្ងៃ​នេះ គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដោយ​មាន​ការ​គាំទ្រ​ពី​«​មនុស្ស​១​ហ្វូង​យ៉ាង​ធំ​»​ជា​«​ចៀម​ឯ​ទៀត​»​ក៏​បន្ត​បំពេញ​កិច្ច​ការ​នេះ​ដែល​ត្រូវ​ប្រគល់​ចំពោះ​ព្រះ​យេស៊ូ​មុន​គេ​បង្អស់​នោះ។ (​វិវរណៈ ៧:៩; យ៉ូហាន ១០:១៦​) ជា​លទ្ធផល ដំណឹង​ល្អ​កំពុង​តែ​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​កំរិត​មួយ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្ដិ​សាស្ត្រ។ នៅ​២៣៥​ប្រទេស​និង​តំបន់ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​ចេញ​ទៅ​«​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ[​«​រាប​សា​»​, ព.ថ.​] . . . ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ ដែល​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ នឹង​ពី​ថ្ងៃ ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង​សឹក​ផង ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នក​ដែល​សោយ​សោក​»។ (​អេសាយ ៦១:១, ២​) ដូច្នេះ កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​ជន​គ្រីស្ទាន នៅ​តែ​បំរើ​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​និង​ផ្ដល់​ក្ដី​សម្រាល​ទុក្ខ​ដល់​«​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្ដី​វេទនា​របស់​គេ​»​ដែរ។—កូរិនថូស​ទី​២ ១:៣, ៤

  • ប្រយោជន៍ដែលមកពីដំណឹងល្អ
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ មេសា
    • ដំណឹង​ល្អ​ដែល​នាំ​មក​នូវ​ប្រយោជន៍​អស់​កល្ប​ជា​និច្ច

      ៦. តើ​ដំណឹង​ល្អ​អ្វី​ដែល​កំពុង​តែ​ត្រូវ​ប្រកាស​ប្រាប់​នៅ​សព្វ​ថ្ងៃ​នេះ?

      ៦ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​ដំណឹង​ដ៏​ល្អ​បំផុត​ដែល​មិន​ធ្លាប់​មាន។ ពួក​គេ​បើក​ព្រះ​គម្ពីរ​បង្ហាញ​ថា​ព្រះ​យេស៊ូ​បាន​បូជា​ព្រះ​ជន្ម​ទ្រង់ ដើម្បី​ឲ្យ​មនុស្សជាតិ​មាន​ផ្លូវ​ទាក់​ទង​នឹង​ព្រះ ទទួល​ការ​អត់​ឱន​ទោស និង​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ជា​រៀង​រហូត។ (​យ៉ូហាន ៣:១៦; កូរិនថូស​ទី​២ ៥:១៨, ១៩​) ពួក​គេ​ប្រកាស​ប្រាប់​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​ស្ថាបនា​ឡើង​នៅ​ស្ថាន​សួគ៌ នៅ​ក្រោម​អំណាច​របស់​ស្តេច​ចាក់​ប្រេង​តាំង​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​បន្ដិច​ទៀត​ព្រះ​រាជាណាចក្រ​នេះ​នឹង​បំបាត់​អំពើ​ទុច្ចរិត​ចេញ​ពី​ផែនដី និង​បង្កើត​សួន​មនោរម្យ​សារ​ជា​ថ្មី​វិញ។ (​វិវរណៈ ១១:១៥; ២១:៣, ៤​) ពួក​គេ​សម្រេច​បទ​ទំនាយ​របស់​អេសាយ​ដោយ​ប្រាប់​អ្នក​ជិត​ខាង​របស់​គេ​ថា ឥឡូវ​គឺ​ជា​«​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​»​ជា​ពេល​ដែល​មនុស្ស​នៅ​មាន​ឱកាស​ស្ដាប់​តាម​ដំណឹង​ល្អ​នៅ​ឡើយ។ ពួក​គេ​ក៏​ព្រមាន​ថា បន្ដិច​ទៀត​«​ថ្ងៃ​ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង​សឹក​»​នឹង​មក​ដល់ ជា​ពេល​ដែល​ទ្រង់​នឹង​បំផ្លាញ​ចោល​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដោយ​មិន​ប្រែ​ចិត្ត។—ទំនុក​ដំកើង ៣៧:៩​-​១១

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក