-
ពិភពលោកថ្មី—តើអ្នកនឹងនៅទីនោះឬទេ?ទស្សនាវដ្ដីប៉មយាម ២០០០ | ១ កក្កដា
-
-
១៤, ១៥. តើអ្នកអាចទន្ទឹងចាំនូវសកម្មភាពដ៏ល្អណា ដែលមានមូលដ្ឋានលើអេសាយ ៦៥:២១, ២២?
១៤ ជាជាងដៅបញ្ជាក់ពីរបៀបដែលពួកអ្នកធ្វើបាបដោយចេតនានឹងត្រូវដកចេញ នោះអេសាយបានរៀបរាប់ពីស្ថានភាពរស់នៅ ដែលនឹងមាននៅក្នុងពិភពលោកថ្មី។ ចូរអ្នកខំគិតថាខ្លួនអ្នកនៅក្នុងទស្សនីយភាពនេះ។ អ្វីដែលអ្នកប្រហែលជាឃើញដំបូង នោះគឺជារបស់ដែលត្រូវយកចិត្តទុកដាក់ជាធម្មតា។ អេសាយប្រាប់រឿងនោះក្នុងខ២១និង២២ ដែលថា៖ «មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់រាស្ត្រអញនឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ»។
-
-
ពិភពលោកថ្មី—តើអ្នកនឹងនៅទីនោះឬទេ?ទស្សនាវដ្ដីប៉មយាម ២០០០ | ១ កក្កដា
-
-
១៦. ហេតុអ្វីក៏អ្នកអាចសង្ឃឹមថា ពិភពលោកថ្មីនឹងជាទីស្កប់ស្កល់ចិត្តជាអចិន្ត្រៃយ៍?
១៦ អ្វីដែលសំខាន់ជាងការដឹងចំណុចល្អិតល្អន់បែបនេះ គឺការដឹងថាអ្នកនឹងមានលំនៅរបស់ខ្លួន។ លំនៅនោះនឹងជារបស់ផងអ្នក មិនដូចសព្វថ្ងៃនេះទេ ពេលដែលអ្នកប្រហែលជាបានសាងសង់ ប៉ុន្តែរួចមក មនុស្សឯទៀតទទួលផលប្រយោជន៍ទៅវិញ។ អេសាយ ៦៥:២១ ក៏ចែងថាអ្នកនឹងដាំដំណាំហើយបរិភោគផលផ្លែ។ យ៉ាងច្បាស់ណាស់ នេះគឺសង្ខេបនូវស្ថានការណ៍ដែលមានទូទៅ។ អ្នកនឹងស្កប់ចិត្តយ៉ាងពេញលេញដោយការខំប្រឹងរបស់អ្នក គឺពីផលផ្លែនៃកិច្ចការរបស់ខ្លួន។ អ្នកនឹងអាចធ្វើការនោះដោយមានអាយុយ៉ាងយូរ «ដូចជាអាយុនៃដើមឈើ»។ នេះប្រាកដជាសមត្រឹមត្រូវតាមការពិពណ៌នាថា«ទាំងអស់ឡើងជាថ្មី»ហើយ!—ទំនុកដំកើង ៩២:១២-១៤
-