បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការសិក្សាដើម្បីស្វែងរកសេចក្ដីរីករាយក្នុងការកោតខ្លាចព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាម ១៩៩៥ | ១ មិថុនា
    • ១៤, ១៥. (ក) នៅ​ពេល​ទាយ​ប្រាប់​អំពី​ការ​យក​ពួក​អ៊ីស្រាអែល​ពី​ការ​ឃុំ​ឃាំង​ពី​ស្រុក​បាប៊ីឡូន​វិញ​នោះ តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ប្រទាន​អ្វី​ទៅ​ប្រជា​រាស្ត្រ​របស់​ទ្រង់? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី ដើម្បី​នឹង​បណ្ដុះ​ឲ្យ​មាន​ការ​កោត​ខ្លាច​ព្រះ​ក្នុង​ចិត្ត​ប្រជា​រាស្ត្រ​របស់​ទ្រង់​នោះ? (គ) ហេតុ​អ្វី​ក៏​ពួក​អ៊ីស្រាអែល​បាន​បែរ​ចេញ​ពី​ផ្លូវ​របស់​ព្រះ​យេហូវ៉ា?

      ១៤ ព្រះ​យេហូវ៉ា​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ចិត្ត​ដែល​កោត​ខ្លាច​ព្រះ​ឲ្យ​ប្រជា​រាស្ត្រ​របស់​ទ្រង់។ កាល​ដែល​យើង​អាន​យេរេមា ៣២:៣៧​-​៣៩​នោះ ទ្រង់​បាន​ទាយ​ប្រាប់​អំពី​ការ​យក​ពួក​អ៊ីស្រាអែល​មក​វិញ ហើយ​បាន​មាន​បន្ទូល​ថា៖ «មើល អញ​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំង​ស្រុក ដែល​អញ​បាន​បណ្ដេញ​គេ​ទៅ​នោះ ដោយ​សេចក្ដី​កំហឹង សេចក្ដី​ឃោរឃៅ ហើយ​នឹង​សេចក្ដី​គ្នាន់ក្នាញ់​ដ៏​ជា​ខ្លាំង​របស់​អញ ក៏​នឹង​នាំ​គេ​មក​ឯ​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខសាន្ត នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ អញ​នឹង​ឲ្យ​គេ​មាន​ទឹក​ចិត្ត​តែ​១​នឹង​ផ្លូវ​ប្រព្រឹត្ត​តែ​១ ប្រយោជន៍​ឲ្យ​គេ​បាន​កោត​ខ្លាច​ដល់​អញ​ជា​ដរាប សំរាប់​ជា​សេចក្ដី​ល្អ​ដល់​គេ នឹង​កូន​ចៅ​គេ​ត​រៀង​ទៅ»។ ក្នុង​ខ​៤០ សេចក្ដី​សន្យា​របស់​ព្រះ​បាន​គាំទ្រ​បញ្ជាក់​ថា៖ «អញ​នឹង​ដាក់​សេចក្ដី​កោត​ខ្លាច​ដល់​អញ​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​អញ​ឡើយ»។ នៅ​ឆ្នាំ​៥៣៧ ម.ស.យ. ព្រះ​យេហូវ៉ា​បាន​យក​ពួក​គេ​មក​ក្រុង​យេរូសាឡិម​វិញ ដូច​ជា​ទ្រង់​បាន​សន្យា​មែន។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ដែរ ចំពោះ​សេចក្ដី​សន្យា​ទាំង​អស់​ទៀត​នោះ—ដែល​ថា​ទ្រង់​នឹង​ប្រទាន​ឲ្យ​‹គេ​មាន​ទឹក​ចិត្ត​តែ​មួយ ដើម្បី​ឲ្យ​គេ​បាន​កោត​ខ្លាច​ដល់​ទ្រង់​ជា​ដរាប​នោះ›? ហើយ​ចុះ​ហេតុ​អ្វី​ក៏​ពួក​អ៊ីស្រាអែល​ពី​បុរាណ​បាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា ក្រោយ​ពី​ទ្រង់​បាន​យក​គេ​មក​ពី​ស្រុក​បាប៊ីឡូន​វិញ ដែល​ធ្វើ​ឲ្យ​វិហារ​របស់​គេ​បាន​កំទេច​ចោល​ក្នុង​ឆ្នាំ​៧០ ស.យ ហើយ​មិន​បាន​សង់​ឡើង​វិញ​នោះ?

  • ការសិក្សាដើម្បីស្វែងរកសេចក្ដីរីករាយក្នុងការកោតខ្លាចព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាម ១៩៩៥ | ១ មិថុនា
    • ១៦. ក្នុង​ចិត្ត​របស់​អ្នក​ណា​ដែល​កិច្ច​សន្យា​របស់​ព្រះ​យេហូវ៉ា ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​ការ​កោត​ខ្លាច​បាន​សម្រេច​នោះ?

      ១៦ ប៉ុន្តែ កិច្ច​សន្យា​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ដាក់​ការ​កោត​ខ្លាច​ព្រះ​ក្នុង​ចិត្ត​របស់​ប្រជា​រាស្ត្រ​ទ្រង់​ពុំ​បាន​បរាជ័យ​ទេ។ ទ្រង់​បាន​ស្ថាបនា​ឡើង​កិច្ច​ព្រម​ព្រៀង​ថ្មី​ជា​មួយ​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ ជា​ពួក​គ្រីស្ទាន​ដែល​ទ្រង់​បាន​ប្រទាន​សេចក្ដី​សង្ឃឹម​ខាង​ស្ថានសួគ៌។ (យេរេមា ៣១:៣៣; កាឡាទី ៦:១៦) ក្នុង​ឆ្នាំ​១៩១៩ ព្រះ​បាន​យក​ពួក​គេ​ចេញ​ពី​ការ​ឃុំ​ឃាំង​នៃ​បាប៊ីឡូន​ដ៏​ធំ ដែល​ជា​ចក្រភព​នៃ​សាសនា​មិន​ពិត។ ទ្រង់​បាន​បណ្ដុះ​ឲ្យ​គេ​មាន​ការ​កោត​ខ្លាច​ទ្រង់​យ៉ាង​មាំ​ក្នុង​ចិត្ត​របស់​គេ។ នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន ហើយ​ដល់​«ពួក​ហ្វូង​ធំ»​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី ជា​អនុរាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ។ (យេរេមា ៣២:៣៩; វិវរណៈ ៧:៩) ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ក៏​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​របស់​គេ​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក