បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះយេហូវ៉ាប្រទានឲ្យសន្ដិភាពនិងសេចក្ដីពិតជាបរិបូរ
    ទស្សនាវដ្ដីប៉មយាម ១៩៩៦ | ១ មេសា
    • «អញ . . . នឹង​មើល​គេ​ឲ្យ​ជា ព្រម​ទាំង​បើក​សេចក្ដី​សុខ នឹង​សេចក្ដី​ពិត​ជា​បរិបូរ​ឲ្យ​គេ»។—យេរេមា ៣៣:៦

  • ព្រះយេហូវ៉ាប្រទានឲ្យសន្ដិភាពនិងសេចក្ដីពិតជាបរិបូរ
    ទស្សនាវដ្ដីប៉មយាម ១៩៩៦ | ១ មេសា
    • ៣. ក្នុង​ការ​សម្រេច​ពាក្យ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​យេរេមា តើ​ព្រឹត្ដិការណ៍​នៃ​ប្រវត្ដិសាស្ត្រ​មួយ​ណា ដែល​បាន​បង្រៀន​អ៊ីស្រាអែល​មេ​រៀន​ទីពីរ​ដ៏​សំខាន់​អំពី​សន្ដិភាព?

      ៣ យ៉ាង​ណា​ក្ដី មុន​នឹង​ក្រុង​យេរូសាឡិម​បាន​រលំ​ទៅ ព្រះ​យេហូវ៉ា​បាន​សម្ដែង​ប្រាប់​ថា ព្រះ​អង្គ​ទ្រង់​នឹង​នាំ​ឲ្យ​មាន​សន្ដិភាព​ពិត​ដល់​អ៊ីស្រាអែល មិន​មែន​ប្រទេស​អេស៊ីប​ទេ។ តាម​រយៈ​យេរេមា ទ្រង់​បាន​សន្យា​ថា​៖ «អញ . . . នឹង​មើល​គេ​ឲ្យ​ជា ព្រម​ទាំង​បើក​សេចក្ដី​សុខ នឹង​សេចក្ដី​ពិត​ជា​បរិបូរ​ឲ្យ​គេ​ឃើញ អញ​នឹង​ធ្វើ​ឲ្យ​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល ដែល​ជា​ឈ្លើយ​វិល​មក​វិញ ហើយ​នឹង​សង់​គេ​ឡើង​ដូច​កាល​ពីដើម»។ (យេរេមា ៣៣:៦, ៧) កិច្ច​សន្យា​របស់​ព្រះ​យេហូវ៉ា​បាន​ចាប់​សម្រេច​ឡើង​ក្នុង​ឆ្នាំ​៥៣៩​ម.ស.យ. នៅ​ពេល​ដែល​បាប៊ីឡូន​បាន​ទទួល​បរាជ័យ ហើយ​ពួក​និរទេស​អ៊ីស្រាអែល​ក៏​បាន​ទទួល​សេរីភាព​វិញ។ (របាក្សត្រទី២ ៣៦:២២, ២៣) មក​ដល់​ចុង​ឆ្នាំ​៥៣៧​ម.ស.យ. ពួក​អ៊ីស្រាអែល​មួយ​ក្រុម​បាន​ធ្វើ​បុណ្យ​បារាំ​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​ជា​លើក​ដំបូង​ក្នុង​រវាង៧០ឆ្នាំ! បន្ទាប់​ពី​បុណ្យ​នោះ ពួក​គេ​បាន​រៀប​ចំ​សង់​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ។ តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​រឿង​នេះ? ព្រះ​គម្ពីរ​ចែង​ថា​៖ «បណ្ដាជន​ក៏​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ក្នុង​កាល​ដែល​គេ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​យ៉ាង​នោះ ដោយ​ព្រោះ​ជើង​ជញ្ជាំង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា បាន​ដាក់​ស្រេច​ហើយ»។—អែសរ៉ា ៣:១១

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក