ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៥-១១ ខែមិថុនា
it-2-E ទំ. ៣៦០ វ. ២-៣
មេឌី
ពេលជនជាតិពើស៊ីមានជ័យជម្នះលើបាប៊ីឡូន។ នៅសតវត្សរ៍ទី៨ មុនគ.ស. អេសាយដែលជាអ្នកប្រកាសទំនាយបានប្រកាសទុកជាមុនថាព្រះយេហូវ៉ានឹងជំរុញចិត្តសាសន៍មេឌីឲ្យប្រឆាំងបាប៊ីឡូន។ បាប៊ីឡូនដែលជាសាសន៍មេឌីទាំងនោះ«មិនរាប់អានប្រាក់សូម្បីតែមាសក៏មិនមានចិត្តរីករាយដែរ។ ឯធ្នូរបស់សាសន៍នោះនឹងផ្ដួលពួកកំឡោះៗអស់រលីងទៅ»។ (អេ. ១៣:១៧-១៩; ២១:២) ពាក្យ«សាសន៍មេឌី»អាចរួមបញ្ចូលជនជាតិពើស៊ីដែរ ដូចអ្នកប្រវត្ដិសាស្ត្រក្រិចសម័យបុរាណធ្លាប់ប្រើជាទូទៅនូវពាក្យនេះពេលពួកគេចង់និយាយអំពីជនជាតិមេឌីផងនិងជនជាតិពើស៊ីផង។ ការដែលជនជាតិមេឌីមើលងាយប្រាក់និងមាសបញ្ជាក់យ៉ាងច្បាស់ថាគោលបំណងធំចម្បងរបស់ពួកគេក្នុងការវាយប្រហារក្រុងបាប៊ីឡូនគឺដើម្បីដណ្ដើមយកក្រុងនោះ ជាជាងដើម្បីយកទ្រព្យសម្បត្ដិ ហេតុនេះគ្មានសំណូកណាឬការសុំជូនសួយអាករណាអាចបំបែរពួកគេពីគោលដៅនេះបានឡើយ។ ដូចជនជាតិពើស៊ីដែរ ជនជាតិមេឌីបានប្រើធ្នូជាអាវុធសំខាន់បំផុត។ ធ្នូធ្វើអំពីឈើ ជួនកាលបានត្រូវគេស្រោបដោយលង្ហិនឬស្ពាន់ (សូមពិនិត្យបន្ថែម ទំនុក. ១៨:៣៤) នេះ‹បានផ្ដួលពួកកំលោះៗអស់រលីងទៅ›ទំនងជាដោយទម្លុះពួកគេច្រើនកន្លែងដោយព្រួញ ហើយព្រួញនីមួយៗបានត្រូវរំលីងដើម្បីឲ្យវាមុតកាន់តែជ្រៅ។—យេ. ៥១:១១
គួរឲ្យកត់សម្គាល់ថានៅក្នុងចំណោមពួកអ្នកដែលវាយប្រហារបាប៊ីឡូន យេរេមា (៥១:១១, ២៨) និយាយអំពី«ពួក . . . ស្តេចសាសន៍មេឌី»។ ពាក្យថា«ពួក»ដែលជាពហុវចនៈប្រហែលជាបញ្ជាក់ថាសូម្បីតែនៅក្រោមអំណាចរបស់ស៊ីរូស អាចនៅតែមានស្តេចបន្ទាប់របស់សាសន៍មេឌីមួយអង្គឬច្រើនអង្គ នេះជាទម្លាប់របស់ជនជាតិនោះ។ (សូមពិនិត្យបន្ថែមដែរ យេ. ២៥:២៥) គួរឲ្យកត់សម្គាល់ដែរថា ពេលដែលក្រុងបាប៊ីឡូនបានត្រូវកងទ័ពមេឌី ពើស៊ី អេឡាំនិងកុលសម្ព័ន្ធជិតខាងឯទៀតរួមដៃគ្នាវាយយក គឺជនជាតិមេឌីម្នាក់ឈ្មោះដារីយុស«ដែលគេបានតាំងឡើងជាស្តេច ឲ្យគ្រប់គ្រងលើអាណាខេត្តរបស់សាសន៍ខាល់ដេ» តាមមើលទៅគាត់ជាអ្នកដែលស្តេចស៊ីរូសនៃជនជាតិពើស៊ីបានតែងតាំង។—ដាន. ៥:៣១; ៩:១
it-2-E ទំ. ៤៥៩ វ. ៤
សិលាចារឹកណាបូនីដាស (Nabonidus)
សិលាចារឹកនោះរៀបរាប់អំពីហេតុការណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយស្តីអំពីយប់ដែលក្រុងបាប៊ីឡូនរលំ ថា៖ «កងទ័ពស៊ីរូសបានចូលក្រុងបាប៊ីឡូនដោយគ្មានការប្រយុទ្ធ»។ នេះទំនងជាមានន័យថាគ្មានការប្រយុទ្ធ ហើយស្របនឹងទំនាយរបស់យេរេមាដែលថា៖ ‹ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូនបានអាក់ខានតស៊ូ›។—យេ. ៥១:៣០
it-1-E ទំ. ២៣៧ វ. ១
បាប៊ីឡូន
ចាប់ពីឆ្នាំដ៏សំខាន់ជាប្រវត្ដិសាស្ត្រនោះ គឺឆ្នាំ៥៣៩មុនគ.ស. ភាពរុងរឿងនៃក្រុងបាប៊ីឡូនបានចាប់ផ្ដើមរសាត់ទៅកាលដែលក្រុងនោះបានឱនថយ។ ក្រុងនោះបានបះបោរពីរដងប្រឆាំងដារីយុសទី១ដែលជាអធិរាជពើស៊ី (ហ៊ីស្ដាសពីស) ហើយពេលបះបោរលើកទី២ ក្រុងនោះបានត្រូវបំផ្លាញ។ ក្រុងដែលបានត្រូវសាងសង់ឡើងវិញមួយផ្នែកនោះបានបះបោរប្រឆាំងស៊ើកសេសទី១ ហើយបានត្រូវប្លន់។ អាឡិចសេនដឺដ៏ខ្លាំងក្លាចង់យកក្រុងបាប៊ីឡូនធ្វើជារាជធានីរបស់គាត់ ប៉ុន្តែគាត់ស្រាប់តែស្លាប់នៅឆ្នាំ៣២៣មុន គ.ស.។ ណៃខេធឺបានដណ្ដើមយកក្រុងនោះនៅឆ្នាំ៣១២មុន គ.ស. ហើយបានដឹកជញ្ជូនសម្ភារជាច្រើននៃក្រុងនោះទៅច្រាំងទន្លេទីហ្គ្រីសដើម្បីប្រើសម្រាប់សាងសង់ក្រុងសេលូសៀធ្វើជារាជធានីថ្មីរបស់គាត់។ ប៉ុន្តែ នៅដើមដំបូងនៃសម័យគ្រិស្តសាសនិក នៅមានក្រុងបាប៊ីឡូននៅឡើយ ហើយមានជនជាតិយូដារស់នៅទីនោះ នេះជាមូលហេតុដែលសាវ័កពេត្រុសទៅក្រុងបាប៊ីឡូន ដូចសំបុត្ររបស់គាត់បានបញ្ជាក់។ (១ពេ. ៥:១៣) សិលាចារឹកដែលគេរកឃើញនៅក្រុងបាប៊ីឡូនបង្ហាញថានៅឆ្នាំ៧៥ គ.ស. នៅមានវិហារព្រះបាលនៅឡើយ។ មកដល់សតវត្សរ៍ទី៤ ក្រុងបាប៊ីឡូនជាសំណង់បាក់បែក ហើយនៅទីបំផុតលែងមានទៀត។ ក្រុងនោះបានទៅជា«គំនរ»ថ្មប៉ុណ្ណោះ។—យេ. ៥១:៣៧
it-2-E ទំ. ៤៤៤ វ. ៩
ភ្នំ
តំណាងរដ្ឋាភិបាលនានា។ ក្នុងគម្ពីរ ភ្នំអាចជាតំណាងរាជាណាចក្រឬរដ្ឋាភិបាលនានាដែលកំពុងគ្រប់គ្រង។ (ដាន. ២:៣៥, ៤៤, ៤៥; សូមពិនិត្យបន្ថែម អេ. ៤១:១៥; បប. ១៧:៩-១១, ១៨) ដោយសារបាប៊ីឡូនបានច្បាំងឈ្នះស្រុកឯទៀត ហើយបានបំផ្លាញស្រុកទាំងនោះ ដូច្នេះបាប៊ីឡូនបានត្រូវពណ៌នាថាជា«ភ្នំដែលបំផ្លាញ»។ (យេ. ៥១:២៤, ២៥) ទំនុកមួយដែលរៀបរាប់អំពីសកម្មភាពរបស់ព្រះយេហូវ៉ាប្រឆាំងពួកអ្នកធ្វើសឹកសង្គ្រាម ពណ៌នាលោកថា«រុងរឿងឧត្តម ហើយមានលំអប្រសើរជាងភ្នំរំពាទាំងប៉ុន្មាន»។ (ទំនុក. ៧៦:៤) «ភ្នំរំពា»អាចជាតំណាងរាជាណាចក្រដែលចូលចិត្តធ្វើសង្គ្រាម។ (សូមពិនិត្យបន្ថែម ណា. ២:១១-១៣) ស្តីអំពីព្រះយេហូវ៉ា ដាវីឌបាននិយាយថា៖ «ទ្រង់បានតាំងភ្នំនៃទូលបង្គំឡើងឲ្យមាំមួន»។ នេះទំនងជាមានន័យថាព្រះយេហូវ៉ាបានលើកតម្កើងរាជាណាចក្ររបស់ដាវីឌ ហើយបានពង្រឹងរាជាណាចក្រនោះ។ (ទំនុក. ៣០:៧; សូមពិនិត្យបន្ថែម ២សាំ. ៥:១២) ដោយហេតុថាភ្នំជួនកាលជាតំណាងរាជាណាចក្រ នេះជួយឲ្យអ្នកអានយល់អត្ថន័យនៃ«អ្វីដែលមើលទៅដូចជាភ្នំដ៏ធំមួយដែលមានភ្លើងឆេះ»ដែលបានត្រូវពណ៌នានៅការបើកបង្ហាញ ៨:៨។ អ្វីដែលដូចជាភ្នំមួយដែលមានភ្លើងឆេះបង្កប់អត្ថន័យថាអ្វីនោះជាប់ទាក់ទងនឹងការគ្រប់គ្រងមួយដែលមានលក្ខណៈបំផ្លិចបំផ្លាញដូចជាភ្លើង។
it-2-E ទំ. ៨៨២ វ. ៣
សមុទ្រ
កងទ័ពច្រើនលើសលប់។ យេរេមាបានពណ៌នាសំឡេងនៃពួកអ្នកវាយប្រហារក្រុងបាប៊ីឡូនថា«ឮសន្ធឹកដូចសមុទ្រ»។ (យេ. ៥០:៤២) ហេតុនេះ ពេលគាត់បានទាយថា«សមុទ្រ»នឹងឡើងមកលើក្រុងបាប៊ីឡូន គាត់ច្បាស់ជាចង់និយាយអំពីកងទ័ពច្រើនលើសលប់ក្រោមការដឹកនាំរបស់ជនជាតិមេឌីនិងពើស៊ីដែលវាយឈ្នះក្រុងបាប៊ីឡូន។—យេ. ៥១:៤២; សូមពិនិត្យបន្ថែម ដាន. ៩:២៦
ថ្ងៃទី១២-១៨ ខែមិថុនា
w១២-E ១/៦ ទំ. ១៤ វ. ៣-៤
‹ព្រលឹងលោក . . . ឱនចុះនៅក្នុងខ្លួនខ្ញុំ›
បណ្ដាជនរងទុក្ខ តែចិត្តយេរេមាពេញទៅដោយក្ដីសង្ឃឹម។ គាត់ស្រែកដង្ហោយទៅព្រះយេហូវ៉ាថា៖ ‹ព្រលឹងលោក[ព្រះយេហូវ៉ា]នៅតែចាំបាននៅឡើយ ហើយក៏ឱនចុះនៅក្នុងខ្លួនខ្ញុំ›។ (ខ២០) យេរេមាគ្មានសង្ស័យឡើយ។ គាត់ដឹងថាព្រះយេហូវ៉ានឹងមិនភ្លេចគាត់ ឬពួកអ្នកដែលប្រែចិត្តនៅក្នុងចំណោមរាស្ត្ររបស់លោកឡើយ។ ទោះជាយ៉ាងនេះក្ដី តើព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតនឹងធ្វើអ្វី?—បប. ១៥:៣
យេរេមាប្រាកដថាព្រះយេហូវ៉ានឹង«ឱន»មករកពួកអ្នកដែលពិតជាប្រែចិត្ត។ ការបកប្រែមួយទៀតចែងថា៖ «ឱ សូមនឹកចាំ ហើយឱនមករកខ្ញុំ»។ ពាក្យទាំងនោះធ្វើឲ្យស្រមៃឃើញសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅមួយ។ ព្រះយេហូវ៉ាជា«ព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»នឹងឱនចុះ ហើយលើកពួកអ្នកគោរពប្រណិប័តន៍លោកចេញផុតពីស្ថានភាពដែលធ្វើឲ្យអាប់ឱនកិត្ដិយស ហើយលោកបញ្ជាក់ឡើងវិញថាលោកពេញចិត្តពួកគេ។ (ទំនុក. ៨៣:១៨) ដោយមានសេចក្ដីសង្ឃឹមដ៏មាំមួននេះ យេរេមាបានទទួលការសម្រាលទុក្ខពីការឈឺចាប់ក្នុងចិត្ត។ អ្នកប្រកាសទំនាយដ៏ស្មោះត្រង់បានតាំងចិត្តរង់ចាំដោយចិត្តអត់ធ្មត់រហូតដល់ពេលដែលព្រះយេហូវ៉ាកំណត់ដើម្បីសង្គ្រោះរាស្ត្ររបស់លោកដែលប្រែចិត្ត។—ខ២១
ថ្ងៃទី១៩-២៥ ខែមិថុនា
it-1-E ទំ. ១២១៤
ពោះវៀន
ពោះវៀនមានតួនាទីស្រូបយកសារជាតិពីអាហារទៅក្នុងរូបកាយ។ មុខងារនេះរបស់ពោះវៀនបានត្រូវប្រើក្នុងន័យធៀប នៅក្នុងអ្វីដែលអេសេគាលបានឃើញក្នុងគំនិត។ អេសេគាលបានរំពឹងគិតដោយចាំជាប់ក្នុងគំនិតរបស់គាត់នូវពាក្យដែលសរសេរក្នុងរមូរនោះ នេះបានពង្រឹងជំនឿរបស់គាត់ដើម្បីប្រកាសដំណឹងពីព្រះ។ អេសេគាលបានទទួលបង្គាប់ឲ្យបរិភោគរមូរមួយ ហើយបំពេញពោះវៀន (ហេ.ម៉េអ៊ីម) ដោយរមូរនោះ។ អេសេគាលត្រូវពង្រឹងកម្លាំងចិត្តក្នុងកិច្ចបម្រើព្រះ ដោយរំពឹងគិតនិងដោយចាំជាប់ក្នុងគំនិតគាត់នូវពាក្យដែលសរសេរក្នុងរមូរនោះ។ យ៉ាងនេះ គាត់មានកម្លាំង ហើយមានដំណឹងមួយដែលគាត់អាចប្រកាស។—អេស. ៣:១-៦; សូមពិនិត្យបន្ថែម បប. ១០:៨-១០