ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យេរេមា ៥១-៥២
បណ្ដាំរបស់ព្រះយេហូវ៉ាក្លាយទៅជាការពិតយ៉ាងល្អិតល្អន់
ព្រះយេហូវ៉ាបានប្រាប់ទុកជាមុនយ៉ាងល្អិតល្អន់អំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅថ្ងៃអនាគត
អ្នកបាញ់ព្រួញដែលការពារនៅវាំងពើស៊ី
«សំរួចព្រួញឲ្យមុត»
ជនជាតិមេឌីនិងពើស៊ីពូកែខាងបាញ់ព្រួញ ហើយពួកគេបានប្រើធ្នូជាអាវុធដ៏សំខាន់ចម្បងរបស់ពួកគេ។ ពួកគេសម្រួចព្រួញរបស់ពួកគេឲ្យកាន់តែមុត
«ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ»
សិលាចារឹកមួយសរសេរថា៖ «កងទ័ពរបស់ស៊ីរូសបានចូលក្រុងបាប៊ីឡូនដោយមិនចាំបាច់ច្បាំង»។ នេះស្របនឹងទំនាយរបស់យេរេមា
សិលាចារឹក
«ក្រុងបាប៊ីឡូននឹងត្រឡប់ជាកងគំនរ . . . នៅចោលស្ងាត់ជារៀងរាបដរាបទៅ»
ចាប់ពីឆ្នាំ៥៣៩ មុន គ.ស. ភាពរុងរឿងនៃក្រុងបាប៊ីឡូនបានចាប់ផ្ដើមធ្លាក់ចុះ។ អាឡិចសេនដឺដ៏ខ្លាំងក្លាមានបំណងធ្វើឲ្យក្រុងបាប៊ីឡូនទៅជារាជធានី ប៉ុន្តែគាត់ស្រាប់តែស្លាប់ភ្លាមៗ។ នៅសតវត្សរ៍ទី១ សាវ័កពេត្រុសបានទៅក្រុងបាប៊ីឡូន ដោយហេតុថាសហគមន៍យូដានៅតែមាននៅទីនោះ។ ប៉ុន្តែនៅសតវត្សរ៍ទី៤ គ.ស. ក្រុងនោះបានត្រូវបំផ្លាញខ្ទេចខ្ទី ហើយទីបំផុតក្រុងនោះបានត្រូវគេបោះបង់ចោល