បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើអ្នកនឹងដើរជាមួយព្រះឬទេ?
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី១
    • ១១​. យោង​ទៅ​តាម​យេរេមា ៦:១៦ តើ​ព្រះ​យេហូវ៉ា​ខំ​ទាក់ទាញ​ទឹក​ចិត្ត​រាស្ត្រ​ទ្រង់​ដោយ​ប្រើ​ពាក្យ​ប្រៀបប្រដូច​អ្វី? ក៏​ប៉ុន្តែ​តើ​ពួក​គេ​បាន​តប​ឆ្លើយ​យ៉ាង​ណា?

      ១១ តើ​យើង​ពិត​ជា​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​ណែនាំ​យើង​គ្រប់​ជំហាន​ទេ? យូរ​ៗ​ម្ដង យើង​គួរ​ពិចារណា​ទង្វើ​របស់​ខ្លួន​ដោយ​ស្មោះ។ ចូរ​ពិនិត្យ​មើល​ខ​មួយ​ដែល​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ ដែល​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា​៖ ‹ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ! ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ! នោះ​ឯង​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង›​»។ (​យេរេមា ៦:១៦​) ពាក្យ​ទាំង​នេះ​អាច​រំឭក​យើង​អំពី​អ្នក​ធ្វើ​ដំណើរ​ម្នាក់​ដែល​ឈប់​នៅ​ផ្លូវ​បំបែក​ជា​បួន​ដើម្បី​សួរ​រក​ផ្លូវ។ ក្នុង​ន័យ​ខាង​វិញ្ញាណ រាស្ត្រ​របស់​ព្រះ​ដែល​បាន​បះបោរ​នៅ​ស្រុក​អ៊ីស្រាអែល ក៏​ត្រូវ​ធ្វើ​អ្វី​ដូច្នេះ​ដែរ។ ពួក​គេ​ត្រូវ​ខំ​ប្រឹង​ត្រឡប់​មក​«​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន​»​វិញ។ សាសន៍​នេះ​បាន​ដើរ​ចេញ​ពី‹ផ្លូវ​ដែល​ល្អ› គឺ​ជា​ផ្លូវ​ដែល​ពួក​បុព្វ​បុរស​ធ្លាប់​បាន​ដើរ។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​រំលឹក​ពួក​អ៊ីស្រាអែល​អំពី​រឿង​នោះ តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ពួក​គេ​បាន​ចចេស​រឹងរូស​នឹង​ទ្រង់​វិញ។ ខ​ដដែល​នេះ​រៀប​រាប់​បន្ត​ថា​៖ ​«​តែ​គេ​ប្រកែក​ថា​៖ ‹យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ›​»។ ប៉ុន្តែ នៅ​សម័យ​នេះ រាស្ត្រ​របស់​ព្រះ​បាន​តប​ឆ្លើយ​នឹង​ឱវាទ​នោះ​ខុស​ពី​ពួក​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។

      ១២, ១៣​. (​ក​) តើ​អ្នក​ចាក់​ប្រេង​តាំង​ដែល​កាន់​តាម​ព្រះ​គ្រីស្ទ​បាន​ប្រព្រឹត្ត​តប​នឹង​ឱវាទ​នៅ​យេរេមា ៦:១៦​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​អាច​ពិចារណា​ទង្វើ​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច​ស្តី​អំពី​វិថី​ជីវិត​របស់​នៅ​សព្វ​ថ្ងៃ​នេះ?

      ១២ តាំង​ពី​ចុង​សតវត្សរ៍​ទី១៩ ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​កាន់​តាម​ព្រះ​គ្រីស្ទ​បាន​ចាត់​ទុក​ថា​ឱវាទ​នៅ​យេរេមា ៦:១៦​ទាក់ទង​នឹង​ពួក​គាត់។ ជា​ក្រុម ពួក​គេ​បាន​នាំ​មុខ​ត្រឡប់​មក​«​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន​»​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ មិន​ដូច​ពិភព​គ្រីស្ទ​សាសនា​ដែល​ក្បត់​ជំនឿ នោះ​ពួក​អ្នក​ចាក់​ប្រេង​តាំង​បាន​កាន់​តាម​យ៉ាង​ស្មោះ​ត្រង់​នូវ​«​អស់​ទាំង​ពាក្យ​ត្រឹម​ត្រូវ​»​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ទុក​ជា​គំរូ ហើយ​គាំទ្រ​ដោយ​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​នៅ​សតវត្សរ៍​ទី​មួយ គ.ស.។ (​ធីម៉ូថេទី២ ១:១៣​) មក​ទល់​សព្វ​ថ្ងៃ​នេះ អ្នក​ចាក់​ប្រេង​តាំង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជួយ​«​ចៀម​ឯ​ទៀត​»​ឲ្យ​មាន​ជីវភាព​រស់​នៅ​ដ៏​ត្រឹម​ត្រូវ​ថែម​ទាំង​សប្បាយ​ទៀត​ផង ជា​ជីវភាព​ដែល​ពិភព​គ្រីស្ទ​សាសនា​បាន​បោះបង់​ចោល។—យ៉ូហាន ១០:១៦

      ១៣ ដោយ​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​តាម​ត្រូវ​ពេល​នោះ ក្រុម​អ្នក​បម្រើ​ស្មោះ​ត្រង់​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​រក​ឃើញ​«​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន​»​និង​ជួយ​ពួក​គេ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​ដែរ។ (​ម៉ាថាយ ២៤:៤៥​-​៤៧​) តើ​អ្នក​នៅ​ក្នុង​ចំណោម​រាប់​លាន​នាក់​ទាំង​នេះ​ទេ? បើ​ដូច្នេះ​មែន តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជៀស​វាង​ពី​ការ​រសាត់​ចេញ​ពី​វិថី​ជីវិត​នេះ ហើយ​ត្រឡប់​ទៅ​ដើរ​តាម​គន្លង​ចាស់​វិញ? យូរ​ៗ​ម្ដង​យក​ល្អ​យើង​ពិចារណា​មើល​គន្លង​ជីវិត​របស់​យើង។ ប្រសិន​បើ​យើង​អាន​ព្រះ​គម្ពីរ​និង​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ និង​ចូល​រួម​កម្មវិធី​អប់រំ​ដែល​រៀបចំ​ដោយ​អ្នក​ចាក់​ប្រេង​តាំង​សព្វ​ថ្ងៃ​នេះ នោះ​អ្នក​កំពុង​តែ​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ។ ហើយ​នៅ​ពេល​ដែល​យើង​អនុវត្ត​តាម​អ្វី​ដែល​បាន​រៀន​ទទួល​ដោយ​ចិត្ត​រាប​ទាប នោះ​យើង​ប្រាកដ​ជា​កំពុង​តែ​ដើរ​ជា​មួយ​នឹង​ព្រះ​តាម​«​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន​»។

  • តើអ្នកនឹងដើរជាមួយព្រះឬទេ?
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី១
    • តើ​មាន​ពរ​អ្វី​ខ្លះ​ពី​ការ​ដើរ​ជា​មួយ​នឹង​ព្រះ?

      ១៧​. ប្រសិន​បើ​យើង​ដើរ​តាម​មាគ៌ា​របស់​ព្រះ​យេហូវ៉ា តើ​យើង​បាន​«​សេចក្ដី​សំរាក​»​អ្វី​ដល់​ព្រលឹង​យើង?

      ១៧ ការ​ដើរ​ជា​មួយ​នឹង​ព្រះ​ពិត​ជា​ផ្ដល់​ឲ្យ​យើង​មាន​ជីវិត​ដ៏​គាប់​ចិត្ត។ ចូរ​នឹក​ចាំ​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ដល់​រាស្ត្រ​ទ្រង់​អំពី​ការ​ស្វែង​រក‹ផ្លូវ​ដែល​ល្អ›។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា​៖ ​«​[​ចូរ​]ដើរ​តាម​ផ្លូវ​នោះ​ចុះ! នោះ​ឯង​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង​»។ (​យេរេមា ៦:១៦​) តើ​«​សេចក្ដី​សំរាក​»​មាន​ន័យ​អ្វី? តើ​នោះ​ជា​ជីវិត​សុខ​ស្រួល​ដែល​គិត​តែ​ពី​ការ​កំសាន្ត​និង​របស់​ល្អ​ៗ​ទេ? មិន​មែន​ទេ។ ព្រះ​យេហូវ៉ា​ប្រទាន​នូវ​អ្វី​ដែល​ប្រសើរ​ជាង​នោះ​ឆ្ងាយ​ណាស់ ជា​អ្វី​ដែល​មហា​សេដ្ឋី​កម្រ​រក​បាន។ បើ​យើង​ស្វែង​រក​សេចក្ដី​សំរាក​ដល់​ព្រលឹង នោះ​បាន​ន័យ​ថា យើង​ស្វែង​រក​សេចក្ដី​សុខ អំណរ ការ​គាប់​ចិត្ត​និង​បាន​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ។ សេចក្ដី​សំរាក​បែប​នេះ បាន​ន័យ​ថា យើង​អាច​មាន​ទំនុក​ចិត្ត​ថា យើង​បាន​ជ្រើសរើស​វិថី​ជីវិត​ដ៏​ប្រសើរ​បំផុត។ សេចក្ដី​សុខ​បែប​នេះ គឺ​ជា​អ្វី​ដែល​កម្រ​មាន​ក្នុង​លោកីយ៍​ដែល​ពេញ​ដោយ​បញ្ហា​នេះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក