បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះយេហូវ៉ាជាចំណែករបស់ខ្ញុំ
    ទស្សនាវដ្ដីប៉មយាម ២០១១ | ១ កញ្ញា
    • បុគ្គល​ផ្សេង​ៗ​ពី​កុលសម្ព័ន្ធ​លេវី បាន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ

      ៨​. សូម​ពណ៌​នា​អំពី​បញ្ហា​ដែល​ជន​ជាតិ​លេវី​ម្នាក់​ឈ្មោះ​អេសាភ​បាន​ជួប​ប្រទះ។

      ៨ ក្នុង​នាម​ជា​កុលសម្ព័ន្ធ ពួក​លេវី​ត្រូវ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ។ ក៏​ប៉ុន្តែ គួរ​ឲ្យ​កត់​សម្គាល់​ថា​បុគ្គល​ផ្សេង​ៗ​ពី​កុលសម្ព័ន្ធ​នេះ​ក៏​បាន​ប្រើ​ពាក្យ​«​ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ​»​ ដើម្បី​បង្ហាញ​ពី​ភក្ដីភាព​និង​ការ​ពឹង​ផ្អែក​របស់​ពួក​គេ​ទៅ​លើ​លោក​ដែរ។ (​បរិ. ៣:២៤​) បុគ្គល​ម្នាក់​ក្នុង​ចំណោម​នោះ​គឺជា​អ្នក​ចម្រៀង​និង​ជា​អ្នក​និពន្ធ​បទ​ភ្លេង។ យើង​នឹង​ហៅ​គាត់​ថា​អេសាភ ប៉ុន្តែ​គាត់​ប្រហែលជា​កូន​ចៅ​ម្នាក់​របស់​អេសាភ​ដែល​ជា​អ្នក​នាំ​មុខ​ក្នុង​ក្រុម​ចម្រៀង​នៅ​សម័យ​ស្តេច​ដាវីឌ។ (​១រប. ៦:៣១​-​៤៣​) ក្នុង​ទំនុក​ទី​៧៣ អេសាភ​(​ឬ​កូន​ចៅ​ម្នាក់​របស់​គាត់​)​បាន​ចាប់​ផ្ដើម​ទាល់​គំនិត។ គាត់​ចង់​បាន​ជីវិត​សម្បូរ​សប្បាយ​ដូច​មនុស្ស​អាក្រក់ ហើយ​គាត់​មាន​គំនិត​នេះ​រហូត​ដល់​និយាយ​ថា​៖ ​«​ការ​ដែល​ទូល​បង្គំ​បាន​ជំ​រះ​ចិត្ត ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅហ្មង នោះ​ឥត​ប្រយោជន៍​ទទេ​»។ តាម​មើល​ទៅ គាត់​ដូច​ជា​លែង​អបអរ​ចំពោះ​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ ហើយ​ក៏​លែង​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ការ​មាន​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​គាត់​ទៀត​ដែរ។ ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​មិន​រឹង​មាំ​ដូច​មុន​ទេ ​«​ទាល់​តែ​[​គាត់​]​បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ​»។—ទំនុក. ៧៣:២, ៣, ១២, ១៣, ១៧

  • ព្រះយេហូវ៉ាជាចំណែករបស់ខ្ញុំ
    ទស្សនាវដ្ដីប៉មយាម ២០១១ | ១ កញ្ញា
    • ១១​. តើ​យេរេមា​បាន​សួរ​សំណួរ​អ្វី? ហើយ​តើ​ព្រះ​បាន​ឆ្លើយ​សំណួរ​នោះ​យ៉ាង​ដូច​ម្ដេច?

      ១១ អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​យេរេមា​ក៏​ជា​ជន​ជាតិ​លេវី​ម្នាក់​ទៀត​ដែល​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​គាត់។ សូម​ឲ្យ​យើង​ពិចារណា​ថា ពេល​គាត់​ប្រើ​ពាក្យ​ទាំង​នោះ តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា? យេរេមា​រស់​នៅ​ឯ​អាន៉ាថោត​ដែល​ជា​ក្រុង​របស់​ពួក​លេវី​នៅ​ជិត​ក្រុង​យេរូសាឡិម។ (​យេ. ១:១​) នៅ​ពេល​មួយ យេរេមា​បាន​សុញ​គំនិត​ដោយ​ថា ហេតុ​អ្វី​មនុស្ស​អាក្រក់​សម្បូរ​សប្បាយ​កាល​ដែល​មនុស្ស​សុចរិត​រង​ទុក្ខវេទនា​ដូច្នេះ? (​យេ. ១២:១​) ក្រោយ​ពី​បាន​សង្កេត​ឃើញ​អ្វី​ដែល​កើត​ឡើង​នៅ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា គាត់​បាន​‹ជជែក​តវ៉ា›​នឹង​ព្រះ​យេហូវ៉ា។ ប៉ុន្តែ យេរេមា​ដឹង​ថា​លោក​ជា​ព្រះ​ដ៏​សុចរិត។ ហេតុ​នេះ​ហើយ ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​សំណួរ​របស់​យេរេមា​ដោយ​ប្រាប់​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​ការ​ហិន​វិនាស ហើយ​ក្រោយ​មក លោក​បាន​ធ្វើ​ឲ្យ​ទំនាយ​នោះ​សម្រេច​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ពួក​អ្នក​ដែល​ស្ដាប់​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​បាន​ទទួល​​«​ជីវិត​ខ្លួន​ទុក​ដូច​ជា​របឹប​»​ ចំពោះ​មនុស្ស​អាក្រក់​ដែល​មាន​ជីវិត​សម្បូរ​សប្បាយ ពួក​គេ​មិន​អើពើ​នឹង​ការ​ព្រមាន​នោះ​ទេ ហើយ​ពួក​គេ​បាន​ស្លាប់។—យេ. ២១:៩

      ១២, ១៣​. (​ក​) តើ​អ្វី​ជំរុញ​យេរេមា​ឲ្យ​ប្រកាស​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ​»​? ហើយ​តើ​គាត់​មាន​ចិត្ត​គំនិត​បែប​ណា? (​ខ​)​ ហេតុ​អ្វី​កុលសម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ចេះ​រង់​ចាំ?

      ១២ ក្រោយ​មក នៅ​ពេល​ដែល​យេរេមា​សង្កេត​មើល​ទឹក​ដី​ដែល​បាន​ត្រូវ​បំផ្លិចបំផ្លាញ គាត់​បាន​មាន​អារម្មណ៍​ថា​គាត់​ដើរ​ក្នុង​ទី​ងងឹត ​«​ដូច​ជា​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ​»។ (​បរិ. ១:១, ១៦; ៣:៦​) យេរេមា​បាន​ប្រាប់​ប្រជាជាតិ​ដែល​រឹង​ចចេស​នេះ​ឲ្យ​ត្រឡប់​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​របស់​ពួក​គេ​វិញ ប៉ុន្តែ អំពើ​អាក្រក់​របស់​ពួក​គេ​បាន​ឡើង​ដល់​កម្រិត​ដែល​ព្រះ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​បំផ្លាញ​ចោល។ នេះ​បាន​ធ្វើ​ឲ្យ​យេរេមា​រង​ការ​ឈឺ​ចាប់ ទោះ​ជា​មិន​មែន​ជា​កំហុស​របស់​គាត់​ក្ដី។ ប៉ុន្តែ ក្នុង​ចំណោម​ទុក្ខវេទនា​ដែល​គាត់​មាន គាត់​ចង​ចាំ​អំពី​ចិត្ត​មេត្ដា​ករុណា​របស់​ព្រះ។ គាត់​បាន​និយាយ​ថា បើ​គ្មាន​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​ទេ នោះ​«​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ​»។ នេះ​គឺ​ដោយ​សារ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ចេះ​តែ​ថ្មី​ឡើង​រាល់​ព្រឹក​ជា​និច្ច! នៅ​ពេល​នោះ​ហើយ ដែល​យេរេមា​ប្រកាស​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ​»។ នេះ​បាន​ជួយ​គាត់​ឲ្យ​បន្ត​បម្រើ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត។—សូម​អាន បរិទេវ ៣:២២​-​២៤

      ១៣ អស់​៧០​ឆ្នាំ ប្រជាជាតិ​អ៊ីស្រាអែល​នឹង​ត្រូវ​ចាក​ចេញ​ពី​ស្រុក​កំណើត។ ស្រុក​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ។ (​យេ. ២៥:១១​) ប៉ុន្តែ ពាក្យ​យេរេមា​ដែល​ថា​«​ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ​»​បង្ហាញ​អំពី​ការ​ទុក​ចិត្ត​ទៅ​លើ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ ហើយ​នេះ​បាន​ផ្ដល់​ឲ្យ​គាត់​នូវ​មូលហេតុ​ដែល​គាត់​ត្រូវ​«​សង្ឃឹម​ដល់​ទ្រង់​»​ឬ​រង់​ចាំ​ឲ្យ​លោក​ចាត់​វិធានការ។ កុលសម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​បាន​បាត់បង់​មត៌ក​របស់​ពួក​គេ ដូច្នេះ ពួក​គេ​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ចេះ​រង់​ចាំ​ដូច​យេរេមា​ដែរ។ ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​ពួក​គេ។ ៧០​ឆ្នាំ​ក្រោយ​មក រាស្ត្រ​របស់​ព្រះ​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​មាន​ឯកសិទ្ធិ​បម្រើ​លោក​នៅ​ទី​នោះ​ម្ដង​ទៀត។—២រប. ៣៦:​២០​-​២៣

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក