បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «ខ្ញុំឃើញក្នុងគំនិតអំពីលោក»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ១៥. ស្ដី​អំពី​ទំហំ​និង​ទ្រង់​ទ្រាយ​របស់​កង់ តើ​អេសេគាល​បាន​កត់​សម្គាល់​អ្វី​ខ្លះ?

      ១៥ អេសេគាល​បាន​កោត​ស្ងើច​នឹង​ទំហំ​នៃ​កង់​ទាំង​នោះ។ គាត់​សរសេរ​ថា​៖ ​«​ខ្នង​កង់​ទាំង​នោះ​ខ្ពស់​ដល់​ម្ល៉េះ​ដែល​មើល​ទៅ​អស្ចារ្យ​ណាស់​»។ យើង​អាច​ស្រមៃ​គិត​ថា​អេសេគាល​កំពុង​សម្លឹង​មើល​ទៅ​ខ្នង​កង់​ដ៏​ភ្លឺ​ចិញ្ចាច ហើយ​ធំ​ក្រៃ​លែង​ខ្ពស់​ដល់​មេឃ។ គាត់​បាន​បញ្ជាក់​បន្ថែម​នូវ​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា​៖ ​«​ខ្នង​កង់​ទាំង​នោះ​មាន​ពេញ​ទៅ​ដោយ​ភ្នែក​»។ ប៉ុន្តែ ប្រហែល​អ្វី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត គឺ​ទ្រង់​ទ្រាយ​នៃ​កង់​ទាំង​នោះ​មិន​ធម្មតា​ទេ។ គាត់​ពន្យល់​ថា​៖ ​«​មើល​ទៅ​ក្នុង​កង់​នីមួយ​ៗ​មាន​កង់​មួយ​ទៀត​»។ តើ​នោះ​មាន​ន័យ​យ៉ាង​ណា?

  • «ខ្ញុំឃើញក្នុងគំនិតអំពីលោក»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ១៧ កង់​ដែល​មាន​កម្ពស់​ដ៏​ខ្ពស់​ទាំង​នោះ អាច​ទៅ​ឆ្ងាយ​ដោយ​គ្រាន់​តែ​វិល​មួយ​ជុំ​ប៉ុណ្ណោះ។ តាម​ពិត ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នោះ​បង្ហាញ​ថា​រទេះ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ចលនា​លឿន​ដូច​ផ្លេក​បន្ទោរ។ (​អេគ. ១:១៤​) បន្ថែម​ទៅ​ទៀត កង់​ដ៏​អស្ចារ្យ​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ទិស​ទាំង​បួន បញ្ជាក់​ថា​កង់​នេះ​មាន​ចលនា​វិសេស​ណាស់ ជា​អ្វី​ដែល​វិស្វករ​មិន​អាច​ធ្វើ​បាន​ទេ។ រទេះ​នេះ​អាច​ប្ដូរ​ទិស​ដៅ​យ៉ាង​លឿន​ដោយ​មិន​ចាំ​បាច់​បន្ថយ​ល្បឿន​ឬ​បត់​ឡើយ។ ប៉ុន្តែ រទេះ​មិន​ធ្វើ​ដំណើរ​ដោយ​គ្មាន​ទិស​ដៅ​នោះ​ទេ។ ភ្នែក​ទាំង​ប៉ុន្មាន​នៅ​លើ​ខ្នង​កង់​បញ្ជាក់​យ៉ាង​ច្បាស់​ថា រទេះ​របស់​ព្រះ​ដឹង​អំពី​អ្វី​ទាំង​អស់​នៅ​ជុំ​វិញ​គ្រប់​ទិស។

      កង់ធំៗទាំងបួននៃរទេះស្ថានសួគ៌របស់ព្រះយេហូវ៉ា។

      កង់​រទេះ​មាន​ទំហំ​ធំ​ក្រៃ​លែង​ហើយ​ធ្វើ​ដំណើរ​យ៉ាង​លឿន (សូម​មើល​វគ្គ​១៧)

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក