-
«ខ្ញុំនឹងឲ្យពួកគេមានចិត្តតែមួយ»ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
៣៦, ៣៧. នៅក្នុងសួនឧទ្យាននាថ្ងៃអនាគត តើសេចក្ដីសន្យាអ្វីខ្លះនឹងកើតឡើង?
៣៦ ក្រោយសង្គ្រាមអាម៉ាគេដូន លោកយេស៊ូនឹងពង្រីកកិច្ចការរៀបចំឡើងវិញក្នុងកម្រិតធំជាង ហើយការរៀបចំនោះក៏រួមបញ្ចូលផែនដីផងដែរ។ ក្នុងអំឡុងការគ្រប់គ្រង១.០០០ឆ្នាំ លោកនឹងណែនាំមនុស្សជាតិឲ្យរៀបចំផែនដីទាំងមូលទៅជាសួនអេដែន ដូចគោលបំណងដើមរបស់ព្រះយេហូវ៉ា។ (លូក. ២៣:៤៣) នៅពេលនោះ មនុស្សទាំងអស់នឹងមានសាមគ្គីភាព ហើយចេះថែរក្សាផែនដី និងស្រឡាញ់ធម្មជាតិ។ នៅគ្រប់ទីកន្លែង គ្មានគ្រោះថ្នាក់និងការភ័យខ្លាចទាល់តែសោះ។ សូមស្រមៃគិតអំពីពេលដែលសេចក្ដីសន្យានេះនឹងកើតឡើង ដែលថា៖ «ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងពួកគេ ហើយខ្ញុំនឹងបណ្ដេញសត្វសាហាវទាំងប៉ុន្មានឲ្យអស់ពីស្រុកនោះ ដើម្បីឲ្យពួកគេអាចរស់នៅដោយសុខសាន្តនៅតំបន់ស្ងាត់ជ្រងំ ហើយដេកដោយសុខស្រួលនៅក្នុងព្រៃ»។—អេគ. ៣៤:២៥
៣៧ តើអ្នកអាចស្រមៃឃើញទិដ្ឋភាពដូចតទៅនេះទេ? អ្នកអាចធ្វើដំណើរទៅលេងកន្លែងផ្សេងៗនៅផែនដីដ៏ធំទូលាយនេះដោយគ្មានការភ័យខ្លាច។ គ្មានសត្វណាមួយមកពាធាអ្នកឡើយ។ គ្មានអ្វីមករំខានសេចក្ដីសុខសាន្តរបស់អ្នកទេ។ អ្នកអាចដើរទៅក្នុងព្រៃតែម្នាក់ឯង ហើយគយគន់ទេសភាពដ៏ស្រស់បំព្រងនិងអស្ចារ្យ ថែមទាំងអាចគេងស្កប់ស្កល់នៅទីនោះដោយគ្មានគ្រោះថ្នាក់ទៀតផង!
សូមស្រមៃគិតគ្រាដែលអ្នកអាច«ដេកដោយសុខស្រួលនៅក្នុងព្រៃ»ដោយគ្មានគ្រោះថ្នាក់ (សូមមើលវគ្គ៣៦, ៣៧)
-