-
«អ្នករាល់គ្នានឹងរស់ឡើងវិញ»ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
៩. តើប្រជាជាតិអ៊ីស្រាអែលនិង«អ៊ីស្រាអែលនៃព្រះ»មានបទពិសោធន៍អ្វីខ្លះដែលស្រដៀងគ្នា?
៩ ទំនាយអំពីការរៀបចំឡើងវិញទាក់ទងនឹងអ៊ីស្រាអែលដែលអេសេគាលបានរៀបរាប់ មានការកើតឡើងក្នុងកម្រិតធំជាង។ (សកម្ម ៣:២១) ប្រជាជាតិអ៊ីស្រាអែលនៅសម័យបុរាណបានត្រូវ«សម្លាប់»ក្នុងន័យធៀប ហើយស្ថិតក្នុងស្ថានភាពដែលប្រៀបដូចជាស្លាប់អស់រយៈពេលយូរ។ ដូចគ្នាដែរ «អ៊ីស្រាអែលនៃព្រះ»ជាក្រុមជំនុំគ្រិស្តសាសនិកដែលព្រះរើសតាំងបានត្រូវសម្លាប់ក្នុងន័យធៀប ហើយជាប់ជាឈ្លើយដែលប្រៀបដូចជាស្លាប់អស់រយៈពេលជាយូរ។ (កាឡ. ៦:១៦) តាមពិត ក្រុមជំនុំគ្រិស្តសាសនិកដែលព្រះបានរើសតាំងជាប់ជាឈ្លើយអស់រយៈពេលយូរ រហូតដល់ពួកគេលែងមានចំណងមិត្តភាពជាមួយព្រះ ដែលប្រៀបដូចជាឆ្អឹង«ស្ងួតហែង»។ (អេគ. ៣៧:២) ដូចយើងបានរៀននៅជំពូកមុន ការជាប់ជាឈ្លើយនៃក្រុមជំនុំគ្រិស្តសាសនិកដែលព្រះរើសតាំង បានចាប់ផ្ដើមក្នុងសតវត្សរ៍ទី២ គ.ស. ហើយបន្តអស់ជាច្រើនសតវត្សរ៍ទៀត។ នេះបានកើតឡើងដូចអ្វីដែលលោកយេស៊ូរៀបរាប់ក្នុងឧទាហរណ៍អំពីស្រូវសាលីនិងស្រងែ។—ម៉ាថ. ១៣:២៤-៣០
«ឆ្អឹងស្ងួតហែង»ដែលអេសេគាលបានឃើញក្នុងគំនិតតំណាងឲ្យការជាប់ជាឈ្លើយអស់រយៈពេលជាយូររបស់ពួកអ្នកដែលព្រះយេហូវ៉ាបានរើសតាំង (សូមមើលវគ្គ៨, ៩)
-
-
«អ្នករាល់គ្នានឹងរស់ឡើងវិញ»ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
a ឆ្អឹងដែលអេសេគាលបានឃើញក្នុងគំនិតមិនមែនជាឆ្អឹងរបស់មនុស្សដែលស្លាប់តាមធម្មតាទេ តែជាឆ្អឹងរបស់«មនុស្សដែលគេបានសម្លាប់»។ (អេគ. ៣៧:៩) «ពូជពង្សអ៊ីស្រាអែលទាំងមូល»ត្រូវគេសម្លាប់ក្នុងន័យធៀប ពេលដែលបណ្ដាជនមកពីរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០បានត្រូវពួកអាស៊ីរីចាប់យកធ្វើជាឈ្លើយ និងពេលដែលបណ្ដាជនមកពីរាជាណាចក្រយូដាដែលមានកុលសម្ព័ន្ធ២បានត្រូវពួកបាប៊ីឡូនចាប់យកទៅធ្វើជាឈ្លើយ។
-