បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ១០, ១១. ​(​ក​) នៅ​សព្វ​ថ្ងៃ តើ​យើង​ទទួល​ពរ​ជា​ច្រើន​អ្វី​ខ្លះ​ដូច​ជា​ទឹក​ទន្លេ? (​ខ​) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​កាន់​តែ​ច្រើន​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​រាស្ត្រ​លោក​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ?

      ១០ ទន្លេ​ដែល​ផ្ដល់​ពរ​ជា​ច្រើន។ តើ​ទឹក​ដែល​ហូរ​ចេញ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា​រំលឹក​យើង​អំពី​ពរ​អ្វី​ខ្លះ​នៅ​សព្វ​ថ្ងៃ? យើង​បាន​ត្រូវ​រំលឹក​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ សំខាន់​បំផុត​គឺ​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត​ដែល​លាង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​យើង ហើយ​នាំ​ឲ្យ​យើង​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត សេចក្ដី​ពិត​ដ៏​បរិសុទ្ធ​ពី​បណ្ដាំ​របស់​ព្រះ គឺ​ប្រៀប​ដូច​ជា​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្អាត​ស្អំ​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​និង​ខាង​សីលធម៌។ (​អេភ. ៥:២៥​-​២៧​) តើ​តាម​របៀប​ណា​ពរ​ទាំង​នោះ​មាន​ហូរ​ហៀរ​នៅ​សម័យ​យើង?

  • «នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ១៧ ទន្លេ​ដែល​ផ្ដល់​ពរ។ ក្នុង​ន័យ​ម្យ៉ាង ទន្លេ​នោះ​នឹង​ហូរ​ខ្លាំង​ជាង​នៅ​ក្នុង​សួន​ឧទ្យាន ព្រោះ​វា​មិន​គ្រាន់​តែ​ផ្ដល់​ប្រយោជន៍​ខាង​ជំនឿ​ទេ តែ​ក៏​ផ្ដល់​ប្រយោជន៍​ខាង​រូប​កាយ​ដែរ។ ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​លោក​យេស៊ូ រាជាណាចក្រ​ព្រះ​នឹង​ជួយ​មនុស្ស​ស្មោះ​ត្រង់​ឲ្យ​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ថ្លៃ​លោះ​របស់​លោក​យេស៊ូ។ បន្តិច​ម្ដង​ៗ ពួក​គេ​នឹង​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ! នៅ​ពេល​នោះ នឹង​លែង​មាន​ជំងឺ គ្រូ​ពេទ្យ គិលានុបដ្ឋាក មន្ទីរ​ពេទ្យ និង​ប័ណ្ណ​ធានា​រ៉ាប់​រង​ទៀត​ហើយ។ ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​នឹង​ហូរ​ទៅ​ដល់​មនុស្ស​រាប់​លាន​នាក់ ដែល​បាន​រួច​រស់​ជីវិត​ពី​សង្គ្រាម​អាម៉ាគេដូន គឺ​ជា​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​ចេញ​ផុត​ពី​«​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​»។ (​បប. ៧:៩, ១៤​) ប៉ុន្តែ ទោះ​ជា​នៅ​ដើម​ដំបូង​ទន្លេ​ដែល​ផ្ដល់​ពរ​ហូរ​យ៉ាង​អស្ចារ្យ​ក៏​ដោយ តែ​នោះ​គ្រាន់​តែ​ជា​ការ​ហូរ​រិញ​ៗ​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​នឹង​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​មក។ ដូច​បាន​បញ្ជាក់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ទន្លេ​នោះ​នឹង​រីក​កាន់​តែ​ធំ ហើយ​ហូរ​កាន់​តែ​លឿន​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ជា​ច្រើន។

      មនុស្សដែលមានវ័យក្មេងនិងមានសុខភាពល្អកំពុងធ្វើការជាមួយគ្នាដោយរីករាយក្នុងសួនឧទ្យាន។ នៅក្រោយពួកគេឃើញមានទន្លេមួយកំពុងហូរ។

      ក្នុង​សួន​ឧទ្យាន ទន្លេ​ដែល​ផ្ដល់​ពរ នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ទៅ​ជា​ក្មេង​វិញ ហើយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ (សូម​មើល​វគ្គ​១៧)

  • ទឹកហូររិញៗបានទៅជាទន្លេដ៏ធំ!
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ទឹក​ហូរ​រិញ​ៗ​បាន​ទៅ​ជា​ទន្លេ​ដ៏​ធំ!

      អេសេគាល​បាន​ឃើញ​អូរ​មួយ​ដែល​ហូរ​រិញ​ៗ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​ក្លាយ​ជា​ទន្លេ​ដ៏​ធំ​អស្ចារ្យ​ក្នុង​ចម្ងាយ​ប្រមាណ​ពីរ​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ! នៅ​តាម​ដង​ទន្លេ គាត់​ឃើញ​ដើម​ឈើ​ដ៏​ស្រស់បំព្រង​ដែល​ផ្ដល់​ជីវជាតិ​និង​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ តើ​អ្វី​ទាំង​អស់​នេះ​មាន​ន័យ​យ៉ាង​ណា?

      អូរមួយហូរចេញពីទីបរិសុទ្ធរបស់ព្រះយេហូវ៉ា ហើយបានទៅជាទន្លេដ៏ធំ។ សញ្ញាសម្គាល់នេះបញ្ជាក់ថាជម្រៅទឹកជ្រៅទៅៗ។ ១.០០០ហត្ថ: ត្រឹមកជើង។ ២.០០០ហត្ថ: ត្រឹមជង្គង់។ ៣.០០០ហត្ថ: ត្រឹមចង្កេះ។ ៤.០០០ហត្ថ: ជ្រៅពេកមិនអាចដើរកាត់បាន។

      ទន្លេ​ដែល​ផ្ដល់​ពរ

      សម័យ​បុរាណ: ក្រោយ​ជន​និរទេស​ត្រឡប់​មក​ស្រុក​កំណើត​របស់​ខ្លួន​វិញ ពួក​គេ​ទទួល​ពរ​ជា​ច្រើន​ដោយ​សារ​ពួក​គេ​រួម​ចំណែក​ក្នុង​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​នៅ​ឯ​វិហារ

      សម័យ​យើង: នៅ​ឆ្នាំ​១៩១៩ ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​រៀបចំ​ឡើង​វិញ។ នេះ​នាំ​ឲ្យ​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​ទទួល​ពរ​យ៉ាង​ហូរ​ហៀរ​ពី​លោក

      ថ្ងៃ​អនាគត: ក្រោយ​សង្គ្រាម​អាម៉ាគេដូន ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ជា​ច្រើន​ដល់​យើង​ដូច​ជា ជួយ​យើង​ឲ្យ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ និង​បង្រៀន​យើង​នូវ​សេចក្ដី​ពិត​ថ្មី​ៗ​

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក