បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ទឹកហូររិញៗបានទៅជាទន្លេដ៏ធំ!
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • «នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ១១ នៅ​ឆ្នាំ​១៩១៩ មាន​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​តែ​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​រំភើប​ចិត្ត​ទទួល​អ្វី​ដែល​ពួក​គេ​ពិត​ជា​ត្រូវ​ការ គឺ​សេចក្ដី​បង្រៀន​ពី​ព្រះ​ដែល​ប្រៀប​ដូច​ជា​អាហារ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ពួក​គេ​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង។ នៅ​សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ​មាន​ចំនួន​ជាង​៨​លាន​នាក់។ តើ​ទឹក​ដ៏​បរិសុទ្ធ​នៃ​សេចក្ដី​ពិត​បាន​ហូរ​ទាន់​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ឬ​ទេ? ពិត​ជា​ហូរ​ទាន់​មែន! យើង​មាន​សេចក្ដី​ពិត​ពី​ព្រះ​ច្រើន​ហូរ​ហៀរ។ ក្នុង​១០០​ឆ្នាំ​កន្លង​មក រាស្ត្រ​របស់​ព្រះ​ទទួល​បាន​គម្ពីរ សៀវភៅ ទស្សនាវដ្ដី​រាប់​ពាន់​លាន​ក្បាល និង​ខិត្តប័ណ្ណ​រាប់​ពាន់​លាន​ច្បាប់។ ដូច​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ក្នុង​ន័យ​ធៀប​សេចក្ដី​ពិត​ដ៏​បរិសុទ្ធ​បាន​រីក​ធំ​ឡើង​និង​ហូរ​យ៉ាង​លឿន ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​នៅ​ទូទាំង​ផែនដី​ដែល​ស្រេក​ឃ្លាន​ការ​ណែនាំ​ពី​ព្រះ។ តាំង​ពី​យូរ​មក​ហើយ យើង​មាន​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ជា​ឯកសារ​បោះ​ពុម្ព ហើយ​ឥឡូវ​តាម​រយៈ​គេហទំព័រ​jw.org យើង​មាន​សៀវភៅ​ផ្សេង​ៗ​ជា​ឯកសារ​អេឡិចត្រូនិក​ជាង​៩០០​ភាសា។ តើ​តាម​របៀប​ណា​ទឹក​នៃ​សេចក្ដី​ពិត​ទាំង​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ?

  • «នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ១៧ ទន្លេ​ដែល​ផ្ដល់​ពរ។ ក្នុង​ន័យ​ម្យ៉ាង ទន្លេ​នោះ​នឹង​ហូរ​ខ្លាំង​ជាង​នៅ​ក្នុង​សួន​ឧទ្យាន ព្រោះ​វា​មិន​គ្រាន់​តែ​ផ្ដល់​ប្រយោជន៍​ខាង​ជំនឿ​ទេ តែ​ក៏​ផ្ដល់​ប្រយោជន៍​ខាង​រូប​កាយ​ដែរ។ ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​លោក​យេស៊ូ រាជាណាចក្រ​ព្រះ​នឹង​ជួយ​មនុស្ស​ស្មោះ​ត្រង់​ឲ្យ​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ថ្លៃ​លោះ​របស់​លោក​យេស៊ូ។ បន្តិច​ម្ដង​ៗ ពួក​គេ​នឹង​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ! នៅ​ពេល​នោះ នឹង​លែង​មាន​ជំងឺ គ្រូ​ពេទ្យ គិលានុបដ្ឋាក មន្ទីរ​ពេទ្យ និង​ប័ណ្ណ​ធានា​រ៉ាប់​រង​ទៀត​ហើយ។ ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​នឹង​ហូរ​ទៅ​ដល់​មនុស្ស​រាប់​លាន​នាក់ ដែល​បាន​រួច​រស់​ជីវិត​ពី​សង្គ្រាម​អាម៉ាគេដូន គឺ​ជា​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​ចេញ​ផុត​ពី​«​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​»។ (​បប. ៧:៩, ១៤​) ប៉ុន្តែ ទោះ​ជា​នៅ​ដើម​ដំបូង​ទន្លេ​ដែល​ផ្ដល់​ពរ​ហូរ​យ៉ាង​អស្ចារ្យ​ក៏​ដោយ តែ​នោះ​គ្រាន់​តែ​ជា​ការ​ហូរ​រិញ​ៗ​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​នឹង​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​មក។ ដូច​បាន​បញ្ជាក់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ទន្លេ​នោះ​នឹង​រីក​កាន់​តែ​ធំ ហើយ​ហូរ​កាន់​តែ​លឿន​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ជា​ច្រើន។

      មនុស្សដែលមានវ័យក្មេងនិងមានសុខភាពល្អកំពុងធ្វើការជាមួយគ្នាដោយរីករាយក្នុងសួនឧទ្យាន។ នៅក្រោយពួកគេឃើញមានទន្លេមួយកំពុងហូរ។

      ក្នុង​សួន​ឧទ្យាន ទន្លេ​ដែល​ផ្ដល់​ពរ នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ទៅ​ជា​ក្មេង​វិញ ហើយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ (សូម​មើល​វគ្គ​១៧)

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក