បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ៦. ​(​ក​) ស្ដី​អំពី​ទឹក​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត តើ​មាន​សេចក្ដី​សន្យា​អ្វី​ដែល​ពង្រឹង​កម្លាំង​ចិត្ត? (​ខ​)  ប៉ុន្តែ តើ​ការ​បើក​បង្ហាញ​នេះ​មាន​ការ​ព្រមាន​អ្វី? (​សូម​មើល​កំណត់​សម្គាល់​)

      ៦ ទឹក​ដែល​ផ្ដល់​ជីវិត។ នៅ​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ ទន្លេ​នោះ​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​ស្លាប់ នាំ​ឲ្យ​អ្វី​ៗ​នៅ​ក្នុង​នោះ​មាន​ជីវិត។ សូម​កត់​សម្គាល់​ថា​ទឹក​ទន្លេ​នោះ​ធ្វើ​ឲ្យ​មាន​ត្រី​គ្រប់​ប្រភេទ ដូច​ត្រី​ដែល​មាន​នៅ​ក្នុង​សមុទ្រ​ធំ​ឬ​សមុទ្រ​មេឌីទែរ៉ានេ។ បន្ថែម​ទៅ​ទៀត មាន​ការ​នេសាទ​ជា​ច្រើន​នៅ​តាម​ឆ្នេរ​សមុទ្រ​ស្លាប់ ដែល​នៅ​រវាង​ក្រុង​ពីរ​ដែល​តាម​មើល​ទៅ​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា។ ទេវតា​និយាយ​ថា​៖ ​«​នៅ​កន្លែង​ណា​ដែល​ទឹក​នេះ​ហូរ​កាត់ នឹង​មាន​ជីវិត​នៅ​កន្លែង​នោះ​»។ តើ​នេះ​មាន​ន័យ​ថា​ទឹក​ដែល​ហូរ​ចេញ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ទៅ​ដល់​គ្រប់​ផ្នែក​នៃ​សមុទ្រ​ស្លាប់​ឬ? មិន​មែន​ទេ។ ទេវតា​នោះ​ពន្យល់​ថា​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ មិន​បាន​ហូរ​ចូល​ត្រពាំង​បឹង​បួ​ខ្លះ​ដែល​នៅ​ក្បែរ​សមុទ្រ​ស្លាប់​នោះ​ទេ។ នៅ​កន្លែង​ទាំង​នោះ​«​នៅ​ពេញ​ដោយ​ជាតិ​អំបិល​ដដែល​»។b (​អេគ. ៤៧:៨​-​១១​) ដូច្នេះ ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​មាន​សេចក្ដី​សន្យា​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ដែល​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​ជីវិត​ឡើង​វិញ ហើយ​មាន​សេចក្ដី​ចម្រើន​កើន​ឡើង។ ប៉ុន្តែ មាន​ការ​ព្រមាន​មួយ គឺ​មិន​មែន​មនុស្ស​ទាំង​អស់​នឹង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា ឬ​នឹង​ត្រូវ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ឡើយ។

  • ទឹកហូររិញៗបានទៅជាទន្លេដ៏ធំ!
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ទឹក​ដែល​ផ្ដល់​ជីវិត

      សម័យ​បុរាណ: ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ជា​បរិបូរ​ដល់​រាស្ត្រ​របស់​លោក​ដែល​ស្ដាប់​បង្គាប់ ពួក​គេ​មាន​ចំនួន​កាន់​តែ​ច្រើន ហើយ​មាន​ជំនឿ​រឹង​មាំ ព្រម​ទាំង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក

      សម័យ​យើង: ក្នុង​បរិយាកាស​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន មនុស្ស​កាន់​តែ​ច្រើន​ទទួល​ប្រយោជន៍​ពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ ហើយ​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា ព្រម​ទាំង​ចូល​រួម​ជា​មួយ​នឹង​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត

      ថ្ងៃ​អនាគត: អស់​អ្នក​ដែល​រួច​ជីវិត​ពី​សង្គ្រាម​អាម៉ាគេដូន នឹង​ចូល​រួម​ជា​មួយ​មនុស្ស​រាប់​រយ​លាន​នាក់​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ពួក​គេ​ទាំង​អស់​នឹង​ទទួល​ពរ​ជា​បរិបូរ​ពី​ព្រះ​យេហូវ៉ា

  • «នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ១២. ​(​ក​) តើ​តាម​របៀប​ណា​ដំណឹង​នៃ​សេចក្ដី​ពិត​បាន​ជួយ​មនុស្ស​ឲ្យ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា? (​ខ​) តើ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ ផ្ដល់​ការ​ព្រមាន​អ្វី​ដែល​ចំ​ពេល​ដល់​យើង​នៅ​សព្វ​ថ្ងៃ? (​សូម​មើល​កំណត់​សម្គាល់​)

      ១២ ទឹក​ដែល​ផ្ដល់​ជីវិត។ អេសេគាល​បាន​ត្រូវ​ប្រាប់​ថា​៖ ​«​នៅ​កន្លែង​ណា​ដែល​ទឹក​នេះ​ហូរ​កាត់ នឹង​មាន​ជីវិត​នៅ​កន្លែង​នោះ​»។ សូម​គិត​អំពី​របៀប​ដែល​ដំណឹង​នៃ​សេចក្ដី​ពិត​បាន​ហូរ​ទៅ​ដល់​អស់​អ្នក​ដែល​ចូល​ស្រុក​ក្នុង​ន័យ​ធៀប​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​វិញ។ សេចក្ដី​ពិត​ពី​គម្ពីរ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​មនុស្ស​រាប់​លាន​នាក់ ហើយ​ជួយ​ពួក​គេ​ឲ្យ​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ការ​បើក​បង្ហាញ​នោះ​ក៏​ផ្ដល់​ការ​ព្រមាន​ចំ​ពេល​ដែរ គឺ​មិន​មែន​មនុស្ស​ទាំង​អស់​នឹង​បន្ត​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​ទេ។ ដូច​ត្រពាំង​បឹង​បួ​ដែល​នៅ​ក្បែរ​សមុទ្រ​ស្លាប់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ មាន​មនុស្ស​ដែល​មាន​ចិត្ត​រឹង​មិន​ព្រម​ទទួល​សេចក្ដី​ពិត ហើយ​មិន​អនុវត្ត​សេចក្ដី​ពិត​នោះ​ទេ។c សូម​កុំ​ឲ្យ​យើង​ធ្វើ​ដូច​នោះ​ឡើយ!—សូម​អាន ការ​បំភ្លឺ​ច្បាប់ ១០:១៦​-​១៨

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក