-
«គេនឹងហៅក្រុងនោះថាព្រះយេហូវ៉ាស្ថិតនៅទីនោះ»ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
«ក្រុងនោះនឹងស្ថិតនៅកណ្ដាលផ្ទៃដីនោះ»
៥, ៦. (ក) តើក្រុងនោះជាកម្មសិទ្ធិរបស់អ្នកណា? (ខ) តើក្រុងនោះមិនសំដៅទៅលើអ្វី? ហើយហេតុអ្វី?
៥ សូមអាន អេសេគាល ៤៨:១៥។ តើ«ក្រុងនោះ»និងដីធ្លីជុំវិញមានលក្ខណៈសំខាន់អ្វី? (អេគ. ៤៨:១៦-១៨) ក្នុងការបើកបង្ហាញ ព្រះយេហូវ៉ាបានប្រាប់អេសេគាលថា៖ «ដីធ្លីក្រុង . . . នឹងទៅជាកម្មសិទ្ធិរបស់ពូជពង្សអ៊ីស្រាអែលទាំងអស់»។ (អេគ. ៤៥:៦, ៧) ហេតុនេះ ក្រុងនិងដីធ្លីនៅជុំវិញមិនមែនជាផ្នែកនៃ«វិភាគទានបរិសុទ្ធ»ដែលបានត្រូវ«ញែកទុកជូនព្រះយេហូវ៉ា»ទេ។ (អេគ. ៤៨:៩) ដោយគិតអំពីចំណុចនេះ សូមឲ្យយើងពិនិត្យមើលអំពីការរៀបចំនៃក្រុងនោះ ដែលអាចបង្រៀនយើងនៅសព្វថ្ងៃ។
៦ ដើម្បីដឹងថាយើងអាចទាញមេរៀនអ្វីខ្លះពីក្រុងនោះ ដំបូងយើងត្រូវដឹងថាក្រុងនោះមិនសំដៅទៅលើអ្វី។ ក្រុងនោះមិនអាចសំដៅទៅលើក្រុងយេរូសាឡិមនិងវិហារដែលបានត្រូវសង់ឡើងវិញទេ។ ហេតុអ្វី? ព្រោះក្រុងដែលអេសេគាលឃើញក្នុងគំនិត គ្មានវិហារក្នុងក្រុងនោះឡើយ។ បន្ថែមទៅទៀត ក្រុងនោះក៏មិនសំដៅទៅលើក្រុងណាផ្សេងទៀតនៅក្នុងស្រុកអ៊ីស្រាអែលដែលបានត្រូវរៀបចំឡើងវិញដែរ។ ហេតុអ្វី? ព្រោះគ្មានក្រុងណាដែលមានរចនាប្លង់ដូចដែលបានរៀបរាប់ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញ បានត្រូវសង់ឡើងវិញដោយជននិរទេសឬកូនចៅរបស់ពួកគេទេ។ ម្យ៉ាងទៀត ក្រុងនោះមិនអាចសំដៅទៅលើក្រុងនៅស្ថានសួគ៌ឡើយ។ ហេតុអ្វី? ព្រោះក្រុងនោះបានត្រូវសង់ឡើងលើដី«មិនបរិសុទ្ធ» ខុសពីសំណង់វិហារដែលបានត្រូវសង់ឡើងនៅលើដីដែលបានត្រូវញែកទុកជាពិសិដ្ឋសម្រាប់ការគោរពប្រណិប័តន៍ពិត។—អេគ. ៤២:២០
៧. តើក្រុងដែលអេសេគាលបានឃើញជាអ្វី? ហើយតាមមើលទៅ តើក្រុងនោះតំណាងអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
៧ តើក្រុងដែលអេសេគាលឃើញជាអ្វី? សូមចាំថាគាត់បានឃើញក្រុងនោះនៅក្នុងការបើកបង្ហាញដូចគ្នាដែលគាត់បានឃើញអំពីស្រុក។ (អេគ. ៤០:២; ៤៥:១, ៦) បណ្ដាំរបស់ព្រះបញ្ជាក់ថាស្រុកនោះសំដៅទៅលើស្រុកក្នុងន័យធៀប។ ដូច្នេះ ក្រុងនោះច្បាស់ជាសំដៅទៅលើក្រុងក្នុងន័យធៀបដែរ។ ជាទូទៅ តើពាក្យ«ក្រុង»សំដៅទៅលើអ្វី? ពាក្យក្រុងសំដៅទៅលើមនុស្សរស់នៅជាក្រុមដែលមានការរៀបចំល្អនិងមានរបៀបរៀបរយ។ ហេតុនេះ ក្រុងដែលមានសណ្ដាប់ធ្នាប់និងមានផ្ទៃដីរាងការ៉េដែលអេសេគាលបានឃើញ តាមមើលទៅតំណាងឲ្យអង្គការមួយដែលមានសណ្ដាប់ធ្នាប់និងមានរបៀបរៀបរយ។
៨. តើអង្គការនេះធ្វើអ្វីខ្លះ? ហើយហេតុអ្វី?
៨ តើអង្គការនេះធ្វើអ្វីខ្លះ? ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត បង្ហាញថាក្រុងនេះចាត់ចែងកិច្ចការក្នុងស្រុកក្នុងន័យធៀប។ ម្ល៉ោះហើយ សព្វថ្ងៃអង្គការនេះចាត់ចែងគ្រប់កិច្ចការរបស់រាស្ត្រព្រះ។ តើការដែលក្រុងសង់ឡើងនៅលើទឹកដីមិនបរិសុទ្ធបញ្ជាក់អំពីអ្វី? នេះរំលឹកយើងថាក្រុងនោះមិនសំដៅទៅលើអង្គការផ្នែកនៅស្ថានសួគ៌ទេ តែសំដៅទៅលើអង្គការផ្នែកនៅផែនដីវិញ។ អង្គការផ្នែកនៅផែនដីនេះចាត់ចែងកិច្ចការសម្រាប់ជាប្រយោជន៍ដល់អស់អ្នកដែលរស់នៅក្នុងសួនឧទ្យានក្នុងន័យធៀប។
-
-
‹អ្នករាល់គ្នាត្រូវញែកដីទុកជាវិភាគទានដល់ព្រះ›ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
ង. «ដីនៅសល់»
«ដីនោះនឹងទៅជាកម្មសិទ្ធិរបស់ពូជពង្សអ៊ីស្រាអែលទាំងអស់» និង«ទុកសម្រាប់ប្រើជាដីក្រុង គឺសម្រាប់សង់ផ្ទះនិងវាលស្មៅ»
-