-
«ស្ដេចខាងជើង»ក្នុងអំឡុងគ្រាចុងបញ្ចប់ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | ឧសភា
-
-
៨. ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ តើអ្នកណាជាស្ដេចខាងត្បូង?
៨ ក្នុងសង្គ្រាមលោកលើកទី១ អង់គ្លេសនិងសហរដ្ឋអាម៉េរិកបានរួមដៃគ្នាក្នុងចម្បាំង ហើយកាន់អំណាចយ៉ាងខ្លាំងក្លា។ នៅពេលនោះ ពួកគេបានទៅជាមហាអំណាចអង់គ្លេសអាម៉េរិក។ ដូចដានីយ៉ែលបានប្រាប់ទុកជាមុន ស្ដេចនេះមាន«ពលទ័ពយ៉ាងសន្ធឹក ហើយខ្លាំងពូកែផង»។ (ដាន. ១១:២៥) ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ ស្ដេចខាងត្បូងគឺជាមហាអំណាចអង់គ្លេសអាម៉េរិក។c ប៉ុន្តែចុះយ៉ាងណាស្ដេចខាងជើង? តើនោះជានរណា?
តើអ្នកណាជាស្ដេចខាងជើង?
៩. តើស្ដេចខាងជើងបានលេចមកម្ដងទៀតនៅពេលណា ហើយតើដានីយ៉ែល ១១:២៥បានត្រូវសម្រេចយ៉ាងដូចម្ដេច?
៩ ស្ដេចខាងជើងបានលេចមកម្ដងទៀតនៅឆ្នាំ១៨៧១ នោះគឺមួយឆ្នាំក្រោយពីបងរ៉ាសិលនិងអ្នករួមការងារជាមួយគាត់បង្កើតក្រុមសិក្សាគម្ពីរ។ នៅឆ្នាំនោះ បុរសម្នាក់ឈ្មោះអតូ ហ្វុន ប៊ីស្មាក បានបង្រួបបង្រួមតំបន់មួយចំនួនទៅជាចក្រភពអាល្លឺម៉ង់។ វីលហឹមទី១បានទៅជាអធិរាជដំបូងគេ ហើយគាត់បានតែងតាំងប៊ីស្មាកឲ្យធ្វើជានាយករដ្ឋមន្ត្រី។d ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ក្រោយមក អាល្លឺម៉ង់បានកាន់អំណាចលើប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក និងមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានព្យាយាមមានអំណាចច្រើនជាងអង់គ្លេស។ (សូមអាន ដានីយ៉ែល ១១:២៥) អាល្លឺម៉ង់បានពង្រីកកងទ័ព ហើយមានកងទ័ពជើងទឹកធំជាងគេទី២ក្នុងពិភពលោក។ ក្នុងសង្គ្រាមលោកលើកទី១ អាល្លឺម៉ង់បានប្រើកងទ័ពទាំងនោះដើម្បីប្រយុទ្ធនឹងសត្រូវ។
១០. តើដានីយ៉ែល ១១:២៥ខ, ២៦បានត្រូវសម្រេចយ៉ាងដូចម្ដេច?
១០ ក្រោយមក ដានីយ៉ែលបានប្រាប់ទុកជាមុនអំពីអ្វីដែលនឹងកើតឡើងចំពោះចក្រភពអាល្លឺម៉ង់និងកងកម្លាំងយោធារបស់ពួកគេ។ ទំនាយនេះចែងថាស្ដេចខាងជើង«នឹងទប់ទល់មិនបានទេ»។ ហេតុអ្វី? «ពីព្រោះនឹងមានគេបង្កើតកិច្ចកលទាស់នឹងទ្រង់។ អើ អ្នក១ដែលធ្លាប់ស៊ីចំណីរបស់ទ្រង់នឹងបំផ្លាញទ្រង់បង់»។ (ដាន. ១១:២៥ខ, ២៦ក, យើងកែជាអក្សរទ្រេតនិងដិត) នៅសម័យរបស់ដានីយ៉ែល ពួកអ្នកបរិភោគ«អាហារហ្លួង» រួមបញ្ចូលមន្ត្រីដែល«ធ្វើការងារនៅចំពោះស្ដេច»។ (ដាន. ១:៥) តើទំនាយនេះសំដៅទៅលើអ្នកណា? នេះសំដៅទៅលើមនុស្សដែលមានអំណាចក្នុងរដ្ឋាភិបាលអាល្លឺម៉ង់ ដូចជាមេទ័ពនិងមេបញ្ជាការរបស់ស្ដេច។ បុគ្គលទាំងនេះបានផ្ដួលរលំអំណាចស្ដេច។e ទំនាយនេះមិនគ្រាន់តែប្រាប់ទុកជាមុនអំពីការដួលរលំនៃចក្រភពនោះប៉ុណ្ណោះទេ ប៉ុន្តែក៏រៀបរាប់អំពីលទ្ធផលនៃសង្គ្រាមជាមួយនឹងស្ដេចខាងត្បូង។ ស្ដីអំពីស្ដេចខាងជើង ទំនាយនេះចែងថា៖ «កងទ័ពរបស់ទ្រង់នឹងបែកខ្ញែករត់ទៅតែពាស ក៏នឹងមានជាច្រើនដួលស្លាប់ដែរ»។ (ដាន. ១១:២៦ខ) ដូចបានប្រកាសទុកជាមុន នៅសង្គ្រាមលោកលើកទី១ កងទ័ពអាល្លឺម៉ង់បាន«បែកខ្ញែក» ហើយមានជាច្រើន«ដួលស្លាប់»។ សង្គ្រាមនោះបានធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររហូតដល់ពេលនោះ។
-
-
«ស្ដេចខាងជើង»ក្នុងអំឡុងគ្រាចុងបញ្ចប់ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | ឧសភា
-
-
e ពួកអ្នកដែលមានអំណាចក្នុងរដ្ឋាភិបាលអាល្លឺម៉ង់បានប្រើវិធីជាច្រើនដើម្បីផ្ដួលរលំរដ្ឋាភិបាលរបស់ពួកគេឲ្យបានឆាប់។ ជាឧទាហរណ៍ ពួកគេបានឈប់គាំទ្រស្ដេច បានប្រាប់រឿងសម្ងាត់អំពីសង្គ្រាមដល់អ្នកឯទៀត ហើយបានធ្វើរដ្ឋប្រហារ។
-