បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកដែលត្រូវទឹកចិត្តជំរុញដោយ«អស់ទាំងការអស្ចារ្យរបស់ព្រះ»
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ វិច្ឆិកា
    • ទឹក​ចិត្ត​របស់​ពួក​គេ​ត្រូវ​ជំរុញ​ឲ្យ​ចាប់​ផ្ដើម​មាន​សកម្មភាព!

      ៤. តើ​ទំនាយ​អ្វី​របស់​យ៉ូអែល​បាន​ត្រូវ​សម្រេច​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ នៅ​ឆ្នាំ​៣៣​ស.យ.?

      ៤ ដោយ​សារ​ពួក​សិស្ស​នៅ​ទី​ក្រុង​យេរូសាឡិម​បាន​ទទួល​វិញ្ញាណ​បរិសុទ្ធ​នោះ ពួក​គេ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ភ្លាម​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់​នូវ​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ ដោយ​ផ្សព្វ​ផ្សាយ​ដល់​ហ្វូង​មនុស្ស​ដែល​បាន​ជួប​ជុំ​គ្នា នា​ព្រឹក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​ស.យ.។ ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ​បាន​សម្រេច​នូវ​ទំនាយ​ដ៏​អស្ចារ្យ ដែល​បាន​កត់​ទុក​អស់​រយៈ​ពេល​ប្រាំ​បី​សតវត្ស​មុន​ដោយ​យ៉ូអែល​ជា​កូន​ពេធូអែល​ថា​៖ ​«​អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ ពួក​ចាស់​ៗ​របស់​ឯង​នឹង​យល់​សប្ដិ​ឃើញ ហើយ​ពួក​កំឡោះ​ៗ​របស់​ឯង​នឹង​ឃើញ​ការ​ជាក់​ស្តែង។ នៅ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ . . . មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​»។—យ៉ូអែល ១:១; ២:២៨, ២៩, ៣១; កិច្ច​ការ ២:១៧, ១៨, ២០

      ៥. តើ​ដូច​ម្ដេច​ដែល​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​បាន​ទាយ? (​សូម​មើល​សម្គាល់​ហេតុ​ខាង​លើ​)

      ៥ តើ​នេះ​មាន​ន័យ​ថា​ព្រះ​នឹង​បង្កើត​ព្យាការី​មួយ​ក្រុម​ទាំង​ប្រុស​ទាំង​ស្រី​ដូច​ជា​ដាវីឌ យ៉ូអែល និង​ដេបូរ៉ា ហើយ​ប្រើ​ពួក​គេ​ដើម្បី​ទាយ​អំពីរឿង​អនាគត​ឬ? អត់​ទេ!។ ពួក​គ្រីស្ទាន​ដែល​ជា‹កូន​ប្រុស​ស្រី​និង​ពួក​ទាសា​ទាសី›នឹង​ទាយ​ក្នុង​ន័យ​ថា ពួក​គេ​នឹង​ត្រូវ​ជំរុញ​ដោយ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា ឲ្យ​ប្រកាស​ផ្សាយ​«​អស់​ទាំង​ការ​អស្ចារ្យ​»​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​នៅ​អតីតកាល​ហើយ​នឹង​ធ្វើ​នៅ​អនាគត។ ដូច្នេះ អ្នក​ទាំង​នេះ​នឹង​បំរើ​ជា​អ្នក​នាំ​សារ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត។a ប៉ុន្តែ តើ​ហ្វូង​មនុស្ស​ដែល​កំពុង​តែ​ស្ដាប់​នោះ​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា?—ហេព្រើរ ១:១, ២

  • អ្នកដែលត្រូវទឹកចិត្តជំរុញដោយ«អស់ទាំងការអស្ចារ្យរបស់ព្រះ»
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ វិច្ឆិកា
    • a ពេល​ព្រះ​យេហូវ៉ា​តែង​តាំង​ម៉ូសេ​និង​អើរ៉ុន​ឲ្យ​ទៅ​ទូល​ស្តេច​ផារ៉ោន ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ នោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​ថា​៖ ​«​យើង​នឹង​ធ្វើ​អោយ​អ្នក​បាន​ដូច​ជា​ព្រះ នៅ​ចំពោះ​មុខ​ស្តេច​ផារ៉ោន រីឯ​អ​រ៉ុន​ជា​បង​របស់​អ្នក នឹង​ប្រៀប​ដូច​ជា​ព្យាការី​របស់​អ្នក​»។ (​សេរី​ភាព [​និក្ខមនំ​] ៧:១, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) អើរ៉ុន​បាន​បំរើ​ជា​ព្យាការី មិន​មែន​ក្នុង​ន័យ​ថា​គាត់​នឹង​ទាយ​អំពី​អនាគត​ទេ តែ​គឺ​ដោយ​ក្លាយ​ជា​អ្នក​នាំ​ពាក្យ​របស់​ម៉ូសេ​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក