បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរខំប្រឹងឲ្យមានទស្សនៈដូចព្រះចំពោះអ្នកដទៃ
    ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ មិថុនា
    • ៧. តើ​យ៉ូណាស​បំរើ​ព្រះ​យេហូវ៉ា​នៅ​ស្រុក​អ៊ីស្រាអែល​ក្រោម​កាលៈទេសៈ​ណា​ខ្លះ? ដោយ​ដឹង​អំពី​កាលៈទេសៈ​នោះ តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​លោក​យ៉ូណាស?

      ៧ តាម​ពិត​យ៉ូណាស​បាន​ធ្វើ​ការ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នៅ​ស្រុក​អ៊ីស្រាអែល ជា​តំបន់​ផ្សាយ​ដែល​ប្រជាជន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ទេ។ ព្យាការី​អេម៉ុស​បាន​រស់​នៅ​គ្រា​ដំណាល​នឹង​យ៉ូណាស​ដែរ ហើយ​អេម៉ុស​បាន​ពណ៌នា​អំពី​ពួក​អ៊ីស្រាអែល​នៅ​ជំនាន់​នោះ​ថា ជា​មនុស្ស​ដែល​ស្រឡាញ់​តែ​វត្ថុ​ទ្រព្យ​និង​ការ​សប្បាយ​ប៉ុណ្ណោះ។b នៅ​ក្នុង​ស្រុក​នោះ​មាន​អំពើ​អាក្រក់​ជួជាតិ ប៉ុន្តែ ពួក​អ៊ីស្រាអែល​មិន​បាន​អើពើ​នឹង​ស្ថានភាព​នេះ​ឡើយ។ (អេម៉ុស ៣:១៣​-​១៥; ៤:៤; ៦:៤​-​៦) យ៉ាង​ណា​ក្ដី យ៉ូណាស​បាន​បំពេញ​តាម​មុខ​នាទី​របស់​គាត់​ទាំង​មាន​ចិត្ត​ស្មោះ​ត្រង់ ដោយ​គាត់​ផ្សព្វ​ផ្សាយ​ដល់​ប្រជាជន​អ៊ីស្រាអែល​ជា​ទៀង​ទាត់។ ប្រសិន​បើ​អ្នក​ជា​អ្នក​ប្រកាស​ផ្សាយ​នូវ​ដំណឹង​ល្អ​ដែរ អ្នក​មុខ​ជា​ដឹង​ថា ការ​ពិគ្រោះ​ជា​មួយ​មនុស្ស​ដែល​បង្ហាញ​ភាព​កន្តើយ​ព្រម​ទាំង​មនុស្ស​ដែល​មាន​ជីវិត​គាប់​ចិត្ត​ហើយ នោះ​មិន​មែន​ជា​ការ​ស្រួល​ប៉ុន្មាន​ទេ។ ដូច្នេះ ទោះ​ជា​យើង​ទទួល​ស្គាល់​អំពី​ភាព​ខ្សោយ​របស់​យ៉ូណាស​ក៏​ដោយ នោះ​កុំ​ឲ្យ​យើង​ភ្លេច​នូវ​ភាព​ស្មោះ​ត្រង់​និង​ការ​ស៊ូ​ទ្រាំ​របស់​គាត់​ឡើយ ពេល​គាត់​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ៊ីស្រាអែល​ដែល​មិន​មាន​ភាព​ស្មោះ​ត្រង់​នោះ។

  • ចូរខំប្រឹងឲ្យមានទស្សនៈដូចព្រះចំពោះអ្នកដទៃ
    ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ មិថុនា
    • b តាម​មើល​ទៅ ស្តេច​យេរ៉ូបោម​ទី​២​បាន​ចំរើន​ភោគ​ទ្រព្យ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ខាង​ជើង​នោះ ដោយ​សារ​មាន​ជ័យ​ជំនះ​ក្នុង​ចំបាំង​ដ៏​ធំ​ខ្លះ​ៗ ហើយ​អតីត​តំបន់​ខ្លះ​ៗ​របស់​ព្រះ​រាជាណាចក្រ​នោះ​បាន​ត្រូវ​ស្ដារ​ឡើង​វិញ ហើយ​ដំណាល​គ្នា​ប្រមូល​សួយ​អាករ​ផង​ដែរ។—សាំយូអែល​ទី​២ ៨:៦; ពង្សាវតារ​ក្សត្រ​ទី​២ ១៤:២៣​-​២៨; របាក្សត្រ​ទី​២ ៨:៣, ៤; អេម៉ុស ៦:២

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក