-
ចូរខំប្រឹងឲ្យមានទស្សនៈដូចព្រះចំពោះអ្នកដទៃទស្សនាវដ្ដីប៉មយាម ២០០៣ | ១ មិថុនា
-
-
៥. តើយ៉ូណាសទទួលភារកិច្ចអ្វី? ហើយតើគាត់ធ្វើយ៉ាងណា?
៥ យ៉ូណាសបានបំរើជាព្យាការីនៅក្នុងព្រះរាជាណាចក្រអ៊ីស្រាអែលខាងជើង នៅគ្រាដែលស្តេចយេរ៉ូបោមទី២ជារាជបុត្រយ៉ូអាសទ្រង់បានសោយរាជ្យ។ (ពង្សាវតារក្សត្រទី២ ១៤:២៣-២៥) នៅថ្ងៃមួយ ព្រះយេហូវ៉ាបានបង្គាប់យ៉ូណាសឲ្យចេញពីស្រុកអ៊ីស្រាអែលហើយធ្វើដំណើរទៅទីក្រុងនីនីវេដែលជារាជធានីនៃមហាអំណាចសាសន៍អាសស៊ើរដ៏ខ្លាំងក្លា។ តើយ៉ូណាសមានភារកិច្ចអ្វី? យ៉ូណាសត្រូវព្រមានពួកអ្នកនៅទីក្រុងនីនីវេថា ទីក្រុងដ៏ធំរបស់ពួកគេនោះត្រូវទទួលសេចក្ដីហិនវិនាស។ (យ៉ូណាស ១:១, ២) ជាជាងធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា យ៉ូណាសបានរត់គេចវិញ! យ៉ូណាសបានចុះនាវាដែលមានទិសដៅទៅតំបន់តើស៊ីសដែលមានចំងាយឆ្ងាយពីក្រុងនីនីវេ។—យ៉ូណាស ១:៣
-
-
ចូរខំប្រឹងឲ្យមានទស្សនៈដូចព្រះចំពោះអ្នកដទៃទស្សនាវដ្ដីប៉មយាម ២០០៣ | ១ មិថុនា
-
-
៩. ពេលមានខ្យល់ព្យុះយ៉ាងខ្លាំងដែលគំរាមកំហែងដល់ជីវិតរបស់ពួកអ្នកជិះនាវានោះ តើយ៉ូណាសបង្ហាញនូវគុណសម្បត្ដិអ្វីខ្លះ?
៩ យ៉ូណាសបានគេចមិនព្រមធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា ដូច្នេះគាត់បានចុះនាវាដែលមានទិសដៅផ្ទុយហើយឆ្ងាយពីកន្លែងដែលព្រះចាត់ឲ្យទៅ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាមិនមានព្រះទ័យអស់សង្ឃឹមនឹងព្យាការីនេះឡើយ ហើយទ្រង់ក៏មិនបានចាត់ឲ្យមានមនុស្សមួយរូបទៀតទៅជំនួសគាត់ទេ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាបានចាត់វិធានការដើម្បីដាស់ស្មារតីយ៉ូណាស។ ព្រះបានបណ្ដាលឲ្យមានខ្យល់ព្យុះយ៉ាងខ្លាំងនៅសមុទ្រ។ នាវាដែលយ៉ូណាសជិះនោះត្រូវរលកសមុទ្រផាត់ចុះឡើង។ មនុស្សប៉ុន្មាននាក់ដែលគ្មានទោសអ្វីសោះនោះ ហៀបនឹងស្លាប់ដោយសារយ៉ូណាសរត់ចោលការងាររបស់ខ្លួន! (យ៉ូណាស ១:៤) តើយ៉ូណាសមានអារម្មណ៍យ៉ាងណា? យ៉ូណាសមិនចង់ឲ្យពួកអ្នកជិះនាវានោះស្លាប់ដោយសារកំហុសផ្ទាល់ខ្លួនរបស់គាត់ទេ ដូច្នេះគាត់បានប្រាប់ពួកគេថា៖ «ចូរចាប់ខ្ញុំបោះទៅក្នុងសមុទ្រចុះ! នោះសមុទ្រនឹងស្ងប់ដល់អ្នករាល់គ្នាហើយ»។ (យ៉ូណាស ១:១២) យ៉ូណាសគ្មានហេតុគិតស្មានថា ព្រះយេហូវ៉ានឹងសង្គ្រោះគាត់ពីមហាសាគរពេលពួកនាវិកបោះគាត់ចេញពីនាវានោះឡើយ។ (យ៉ូណាស ១:១៥) យ៉ាងណាក៏ដោយ យ៉ូណាសសុខចិត្តលះបង់ជីវិតខ្លួន ដើម្បីកុំឲ្យពួកអ្នកជិះក្នុងនាវានោះស្លាប់ដែរ។ អាកប្បកិរិយារបស់យ៉ូណាសនេះបង្ហាញនូវគុណសម្បត្ដិដូចជាចិត្តក្លាហាន ចិត្តរាបទាប និងសេចក្ដីស្រឡាញ់ មែនទេ?
-