-
តើនឹងនៅយូរប៉ុន្មានទៀតសំរាប់ពួកមនុស្សអាក្រក់?ទស្សនាវដ្ដីប៉មយាម ២០០០ | ១ ឧសភា
-
-
៩ ហាបាគុកខំប្រឹងស្ដាប់បន្ទូលព្រះថែមទៀត ដែលបានកត់ទុកក្នុងហាបាគុក ១:៦-១១។ នេះជាសាររបស់ព្រះយេហូវ៉ា ហើយគ្មានព្រះក្លែងក្លាយណាឬរូបព្រះដែលគ្មានជីវិតណា អាចបង្ខាំងនូវការសម្រេចនៃបន្ទូលនេះឡើយ ដែលថា៖ «ដ្បិតមើល អញនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅ ដែលមិនមែនជារបស់ផងខ្លួន គេគួរស្ញែងខ្លាច ហើយមានភាពគួរស្បើម សេចក្ដីយុត្ដិធម៌ នឹងយសសក្ដិរបស់គេ នោះមកតែពីខ្លួនគេទេ ឯសេះរបស់គេ ក៏លឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេ សំរុកចូលដោយឥតញញើត អើ ពួកពលសេះរបស់គេមកពីឆ្ងាយ គេលឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី គេសុទ្ធតែមកដើម្បីរឹបជាន់ មុខគេរកតែទៅខាងមុខទៀត គេប្រមូលបានឈ្លើយដូចជាខ្សាច់ អើ គេឡកឡឺយឲ្យអស់ទាំងស្តេច ហើយយកពួកចៅហ្វាយជាទីមើលងាយ គេសើចចំពោះអស់ទាំងទីមាំមួន ដ្បិតគេនឹងគ្រាន់តែពូនធូលីដីឡើង ចាប់យកបានហើយ រួចបោសហួសទៅដូចជាខ្យល់ ហើយកន្លងទៅ ព្រមទាំងនាំឲ្យខ្លួនមានទោស គឺគេនឹងយកកំឡាំងរបស់ខ្លួនទុកជាព្រះ»។
-
-
តើនឹងនៅយូរប៉ុន្មានទៀតសំរាប់ពួកមនុស្សអាក្រក់?ទស្សនាវដ្ដីប៉មយាម ២០០០ | ១ ឧសភា
-
-
១២. តើពួកបាប៊ីឡូនមានអាកប្បកិរិយាយ៉ាងណា ហើយតើសត្រូវដ៏គួរឲ្យខ្លាចនេះ«នាំឲ្យខ្លួនមានទោស»យ៉ាងណា?
១២ ពួកទ័ពសាសន៍ខាល់ដេ ឡកឡឺយឲ្យអស់ទាំងស្តេច ហើយយកពួកចៅហ្វាយជាទីមើលងាយ ដែលពួកទាំងនេះគឺគ្មានអំណាចបញ្ឈប់ការជឿនទៅមុខដែលឥតបង្អង់ដៃ។ «ពួកគេសើចចំពោះអស់ទាំងទីមាំមួន» ដែលបន្ទាយត្រូវបាក់បែក ហើយពេលដែលពួកបាប៊ីឡូន«ពូនធូលីដីឡើង» ដោយបានវាយប្រហារយក។ នៅឯគ្រាកំណត់របស់ព្រះយេហូវ៉ា នោះសត្រូវដែលគួរឲ្យខ្លាច«រួចបក់ហួសទៅដូចជាខ្យល់»។ ក្នុងការវាយយកស្រុកយូដានិងទីក្រុងយេរូសាឡិម នោះវានិង«នាំឲ្យខ្លួនមានទោស» ដោយសារការធ្វើបាបដល់រាស្ត្ររបស់ព្រះ។ ក្រោយពីមានជ័យជំនះយ៉ាងរហ័ស នោះពួកមេបញ្ជាការសាសន៍ខាល់ដេបានអួតថា៖ ‹អំណាចនេះគឺដោយសារព្រះរបស់យើង›។ ប៉ុន្តែលោកនោះមិនទាំងដឹងអ្វីសោះឡើយ!
-