-
អរសប្បាយនឹងព្រះដ៏ជួយសង្គ្រោះរបស់យើងទស្សនាវដ្ដីប៉មយាម ២០០០ | ១ ឧសភា
-
-
១៨. ទោះជាហាបាគុកដឹងថានឹងមានការពិបាកក៏ដោយ តើគាត់បានមានអាកប្បកិរិយាយ៉ាងណា?
១៨ សង្គ្រាមតែងតែនាំឲ្យមានការពិបាក សូម្បីតែដល់ពួកអ្នកដែលនឹងមានជ័យជំនះនោះដែរ។ ប្រហែលជាខ្វះខាតម្ហូបអាហារ។ ប្រហែលជាបាត់បង់នូវទ្រព្យសម្បត្ដិ។ របៀបរស់នៅប្រហែលជាឱនថយទៅដែរ។ បើនេះកើតឡើងដល់ខ្លួនយើង តើយើងនឹងប្រព្រឹត្តយ៉ាងណាទៅ? ហាបាគុកមានអាកប្បកិរិយាដ៏ជាគំរូល្អ ដ្បិតលោកបានមានប្រសាសន៍ថា៖ «ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចំការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ»។ (ហាបាគុក ៣:១៧, ១៨) យ៉ាងត្រឹមត្រូវនោះ ហាបាគុកដឹងថានឹងមានការពិបាក ប្រហែលជាការអត់បាយទៀតផង។ ប៉ុន្តែ លោកមិនដែលបាត់បង់នូវអំណរលើព្រះយេហូវ៉ា ដែលជាប្រភពនៃសេចក្ដីសង្គ្រោះរបស់លោកនោះទេ។
-
-
អរសប្បាយនឹងព្រះដ៏ជួយសង្គ្រោះរបស់យើងទស្សនាវដ្ដីប៉មយាម ២០០០ | ១ ឧសភា
-
-
២០. ទោះជាមានសេចក្ដីលំបាកវេទនាជាបណ្ដោះអាសន្នក៏ដោយ តើយើងគួរតែប្ដេជ្ញាធ្វើអ្វី?
២០ ទោះជាយើងជួបប្រទះនឹងសេចក្ដីលំបាកវេទនាអ្វី ដែលមានជាបណ្ដោះអាសន្នក៏ដោយ នោះយើងនឹងមិនបាត់ជំនឿលើអំណាចសង្គ្រោះរបស់ព្រះយេហូវ៉ាឡើយ។ បងប្អូនប្រុសស្រីរបស់យើងជាច្រើននាក់ ដែលរស់នៅទ្វីបអាហ្វ្រិក អឺរ៉ុបខាងកើត និងនៅកន្លែងផ្សេងៗទៀត ត្រូវតែប្រឈមមុខនឹងសេចក្ដីលំបាកវេទនាខ្លាំងណាស់ ប៉ុន្តែគេនៅតែ«រីករាយ ដោយសារព្រះយេហូវ៉ា»។ ដូចពួកគេដែរ សូមឲ្យយើងកុំខានធ្វើដូចនោះចុះ។ សូមចាំថាព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់មហាក្សត្រ គឺជាប្រភពនៃ«កំឡាំង»របស់យើង។ (ហាបាគុក ៣:១៩) ទ្រង់នឹងមិនធ្វើឲ្យយើងខកចិត្តនោះឡើយ។ សង្គ្រាមអើម៉ាគេដូននឹងមកដល់ជាមិនខាន ហើយពិភពលោកថ្មីរបស់ព្រះដែលបានសន្យានោះ គឺប្រាកដជានឹងមានជាបន្ទាប់។ (ពេត្រុសទី២ ៣:១៣) រួចមក«មនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ា នៅពេញលើផែនដី ដូចជាទឹកក៏នៅពេញសមុទ្រដែរ»។ (ហាបាគុក ២:១៤) ទំរាំគ្រាដ៏អស្ចារ្យនោះមកដល់ សូមឲ្យយើងធ្វើតាមគំរូដ៏ល្អរបស់ហាបាគុកចុះ។ ចូរឲ្យយើង‹រីករាយដោយសារព្រះយេហូវ៉ា និងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះរបស់យើង›ជាដរាប។
-