បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះយេហូវ៉ាស្អប់ការក្បត់
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ សីហា
    • ១៦, ១៧. តើ​បុគ្គល​ខ្លះ​បាន​ក្បត់​គ្នា​យ៉ាង​ណា?

      ១៦ លោក​ម៉ាឡាគី​ក៏​បញ្ជាក់​នូវ​ការ​ប្រព្រឹត្ត​មួយ​ទៀត​ដែល​ជា​ការ​ក្បត់ ពោល​គឺ ការ​ធ្វើ​បាប​ដល់​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន ជា​ពិសេស​ដោយ​ការ​លែង​លះ​ដ៏​អយុត្ដិធម៌។ ជំពូក​ទី​ពីរ​ខ​១៤​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា ទ្រង់​ជា​សាក្សី​ពី​ឯង នឹង​ប្រពន្ធ​ដែល​ឯង​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​នោះ ហើយ​ទោះ​បើ​នាង​ជា​គូ​របស់​ឯង នឹង​ជា​ប្រពន្ធ ដែល​ឯង​បាន​ចុះ​សញ្ញា​នឹង​គ្នា​ក៏​ដោយ គង់​តែ​ឯង​បាន​ប្រព្រឹត្ត ដោយ​ក្បត់​ចំពោះ​នាង​ដែរ​»។ ដោយ​សារ​ស្វាមី​សាសន៍​យូដា​បាន​ក្បត់​ភរិយា​របស់​គេ នោះ​គេ​បាន​ធ្វើ​ឲ្យ​អាសនៈ​របស់​ព្រះ‹គ្រប​បាំង​ដោយ​ទឹក​ភ្នែក›។ (​ម៉ាឡាគី ២:១៣​) បុរស​ទាំង​នោះ​បាន​លែង​លះ​ភរិយា​របស់​ខ្លួន​ដោយ​ហេតុ​មិន​ត្រឹម​ត្រូវ​សព្វ​បែប​យ៉ាង ទាំង​ធ្វើ​ខុស​ដោយ​ចេញ​ចោល​ភរិយា​ពី​កាល​ក្រមុំ​កំលោះ ប្រហែល​ជា​ដើម្បី​រៀប​ការ​ស្រី​ក្មេង​ជាង​ឬ​ក៏​ស្រី​ដែល​កាន់​សាសនា​ពាហិរជន។ និង​ពួក​សង្ឃ​បាន​បណ្ដោយ​ឲ្យ​ពួក​គេ​ធ្វើ​អំពើ​ទាំង​នោះ​ទៀត! ប៉ុន្តែ ម៉ាឡាគី ២:១៦ ប្រកាស​ថា​៖ ​«​‹អញ​ស្អប់​ការ​លះ​លែង​គ្នា​ណាស់› នេះ​ហើយ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​»។ ក្រោយ​មក ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា អំពើ​អសីលធម៌​គឺ​ជា​ហេតុ​តែ​មួយ​គត់​ដែល​គូ​ស្វាមី​ភរិយា​អាច​លែង​លះ​គ្នា​បាន និង​បើក​ឲ្យ​គូ​គ្មាន​ទោស​នោះ​រៀប​ការ​ម្ដង​ទៀត​ដោយ​សេរី។—ម៉ាថាយ ១៩:៩

  • ព្រះយេហូវ៉ាស្អប់ការក្បត់
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ សីហា
    • ១៨. តើ​ឱវាទ​របស់​លោក​ម៉ាឡាគី​ស្តី​ពី​ការ​ក្បត់​ទាក់​ទង​នឹង​យើង​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

      ១៨ ឱវាទ​នេះ​ក៏​ត្រូវ​អនុវត្ត​នៅ​សព្វ​ថ្ងៃ​នេះ​ដូច​គ្នា​ដែរ។ គួរ​ឲ្យ​ស្ដាយ​មែន ដែល​អ្នក​ខ្លះ​មិន​អើពើ​នឹង​ឱវាទ​របស់​ព្រះ​ឲ្យ​រៀប​ការ​តែ​ក្នុង​ព្រះ​អម្ចាស់​ឡើយ។ ក៏​ជា​ការ​សោក​ស្ដាយ​ទៀត​ដែរ ដែល​អ្នក​ខ្លះ​មិន​បន្ត​ប្រឹង​ប្រែង​រក្សា​ឲ្យ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​បាន​រឹង​មាំ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ទាំង​នោះ​ខំ​ដោះសា​រក​លេស​និង​ធ្វើ​អ្វី​ដែល​ព្រះ​ស្អប់​ដោយ​លែង​លះ​គ្នា​ខុស​បទ​គម្ពីរ​ដើម្បី​រៀប​ការ​គូ​ថ្មី​ទៀត។ ដោយ​ធ្វើ​ដូច្នេះ ពួកគេ​«​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​រំខាន​ព្រះ​ហឫទ័យ​»។ នៅ​សម័យ​លោក​ម៉ាឡាគី ពួក​អ្នក​ដែល​បាន​ធ្វើ​ព្រងើយ​នឹង​ឱវាទ​ពី​ព្រះ នោះ​ក៏​ហ៊ាន​ដោយ​មាន​អារម្មណ៍​ថា ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​គឺ​មិន​ត្រឹម​ត្រូវ​ទៅ​វិញ។ គឺ​ដូច​ជា​គេ​និយាយ​ថា​៖ ​«​តើ​ព្រះ​នៃ​សេចក្ដី​យុត្ដិធម៌​ទ្រង់​នៅ​ឯ​ណា?​»។ ការ​គិត​បែប​នេះ​គឺ​ខុស​ឆ្គង​ណាស់! សូម​កុំ​ឲ្យ​យើង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នេះ​ឡើយ។—ម៉ាឡាគី ២:១៧

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក