-
ពួកអ្នកចេះហោរាសាស្ត្រទៅជួបកូនតូចយេស៊ូលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
នៅថ្ងៃមួយមានបុរសខ្លះមកពីតំបន់ខាងកើត ពួកគេជាអ្នកចេះហោរាសាស្ត្រ។ អ្នកចេះហោរាសាស្ត្រគឺអ្នកដែលសិក្សាអំពីទិសផ្កាយ ដោយអះអាងថា ពួកគេអាចទាយប្រាប់អំពីអត្ថន័យនៃព្រឹត្ដិការណ៍ផ្សេងៗក្នុងជីវិតរបស់មនុស្ស។ (អេសាយ ៤៧:១៣) ពេលពួកគេនៅតំបន់ខាងកើត ពួកគេបានឃើញ«ផ្កាយ»មួយ ហើយពួកគេធ្វើដំណើរតាមផ្កាយនោះអស់រាប់រយគីឡូម៉ែត្រទៅក្រុងយេរូសាឡិម មិនមែនទៅភូមិបេថ្លេហិមទេ។
នៅពេលដែលពួកអ្នកចេះហោរាសាស្ត្រទៅដល់ក្រុងយេរូសាឡិម ពួកគេសួរថា៖ «តើស្តេចនៃជនជាតិយូដាដែលទើបតែកើតមកនោះនៅឯណា? ព្រោះយើងបានឃើញផ្កាយរបស់លោកពេលដែលយើងនៅតំបន់ខាងកើត ហើយយើងបានមកទីនេះដើម្បីលំឱនកាយគោរពលោក»។—ម៉ាថាយ ២:១, ២
-
-
ពួកអ្នកចេះហោរាសាស្ត្រទៅជួបកូនតូចយេស៊ូលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
តើអ្នកគិតថាអ្នកណាដែលបានប្រើ«ផ្កាយ»នោះ ដើម្បីនាំផ្លូវពួកអ្នកចេះហោរាសាស្ត្រ? សូមចាំថា ផ្កាយនោះមិនបាននាំពួកគេទៅជួបកូនតូចយេស៊ូនៅភូមិបេថ្លេហិមភ្លាមៗទេ។ ប៉ុន្តែ ផ្កាយនោះបាននាំពួកគេទៅក្រុងយេរូសាឡិមវិញ។ នៅទីនោះពួកគេបានជួបស្តេចហេរ៉ូឌដែលក្រោយមកចង់សម្លាប់កូនតូចយេស៊ូ។ បើព្រះមិនបានរារាំងពួកអ្នកចេះហោរាសាស្ត្រមិនឲ្យប្រាប់អំពីទីលំនៅរបស់កូនតូចយេស៊ូទេ នោះហេរ៉ូឌច្បាស់ជាបានសម្លាប់កូនតូចនោះមែន។ ពិតណាស់ អ្នកដែលចង់សម្លាប់កូនតូចយេស៊ូ គឺសាថានដែលជាសត្រូវរបស់ព្រះ ហើយវាបានប្រើវិធីទាំងនោះដើម្បីសម្រេចគោលបំណងរបស់វា។
-