បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើដំណឹងល្អកំពុងត្រូវផ្សព្វផ្សាយតាមរបៀបណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៤. យើង​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់

      សាក្សី​ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ទី​កន្លែង។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      វីដេអូ: ការ​ផ្សព្វ​ផ្សាយ​«​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»​ ​(​៧:៣៣​)

      • តើ​អ្នក​កោត​ស្ងើច​អ្វី​ខ្លះ​អំពី​ការ​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​របស់​សាក្សី​ព្រះ​យេហូវ៉ា?

      សូម​អាន ម៉ាថាយ ២២:៣៩ និង​រ៉ូម ១០:១៣​-​១៥ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ជិត​ខាង ហេតុ​អ្វី​នេះ​បង្ហាញ​ថា​យើង​ស្រឡាញ់​ពួក​គេ?

      • តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ? (​សូម​មើល​ខ​១៥​)​

  • តើយើងអាចមានភាពស្អាតស្អំតាមទស្សនៈរបស់ព្រះយ៉ាងដូចម្ដេច?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៤. ចូរ​យក​ឈ្នះ​ទម្លាប់​អាក្រក់

      មនុស្សម្នាក់កំពុងបោះបារីទៅក្នុងធុងសំរាម។

      ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ទម្លាប់​អាក្រក់​គ្រប់​បែប​យ៉ាង

      បើ​អ្នក​ជក់​ឬ​ប្រើ​គ្រឿង​ញៀន អ្នក​ប្រហែល​ជា​ដឹង​ថា​ពិបាក​ផ្ដាច់​ណាស់។ តើ​អ្វី​អាច​ជួយ​អ្នក​បាន? សូម​ពិចារណា​ថា​ទម្លាប់​បែប​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​អ្នក។ សូម​អាន ម៉ាថាយ ២២:៣៧​-​៣៩ រួច​ពិភាក្សា​សំណួរ​ថា តើ​ការ​ប្រើ​ថ្នាំ​ជក់​ឬ​គ្រឿង​ញៀន​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ . . .

      • ចំណង​មិត្តភាព​របស់​អ្នក​ដែល​ប្រើ​នោះ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

      • ក្រុម​គ្រួសារ​និង​មនុស្ស​ដែល​នៅ​ជុំ​វិញ​អ្នក​នោះ?

      ចូរ​ធ្វើ​គម្រោង​ដើម្បី​ផ្ដាច់​ទម្លាប់​អាក្រក់។b លេង​វីដេអូ។

      វីដេអូ: ចូរ​ខំ​ទប់​ចិត្ត (​២:៤៧​)

      សូម​អាន ភីលីព ៤:១៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • តើ​ទម្លាប់​ល្អ​ក្នុង​ការ​អធិដ្ឋាន ការ​សិក្សា​គម្ពីរ និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​អាច​ផ្ដល់​កម្លាំង​ឲ្យ​បុគ្គល​ម្នាក់​យក​ឈ្នះ​ទម្លាប់​អាក្រក់​យ៉ាង​ដូច​ម្ដេច?

      ៥. ចូរ​ខំ​យក​ឈ្នះ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ស្មោក​គ្រោក

      សូម​អាន កូឡុស ៣:៥ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • ហេតុ​អ្វី​យើង​ដឹង​ថា​ការ​មើល​រូប​អាស​អាភាស ការ​ផ្ញើ​សារ​ជា​ទម្រង់​អាស​អាភាស និង​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន គឺ​មិន​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា?

      • តើ​អ្នក​គិត​ថា​សម​ហេតុ​សម​ផល​ឬ​ទេ ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌? ហេតុ​អ្វី?

      សូម​ស្វែង​យល់​អំពី​របៀប​យក​ឈ្នះ​ចិត្ត​គំនិត​ស្មោក​គ្រោក។ លេង​វីដេអូ។

      វីដេអូ: ចូរ​ចាត់​វិធានការ​ដើម្បី​រក្សា​ភាព​ស្អាត​ស្អំ ​(​១:៥១​)

      លោ​ក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​មួយ ដើម្បី​បង្ហាញ​ថា​យើង​ត្រូវ​ចាត់​វិធានការ​យ៉ាង​តឹង​រ៉ឹង​ដើម្បី​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌។ សូម​អាន ម៉ាថាយ ៥:២៩, ៣០ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • តាម​ខ​ទាំង​នេះ លោ​ក​យេស៊ូ​មិន​មាន​ន័យ​ថា​ឲ្យ​យើង​កាត់​ដៃ ឬ​ខ្វេះ​ភ្នែក​មែន​ទែន​ទេ ប៉ុន្តែ​លោ​ក​ចង់​បញ្ជាក់​ថា​យើង​ត្រូវ​ចាត់​វិធានការ។ តើ​បុគ្គល​ម្នាក់​អាច​ចាត់​វិធានការ​តឹង​រ៉ឹង​យ៉ាង​ដូច​ម្ដេច ដើម្បី​យក​ឈ្នះ​ចិត្ត​គំនិត​ស្មោក​គ្រោក?c

      ពេល​អ្នក​ខំ​យក​ឈ្នះ​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ១០៣:១៣, ១៤ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • បើ​អ្នក​ពិបាក​ផ្ដាច់​ទម្លាប់​ស្មោក​គ្រោក តើ​ខ​គម្ពីរ​ទាំង​នេះ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​បន្ត​ព្យាយាម​យ៉ាង​ដូច​ម្ដេច?

      បរាជ័យ​ម្ដង​មិន​មាន​ន័យ​ថា​បរាជ័យ​រហូត​ទេ!

      ស្រួល​ឲ្យ​យើង​គិត​ថា​៖ ‹ខ្ញុំ​បរាជ័យ​ហើយ ដូច្នេះ​ខ្ញុំ​មិន​ចាំ​បាច់​ព្យាយាម​ទៀត​ទេ›។ ប៉ុន្តែ សូម​គិត​ឧទាហរណ៍​នេះ: ទោះ​ជា​កីឡាករ​រត់​ប្រណាំង​ជំពប់​ដួល​ក៏​ដោយ នេះ​មិន​មាន​ន័យ​ថា​គាត់​ចាញ់​ការ​រត់​ប្រណាំង​នោះ​ទេ ហើយ​គាត់​ក៏​មិន​ចាំ​បាច់​រត់​ពី​ទី​ចាប់​ផ្ដើម​ម្ដង​ទៀត​ដែរ។ ស្រដៀង​គ្នា​ដែរ ការ​ដួល​ឬ​ការ​បរាជ័យ​មិន​មាន​ន័យ​ថា​អ្នក​មិន​អាច​ផ្ដាច់​ទម្លាប់​អាក្រក់​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​អាច​សប្បាយ​ចិត្ត​ដែល​អ្នក​បាន​ព្យាយាម​មក​ដល់​ត្រឹម​នេះ។ ការ​បរាជ័យ​គឺ​ជា​រឿង​ធម្មតា ដោយ​សារ​នេះ​ជា​ក​ត្តា​មួយ​ដែល​ជួយ​អ្នក​ឲ្យ​បន្ត​ត​ស៊ូ​ទៅ​មុខ​ទៀត។ ដូច្នេះ សូម​កុំ​ឈប់​ព្យាយាម! ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា អ្នក​អាច​យក​ឈ្នះ​ទម្លាប់​អាក្រក់​បាន។

      កីឡាកររត់ប្រណាំងកំពុងក្រោកឡើងវិញ ក្រោយពីគាត់ដួល។
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក