-
«អ្នករាល់គ្នាមិនដឹងថ្ងៃឬម៉ោងនោះឡើយ»ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ កញ្ញា
-
-
«អ្នករាល់គ្នាមិនដឹងថ្ងៃឬម៉ោងនោះឡើយ»
«ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថ្ងៃឬម៉ោងនោះឡើយ»។—ម៉ាថ. ២៥:១៣
-
-
«អ្នករាល់គ្នាមិនដឹងថ្ងៃឬម៉ោងនោះឡើយ»ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ កញ្ញា
-
-
១-៣. (ក) តើស្ថានភាពអ្វីខ្លះដែលលើកបញ្ជាក់ចំណុចក្នុងឧទាហរណ៍ពីររបស់លោកយេស៊ូ? (ខ) តើយើងត្រូវឆ្លើយសំណួរអ្វីខ្លះ?
សូមស្រមៃគិតថាមន្ត្រីជាន់ខ្ពស់ម្នាក់សុំអ្នកជូនគាត់ទៅកិច្ចប្រជុំដ៏សំខាន់មួយ។ ក៏ប៉ុន្តែ ពីរបីនាទីមុនអ្នកចេញទៅយកគាត់ទៅកិច្ចប្រជុំនោះ អ្នកដឹងថារថយន្តអ្នកគ្មានសាំងគ្រប់គ្រាន់សម្រាប់ធ្វើដំណើរទេ។ អ្នកត្រូវប្រញាប់ទៅទិញសាំង។ ពេលអ្នកចេញទៅបាត់ មន្ត្រីនោះបានមកដល់។ គាត់រកមើលអ្នកតែរកមិនឃើញទេ។ គាត់មិនអាចនៅចាំបានទេ ដូច្នេះគាត់បានសុំអ្នកផ្សេងទៀតឲ្យជូនគាត់។ មិនយូរប៉ុន្មានអ្នកត្រឡប់មកវិញ ហើយដឹងថាមន្ត្រីនោះបានចេញចោលអ្នក។ តើអ្នកមានអារម្មណ៍យ៉ាងណា?
២ ឥឡូវសូមស្រមៃគិតថាអ្នកគឺជាមន្ត្រីនោះ ហើយអ្នកបានជ្រើសរើសបុរសបីនាក់ដែលមានសមត្ថភាពឲ្យបំពេញកិច្ចការដ៏សំខាន់មួយចំនួន។ អ្នកពន្យល់អំពីកិច្ចការនោះ ហើយបុរសទាំងបីនាក់នោះយល់ព្រមធ្វើដោយស្ម័គ្រចិត្ត។ ប៉ុន្តែ មួយរយៈពេលក្រោយមកពេលអ្នកត្រឡប់មកវិញ អ្នកដឹងថាមានតែបុរសពីរនាក់ក្នុងចំណោមពួកគេបានធ្វើកិច្ចការដែលអ្នកបានឲ្យ។ មិនត្រឹមតែប៉ុណ្ណោះ បុរសដែលមិនបានធ្វើកិច្ចការរបស់ខ្លួនកំពុងដោះសា។ តាមការពិត គាត់មិនទាំងបានធ្វើផង។ តើអ្នកមានអារម្មណ៍យ៉ាងណា?
៣ ក្នុងឧទាហរណ៍របស់លោកយេស៊ូស្តីអំពីស្ត្រីក្រមុំបរិសុទ្ធនិងប្រាក់ថាលិន លោកបានប្រើស្ថានភាពស្រដៀងគ្នានេះ ដើម្បីលើកបញ្ជាក់អំពីមូលហេតុដែលគ្រិស្តសាសនិកខ្លះដែលព្រះបានរើសតាំងបានបង្ហាញថាពួកគាត់ស្មោះត្រង់និងចេះពិចារណា ប៉ុន្តែខ្ញុំបម្រើឯទៀតមិនបានធ្វើដូច្នេះទេក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ។a (ម៉ាថ. ២៥:១-៣០) លោកបានបញ្ជាក់ចំណុចនេះដោយមានប្រសាសន៍ថា៖ «ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថ្ងៃឬម៉ោងនោះឡើយ» ពេលដែលលោកយេស៊ូនឹងសម្រេចការវិនិច្ឆ័យរបស់ព្រះមកលើពិភពលោករបស់សាថានក៏ដូចគ្នាដែរ។ (ម៉ាថ. ២៥:១៣) សព្វថ្ងៃនេះយើងអាចធ្វើតាមឱវាទនោះ។ តើតាមរបៀបណាដែលយើងអាចទទួលប្រយោជន៍ពីការចាំយាម ដូចលោកយេស៊ូបានលើកទឹកចិត្តយើងឲ្យធ្វើ? តើអ្នកណាបានត្រៀមខ្លួនជានិច្ចដើម្បីរួចជីវិត? ហើយឥឡូវនេះតើយើងត្រូវធ្វើអ្វីដើម្បីនៅចាំយាម?
-