បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើអ្នកនឹងជំពប់ដួលដោយសារលោកយេស៊ូឬទេ?
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២១ | ឧសភា
    • ​(​៣​) លោក​យេស៊ូ​មិន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ជា​ច្រើន​របស់​ជន​ជាតិ​យូដា

      មនុស្ស​ជា​ច្រើន​បាន​ជំពប់​ដួល​ដោយ​សារ​លោក​មិន​បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ខ្លះៗ​របស់​ពួក​គេ។ តើ​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? (សូម​មើល​វគ្គ​១៣​)d

      ១៣. តើ​អ្វី​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្ដន្ទា​ទោស​លោក​យេស៊ូ?

      ១៣ នៅ​សម័យ​លោក​យេស៊ូ អ្នក​កាន់​តាម​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក ងឿង​ឆ្ងល់​ដោយ​សារ​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​តម​អាហារ។ លោក​យេស៊ូ​ពន្យល់​ថា​ពួក​គេ​គ្មាន​ហេតុ​តម​អាហារ កាល​ដែល​លោក​នៅ​រស់។ (​ម៉ាថ. ៩:១៤​-​១៧​) ពួក​ផារិស៊ី​និង​អ្នក​ឯ​ទៀត​ដែល​ប្រឆាំង​លោក​យេស៊ូ​បាន​ផ្ដន្ទា​ទោស​លោក ដោយ​សារ​លោក​មិន​បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ពួក​គេ។ ពួក​គេ​ខឹង ពេល​ដែល​លោក​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​អ្នក​ឈឺ​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក។ (​ម៉ាក. ៣:១​-​៦; យ៉ូន. ៩:១៦​) ពួក​គេ​អួត​ថា ពួក​គេ​ធ្វើ​តាម​ច្បាប់​អំពី​ថ្ងៃ​ឈប់​សម្រាក តែ​ពួក​គេ​បែរ​ជា​គិត​ថា​ការ​ធ្វើ​ជំនួញ​នៅ​វិហារ​មិន​មែន​ជា​អ្វី​ខុស​ទៅ​វិញ។ ពេល​លោក​យេស៊ូ​ផ្ដន្ទា​ទោស​ពួក​គេ​ចំពោះ​រឿង​នេះ ពួក​គេ​ក្ដៅ​ក្រហាយ។ (​ម៉ាថ. ២១:១២, ១៣, ១៥​) ម្យ៉ាង​ទៀត ពេល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​នៅ​សាលា​ប្រជុំ នា​ក្រុង​ណាសារ៉ែត បណ្ដា​ជន​នៅ​ទី​នោះ​ខឹង​លោក ដោយ​សារ​លោក​លើក​ឧទាហរណ៍​ពី​ប្រវត្តិ​សាស្ត្រ​ជន​ជាតិ​អ៊ីស្រាអែល​ដើម្បី​បង្ហាញ​ពួក​គេ​ថា ពួក​គេ​គិត​តែ​ប្រយោជន៍​ខ្លួន​និង​គ្មាន​ជំនឿ។ (​លូក. ៤:១៦, ២៥​-​៣០​) មនុស្ស​ជា​ច្រើន​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ ដោយ​សារ​លោក​មិន​ធ្វើ​អ្វី​ដែល​ពួក​គេ​បាន​រំពឹង​ទុក។—ម៉ាថ. ១១:១៦​-​១៩

      ១៤. ហេតុ​អ្វី​លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ទំនៀម​ទម្លាប់​ដែល​ប្រឆាំង​នឹង​គម្ពីរ​គឺ​ខុស?

      ១៤ តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ថា​៖ ​«​សាសន៍​នេះ​គេ​ចូល​មក​ជិត​អញ ហើយ​គោរព​ប្រតិបត្ដិ​ដល់​អញ​ដោយ​សំ​ដី​នឹង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​អញ ហើយ​ការ​ដែល​គេ​កោត​ខ្លាច​ដល់​អញ​គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស​ដែល​បង្រៀន​គេ​ប៉ុណ្ណោះ​»។ (​អេ. ២៩:១៣​) ជា​ការ​ត្រឹម​ត្រូវ​ដែល​លោក​យេស៊ូ​បញ្ជាក់​ថា​ទំនៀម​ទម្លាប់​ណា​ដែល​ប្រឆាំង​នឹង​អ្វី​ដែល​គម្ពីរ​ចែង គឺ​ជា​ការ​ខុស។ ពួក​អ្នក​ដែល​គិត​ថា ច្បាប់​និង​ទំនៀម​ទម្លាប់​របស់​មនុស្ស​គឺ​សំខាន់​ជាង​បទ​គម្ពីរ ក៏​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​បុគ្គល​ដែល​លោក​បាន​ចាត់​ឲ្យ​មក​ជា​មេស្ស៊ី។

  • តើអ្នកនឹងជំពប់ដួលដោយសារលោកយេស៊ូឬទេ?
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២១ | ឧសភា
    • ​(​៤​) លោក​យេស៊ូ​មិន​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល

      មនុស្ស​ជា​ច្រើន​បាន​ជំពប់​ដួល​ដោយ​សារ​លោក​មិន​រួម​ចំណែក​ក្នុង​រឿង​នយោបាយ។ តើ​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១៧​)e

      ១៧. តើ​ការ​រំពឹង​ទុក​អ្វី​នៅ​សម័យ​របស់​លោក​យេស៊ូ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល?

      ១៧ អ្នក​ខ្លះ​នៅ​សម័យ​លោក​យេស៊ូ ចង់​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ភ្លាម​ៗ។ ពួក​គេ​រំពឹង​ថា មេស្ស៊ី​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ការ​ជិះ​ជាន់​នៅ​ក្រោម​អំណាច​របស់​រដ្ឋាភិបាល​រ៉ូម។ ប៉ុន្តែ ពេល​ពួក​គេ​ព្យាយាម​ចាប់​លោក​ដើម្បី​តែង​តាំង​ជា​ស្ដេច លោក​បដិសេធ។ (​យ៉ូន. ៦:១៤, ១៥​) អ្នក​ឯ​ទៀត រួម​ទាំង​ពួក​សង្ឃ​ខ្លាច​ថា​លោក​យេស៊ូ​នឹង​ព្យាយាម​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល ហើយ​ថា​នេះ​នឹង​នាំ​ឲ្យ​ជន​ជាតិ​រ៉ូម​ខឹង បាន​ជា​ពួក​គេ​នឹង​ដក​ចេញ​នូវ​អំណាច​ដែល​ពួក​គេ​បាន​ប្រគល់​ទៅ​ពួក​សង្ឃ។ ការ​ខ្វល់​ខ្វាយ​អំពី​រឿង​នយោបាយ​បែប​នេះ បាន​នាំ​ឲ្យ​ជន​ជាតិ​យូដា​ជា​ច្រើន​ជំពប់​ដួល។

      ១៨. តើ​មនុស្ស​ជា​ច្រើន​មិន​បាន​អើពើ​នឹង​ទំនាយ​អ្វី​ខ្លះ​ក្នុង​គម្ពីរ​អំពី​មេស្ស៊ី?

      ១៨ តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? ទោះ​ជា​មាន​ទំនាយ​ជា​ច្រើន​ដែល​ប្រាប់​ទុក​ជា​មុន​ថា មេស្ស៊ី​នឹង​ទៅ​ជា​អ្នក​ចម្បាំង​ដែល​ទទួល​ជ័យ​ជម្នះ​ក្ដី ទំនាយ​ឯ​ទៀត​បង្ហាញ​ថា​មុន​ដំបូង​លោក​ត្រូវ​ស្លាប់​ដើម្បី​ការ​ខុស​ឆ្គង​របស់​យើង។ (​អេ. ៥៣:៩, ១២​) ដូច្នេះ ហេតុ​អ្វី​ជន​ជាតិ​យូដា​បាន​រំពឹង​ទុក​មិន​ត្រឹម​ត្រូវ​អំពី​មេស្ស៊ី? ពីព្រោះ​មនុស្ស​ជា​ច្រើន​នៅ​សម័យ​លោក​យេស៊ូ មិន​អើពើ​នឹង​ទំនាយ​ណា​ដែល​មិន​ប្រាប់​អំពី​ដំណោះ​ស្រាយ​ភ្លាម​ៗ​ចំពោះ​បញ្ហា​របស់​ពួក​គេ​ឡើយ។—យ៉ូន. ៦:២៦, ២៧

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក