បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អស់កម្លាំងកាយតែមិនអស់កម្លាំងខាងវិញ្ញាណ
    ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ វិច្ឆិកា
    • ១, ២​. (ក) ចំពោះ​អស់​អ្នក​ដែល​ចង់​បាន​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ តើ​មាន​សេចក្ដី​អញ្ជើញ​អ្វី​ដែល​ទាក់ទាញ​ទឹក​ចិត្ត? (ខ) តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ភាព​ខាង​វិញ្ញាណ​របស់​យើង?

      ជា​សិស្ស​របស់​ព្រះយេស៊ូ យើង​ដឹង​ច្បាស់​នូវ​សេចក្ដី​អញ្ជើញ​របស់​ព្រះយេស៊ូ​ដែល​ទាក់ទាញ​ទឹក​ចិត្ត​យើង​ដោយ​ថា​៖ «អស់​អ្នក​ដែល​នឿយ​ព្រួយ​ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក . . . ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល»។ (ម៉ាថាយ ១១:២៨​-​៣០) ពួក​គ្រីស្ទាន​ក៏​ត្រូវ​ទទួល​«ពេល​លំហើយ​មក​ពី[ព្រះយេហូវ៉ា]»​ដែរ។ (កិច្ចការ ៣:១៩) យ៉ាង​ច្បាស់​ណាស់ អ្នក​បាន​ពិសោធ​ដោយ​ផ្ទាល់​នូវ​កម្លាំង​ចិត្ត​ដែល​បាន​មក​ពី​ការ​រៀន​សេចក្ដី​ពិត​ក្នុង​ព្រះគម្ពីរ សេចក្ដី​សង្ឃឹម​ដ៏​ភ្លឺ​ស្វាង​សំរាប់​អនាគត និង​ការ​អនុវត្ត​តាម​គោលការណ៍​របស់​ព្រះយេហូវ៉ា​ក្នុង​ជីវិត​របស់​អ្នក។

      ២ ក៏​ប៉ុន្តែ អ្នក​ថ្វាយ​បង្គំ​ខ្លះ​របស់​ព្រះយេហូវ៉ា​អស់​កម្លាំង​ចិត្ត​ម្ដង​ម្កាល​ដែរ។ ក្នុង​ករណី​ខ្លះ ការ​ធ្លាក់​ទឹក​ចិត្ត​គឺ​មាន​រយៈ​ពេល​ខ្លី នៅ​ពេល​ខ្លះ​ទៀត ការ​អស់​កម្លាំង​ចិត្ត​គឺ​មាន​រយៈ​ពេល​យូរ។ យូរ​ក្រោយ​មក អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ភារកិច្ច​គ្រីស្ទាន​របស់​គេ​បាន​ក្លាយ​ទៅ​ជា​បន្ទុក​ជាជាង​ផ្ដល់​នូវ​កម្លាំង​ចិត្ត​ដូច​ជា​ព្រះយេស៊ូ​បាន​សន្យា​នោះ។ ការ​មាន​អារម្មណ៍​មិន​ល្អ​បែប​នេះ​ប្រហែល​ជា​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ចំណង​មេត្រីភាព​ជា​មួយ​នឹង​ព្រះយេហូវ៉ា។

  • អស់កម្លាំងកាយតែមិនអស់កម្លាំងខាងវិញ្ញាណ
    ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ វិច្ឆិកា
    • សាសនា​គ្រីស្ទាន​មិន​មែន​ជា​បន្ទុក​ធ្ងន់

      ៥​. តើ​ស្ដាប់​ទៅ​ដូច​ជា​មាន​ការ​ផ្ទុយ​គ្នា​អ្វី​ស្តី​អំពី​ការ​ធ្វើ​ជា​គ្រីស្ទាន?

      ៥ ពិត​មែន ជា​ជន​គ្រីស្ទាន​ម្នាក់​គឺ​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត។ (លូកា ១៣:២៤) ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «អ្នក​ណា​ដែល​មិន​ផ្ទុក​ឈើ​ឆ្កាង[ឬ​«បង្គោល​ឈើ​ទារុណកម្ម»​, ព.ថ.]ខ្លួន​មក​តាម​ខ្ញុំ នោះ​ក៏​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ដែរ»។ (លូកា ១៤:២៧) ស្ដាប់​ទៅ​ពាក្យ​នេះ​ដូច​ជា​ផ្ទុយ​គ្នា​នឹង​បន្ទូល​របស់​ព្រះយេស៊ូ​អំពី​បន្ទុក​ស្រាល​ដែល​នឹង​ផ្ដល់​កម្លាំង​ចិត្ត ប៉ុន្តែ​តាម​ពិត​គឺ​គ្មាន​ការ​ផ្ទុយ​គ្នា​ឡើយ។

      ៦, ៧​. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា​ការ​ថ្វាយ​បង្គំ​របស់​យើង​គឺ​មិន​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង?

      ៦ ការ​ខំ​ប្រឹង​អស់​ពី​ចិត្ត​និង​ការ​ធ្វើ​ការ​នឿយ​ហត់ ទោះ​ជា​ធ្វើ​ឲ្យ​អស់​កម្លាំង​កាយ​ក៏​ដោយ ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​និង​មាន​កម្លាំង កាល​ណា​យើង​ធ្វើ​ការ​នោះ​សំរាប់​ហេតុ​ដ៏​ល្អ។ (សាស្ដា ៣:១៣, ២២) ហើយ​គ្មាន​ហេតុ​ណា​ល្អ​ជាង​ការ​ចូល​រួម​ប្រាប់​នូវ​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​ក្នុង​ព្រះគម្ពីរ​ជូន​អ្នក​ដទៃ​ឡើយ។ ម្យ៉ាង​ទៀត ការ​ខំ​ប្រឹង​ធ្វើ​តាម​ក្បួន​ខ្នាត​សីលធម៌​ខ្ពង់​ខ្ពស់​របស់​ព្រះ​នឹង​មិន​សូវ​ពិបាក​ប៉ុន្មាន​ទេ បើ​ប្រៀបធៀប​នឹង​ផល​ប្រយោជន៍​ដែល​យើង​ទទួល​វិញ​នោះ។ (សុភាសិត ២:១០​-​២០) សូម្បីតែ​យើង​ត្រូវ​គេ​បៀតបៀន​ក៏​ដោយ ក៏​យើង​ចាត់​ទុក​ការ​រង​ទុក្ខ​ដោយសារ​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​កិត្ដិយស​ទៅ​វិញ។—ពេត្រុសទី១ ៤:១៤

      ៧ បន្ទុក​របស់​ព្រះយេស៊ូ​គឺ​ប្រាកដ​ជា​ផ្ដល់​កម្លាំង​ចិត្ត​មែន ជា​ពិសេស​បើ​ប្រៀបធៀប​នឹង​មនុស្ស​ដែល​មាន​ភាព​ងងឹត​ខាង​វិញ្ញាណ​ដែល​នៅ​ក្រោម​នឹម​នៃ​សាសនា​ក្លែង​ក្លាយ។ ព្រះ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង និង​ទ្រង់​មិន​តម្រូវ​អ្វី​ពី​យើង​ដែល​យើង​ធ្វើ​ពុំ​កើត​ឡើយ។ «បញ្ញត្ត​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ»។ (យ៉ូហានទី១ ៥:៣) សាសនា​គ្រីស្ទាន​ពិត​ដូច​បាន​រៀប​រាប់​ក្នុង​បទគម្ពីរ​គឺ​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ។ យ៉ាង​ច្បាស់​ណាស់ ការ​ថ្វាយ​បង្គំ​របស់​យើង​មិន​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​និង​ធ្លាក់​ទឹក​ចិត្ត​ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក