បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «ខ្ញុំនឹងឲ្យពួកគេមានចិត្តតែមួយ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ១១ ទោះ​ជា​នៅ​គ្រា​ងងឹត​ក្រោម​ការ​កាន់​កាប់​របស់​ពិភព​គ្រិស្ត​សាសនា​អស់​ជា​ច្រើន​សតវត្សរ៍​ក៏​ដោយ ក៏​មាន​គ្រិស្ត​សាសនិក​ពិត​ខ្លះ​ប្រៀប​ដូច​ជា​«​ស្រូវ​សាលី​»​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​លោក​យេស៊ូ​ដែរ។ ដូច​ជនជាតិ​យូដា​ជា​ជន​និរទេស​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អេសេគាល ៦:៩ គ្រិស្ត​សាសនិក​ពិត​បាន​នឹក​ចាំ​ព្រះ​ពិត។ ពួក​គេ​ខ្លះ​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ប្រឆាំង​នឹង​លទ្ធិ​មិន​ពិត​ពី​ពិភព​គ្រិស្ត​សាសនា។ ជា​លទ្ធផល ពួក​គេ​រង​ការ​ប្រមាថ​មើល​ងាយ​និង​ការ​បៀត​បៀន​ជា​ខ្លាំង។ តើ​ព្រះ​យេហូវ៉ា​មាន​បំណង​បោះ​បង់​ចោល​រាស្ត្រ​របស់​លោក​ឲ្យ​នៅ​ក្នុង​ស្ថានភាព​ងងឹត​នេះ​រហូត​ឬ? មិន​មែន​ទេ! ដូច​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ៊ីស្រាអែល​សម័យ​បុរាណ លោក​មិន​ចេះ​តែ​ខឹង​រហូត​ទេ ហើយ​លោក​ដាក់​ទោស​ពួក​គេ​ស្រប​តាម​កំហុស​របស់​ពួក​គេ។ (​យេ. ៤៦:២៨​) បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​មិន​ទុក​ឲ្យ​រាស្ត្រ​របស់​លោក​អស់​សង្ឃឹម​ទេ។ សូម​យើង​គិត​ម្ដង​ទៀត​អំពី​ជនជាតិ​យូដា​ដែល​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន​សម័យ​បុរាណ ហើយ​សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ពួក​គេ គឺ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ការ​ជាប់​ជា​ឈ្លើយ។

      ពួកបព្វជិតកំពុងរៀបចំដុតគ្រិស្តសាសនិកពិតនៅលើបង្គោលឈើ នៅអំឡុងគ្រាដ៏ងងឹតដែលពិភពគ្រិស្តសាសនាមានអំណាច។

      អស់​ជា​ច្រើន​សតវត្សរ៍ គ្រិស្ត​សាសនិក​ពិត​បាន​រង​ការ​បៀត​បៀន​ពី​សំណាក់​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា (សូម​មើល​វគ្គ​១០, ១១)

  • «ខ្ញុំនឹងឲ្យពួកគេមានចិត្តតែមួយ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក