បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការផ្លាស់ប្រែលក្ខណៈក្រៅបង្ហាញអំពីសិរីរុងរឿងរបស់គ្រិស្ត
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • កាល​ដែល​លោក​យេស៊ូ​កំពុង​បង្រៀន​បណ្ដា​ជន​នៅ​ក្នុង​តំបន់​សេសារៀ​ភីលីព​ដែល​មាន​ចម្ងាយ​២៥​គីឡូ​ម៉ែត្រ​ពី​ភ្នំ​ហឺម៉ុន លោក​បាន​ប្រកាស​អំពី​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​សាវ័ក​ភ្ញាក់​ផ្អើល ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ខ្លះ​ដែល​កំពុង​ឈរ​នៅ​ទី​នេះ នឹង​មិន​ស្លាប់​ឡើយ ទាល់​តែ​បាន​ឃើញ​កូន​មនុស្ស​មក​ជា​ស្តេច​ជា​មុន​សិន​»។—ម៉ាថាយ ១៦:២៨

      ពួក​សាវ័ក​ប្រាកដ​ជា​ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ។ ប្រហែល​ជា​មួយ​សប្ដាហ៍​ក្រោយ​មក លោក​យេស៊ូ​បាន​នាំ​សាវ័ក​បី​នាក់​គឺ ពេត្រុស យ៉ាកុប យ៉ូហាន ឡើង​ភ្នំ​ដ៏​ខ្ពស់​មួយ​ជា​មួយ​នឹង​លោក។ ពេល​នោះ ទំនង​ជា​ពេល​យប់​ជ្រៅ​ហើយ ពី​ព្រោះ​សាវ័ក​ទាំង​បី​នាក់​ងងុយ​ដេក​រលីវ​ៗ។ រួច​មក កាល​ដែល​លោក​យេស៊ូ​កំពុង​អធិដ្ឋាន លក្ខណៈ​ក្រៅ​របស់​លោក​បាន​ផ្លាស់​ប្រែ​នៅ​ចំពោះ​មុខ​ពួក​សាវ័ក។ នៅ​ពេល​នោះ ពួក​គាត់​បាន​ឃើញ​មុខ​របស់​លោក​យេស៊ូ​បញ្ចេញ​រស្មី​ដូច​ថ្ងៃ ហើយ​សម្លៀក​បំពាក់​របស់​លោក​ចាប់​ផ្ដើម​ភ្លឺ​ត្រចះ​ដូច​ពន្លឺ។

  • ការផ្លាស់ប្រែលក្ខណៈក្រៅបង្ហាញអំពីសិរីរុងរឿងរបស់គ្រិស្ត
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នេះ​ពិត​ជា​បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​លោក​យេស៊ូ ហើយ​ពង្រឹង​ជំនឿ​ពួក​សាវ័ក​មែន! ពី​ព្រោះ​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​អំពី​សិរី​រុង​រឿង​របស់​គ្រិស្ត​ក្នុង​រាជាណាចក្រ​ព្រះ។ យ៉ាង​នោះ ពួក​អ្នក​កាន់​តាម​លោក​បាន​ឃើញ​«​កូន​មនុស្ស​មក​ជា​ស្តេច​»​ ដូច​ដែល​លោក​យេស៊ូ​បាន​សន្យា​មែន។ (​ម៉ាថាយ ១៦:២៨​) ដូច្នេះ កាល​ដែល​នៅ​លើ​ភ្នំ ពួក​សាវ័ក​គឺ​ជា​«​សាក្សី​ផ្ទាល់​ភ្នែក​អំពី​ភាព​រុង​រឿង​របស់​លោក​»។ ទោះ​បី​ជា​ពួក​ផារិស៊ី​ចង់​ឃើញ​សញ្ញា​សម្គាល់​មួយ​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​គឺ​ពិត​ជា​ស្តេច​ដែល​ព្រះ​បាន​រើស​តាំង​ក៏​ដោយ លោក​មិន​ដែល​បង្ហាញ​សញ្ញា​សម្គាល់​ដល់​ពួក​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​អនុញ្ញាត​ឲ្យ​ពួក​អ្នក​កាន់​តាម​ជិត​ស្និទ្ធ​ឃើញ​ការ​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ​របស់​លោក ហើយ​នេះ​បញ្ជាក់​ថា​ទំនាយ​ក្នុង​គម្ពីរ​ស្តី​អំពី​រាជាណាចក្រ​នឹង​កើត​ឡើង​ពិត​មែន។ ហេតុ​នេះ ក្រោយ​មក​ពេត្រុស​អាច​សរសេរ​ថា​៖ ​«​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ទំនាយ​បាន​ត្រូវ​ពង្រឹង​ថែម​ទៀត​»។—ពេត្រុស​ទី២ ១:១៦​-​១៩

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក