បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការរក្សាសេចក្ដីសុខសាន្តនិងភាពស្អាតស្អំនៅក្នុងក្រុមជំនុំ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
    • ១៤ លោក​យេស៊ូ​បាន​ពន្យល់​យ៉ាង​ជាក់​លាក់​អំពី​វិធី​ដោះ​ស្រាយ​បញ្ហា​ធ្ងន់​ធ្ងរ​ដែល​អាច​កើត​ឡើង​រវាង​បង​ប្អូន​រួម​ជំនឿ។ សូម​កត់​សម្គាល់​ជំហាន​ផ្សេង​ៗ តាម​ប្រសាសន៍​របស់​លោក​ថា​៖ ​«​ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់​របស់​អ្នក​ធ្វើ​ខុស​អ្វី​មួយ [​១​] ចូរ​ទៅ​ជួប​គាត់​ម្នាក់​ឯង ហើយ​លាត​ត្រដាង​កំហុស​របស់​គាត់។ បើ​គាត់​ស្ដាប់​អ្នក នោះ​អ្នក​បាន​បង​ប្អូន​នោះ​មក​វិញ។ ប៉ុន្តែ​បើ​គាត់​មិន​ស្ដាប់​អ្នក​ទេ [​២​] ចូរ​យក​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ដើម្បី​ឲ្យ​គ្រប់​រឿង​ទាំង​អស់​អាច​ត្រូវ​ទុក​ជា​ការ​ពិត ដោយ​ការ​បញ្ជាក់​របស់​សាក្សី​ពីរ​ឬ​បី​នាក់។ បើ​គាត់​មិន​ស្ដាប់​ពួក​គេ​ទេ [​៣​] ចូរ​ប្រាប់​ដល់​ក្រុម​ជំនុំ។ ប្រសិន​បើ​គាត់​មិន​ស្ដាប់​ក្រុម​ជំនុំ​ទៀត នោះ​ចូរ​ចាត់​ទុក​គាត់​ជា​ជន​ជាតិ​ដទៃ និង​ជា​អ្នក​យក​ពន្ធ​»។—ម៉ាថ. ១៨:១៥​-​១៧

  • ការរក្សាសេចក្ដីសុខសាន្តនិងភាពស្អាតស្អំនៅក្នុងក្រុមជំនុំ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
    • ១៨ ប្រសិន​បើ​អ្នក​បាន​«​ទៅ​ជួប​គាត់​ម្នាក់​ឯង​»​ដើម្បី​លាត​ត្រដាង​កំហុស​របស់​គាត់ ប៉ុន្តែ​អ្នក​មិន​អាច​បាន​បង​ប្អូន​នោះ​មក​វិញ​ទេ នោះ​អ្នក​អាច​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ ដោយ​«​យក​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទៀត​»​ទៅ​និយាយ​ជា​មួយ​នឹង​អ្នក​នោះ​ម្ដង​ទៀត។ បុគ្គល​ដែល​ទៅ​ជា​មួយ​អ្នក ក៏​គួរ​មាន​គោល​បំណង​ឲ្យ​បាន​បង​ប្អូន​នោះ​មក​វិញ​ដែរ។ ជា​ការ​ល្អ​បើ​បុគ្គល​ទាំង​នោះ​ជា​សាក្សី​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​នោះ ក៏​ប៉ុន្តែ បើ​គ្មាន​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ទេ អ្នក​អាច​សុំ​បង​ប្អូន​ម្នាក់​ឬ​ពីរ​នាក់​ធ្វើ​ជា​សាក្សី​ចំពោះ​ការ​ពិភាក្សា​គ្នា។ ពួក​គេ​ប្រហែល​ជា​មាន​បទ​ពិសោធន៍​ក្នុង​រឿង​បែប​នោះ ហើយ​អាច​ដឹង​ថា​អ្វី​ដែល​បាន​កើត​ឡើង​ជា​អំពើ​ខុស​ឆ្គង​មែន​ឬ​មិន​មែន។ បើ​យក​អ្នក​ចាស់​ទុំ​ទៅ​ជា​មួយ​ឲ្យ​ធ្វើ​ជា​សាក្សី នោះ​ពួក​គាត់​មិន​មែន​ជា​តំណាង​ក្រុម​ជំនុំ​ទេ ពី​ព្រោះ​ក្រុម​អ្នក​ចាស់​ទុំ​មិន​បាន​ចាត់​ពួក​គាត់​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក