-
ឧទាហរណ៍អំពីកម្មករនៅចម្ការទំពាំងបាយជូរលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
លោកយេស៊ូមានប្រសាសន៍ថា៖ «រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាបុរសម្ចាស់ដីម្នាក់ ដែលបានចេញតាំងពីព្រលឹមទៅជួលកម្មករឲ្យធ្វើការនៅចម្ការទំពាំងបាយជូររបស់លោក។ ក្រោយពីបានព្រមព្រៀងជាមួយនឹងពួកកម្មករថា លោកនឹងឲ្យប្រាក់ឈ្នួលពួកគេមួយឌីណារីក្នុងមួយថ្ងៃហើយ នោះលោកបានចាត់ពួកគេទៅធ្វើការនៅចម្ការរបស់លោក។ នៅប្រហែលជាម៉ោងទីបី លោកបានចេញទៅម្ដងទៀតហើយក៏ឃើញអ្នកឯទៀតដែលគ្មានការងារធ្វើ កំពុងឈរនៅផ្សារ។ លោកមានប្រសាសន៍ទៅអ្នកទាំងនោះថា៖ ‹ចូរអ្នករាល់គ្នាទៅចម្ការរបស់ខ្ញុំដែរទៅ ហើយខ្ញុំនឹងឲ្យប្រាក់ឈ្នួលតាមអ្វីដែលត្រឹមត្រូវ›។ រួចអ្នកទាំងនោះក៏ទៅ។ នៅប្រហែលជាម៉ោងទីប្រាំមួយនិងម៉ោងទីប្រាំបួន លោកក៏បានចេញទៅហើយធ្វើដូច្នោះទៀត។ លុះដល់ប្រហែលម៉ោងទីដប់មួយ លោកបានចេញទៅហើយឃើញមានអ្នកឯទៀតកំពុងឈរ ក៏បានសួរពួកគេថា៖ ‹ហេតុអ្វីអ្នករាល់គ្នាបានឈរនៅទីនេះពេញមួយថ្ងៃដោយគ្មានការងារធ្វើដូច្នេះ?›។ ពួកគេបានឆ្លើយថា៖ ‹ពីព្រោះគ្មានអ្នកណាជួលយើងទេ›។ នោះលោកប្រាប់ពួកគេថា៖ ‹ចូរអ្នករាល់គ្នាទៅចម្ការរបស់ខ្ញុំដែរទៅ›»។—ម៉ាថាយ ២០:១-៧

ពួកសង្ឃនិងអ្នកឯទៀតក្នុងចំណោមពួកគេគិតថា ជនជាតិយូដាសាមញ្ញមិនសូវបម្រើព្រះយ៉ាងខ្នះខ្នែងទេ។ ពួកគេប្រៀបដូចជាកម្មករដែលធ្វើការមិនពេញពេលក្នុងចម្ការទំពាំងបាយជូររបស់ព្រះ។ ក្នុងឧទាហរណ៍របស់លោកយេស៊ូ ជនជាតិយូដាទាំងនោះគឺជាបុរសដែលបានត្រូវជួលឲ្យធ្វើការនៅ«ប្រហែលជាម៉ោងទីបី» (ម៉ោង៩ព្រឹក) ឬក៏នៅម៉ោងក្រោយៗទៀតក្នុងថ្ងៃនោះ គឺនៅម៉ោងទី៦ ម៉ោងទី៩ ហើយចុងក្រោយគឺនៅម៉ោងទី១១ (ម៉ោង៥ល្ងាច)។
-