-
ព្រះយេស៊ូសម្ដែងឲ្យឃើញ«ប្រាជ្ញាដែលមកពីព្រះ»ចូរចូលទៅជិតព្រះយេហូវ៉ា
-
-
១-៣. មនុស្សដែលធ្លាប់រស់នៅជិតខាងព្រះយេស៊ូ តើពួកគេបានតបឆ្លើយចំពោះសេចក្ដីបង្រៀនរបស់ទ្រង់យ៉ាងណា? ហើយតើអ្វីដែលពួកគេមិនបានយល់អំពីទ្រង់?
អ្នកស្ដាប់បានស្រឡាំងកាំងនៅពេលដែលយុវបុរសម្នាក់ឈ្មោះយេស៊ូឈរបង្រៀននៅក្នុងសាលាប្រជុំ។ ទ្រង់មិនមែនជាអ្នកចំឡែកចំពោះពួកគេឡើយ ដ្បិតទ្រង់បានធំឡើងនៅក្នុងទីក្រុងរបស់ពួកគេ និងបានធ្វើការជាជាងឈើនៅទីនោះអស់ជាច្រើនឆ្នាំផង។ ប្រហែលជាពួកគេខ្លះរស់នៅក្នុងផ្ទះដែលព្រះយេស៊ូបានជួយកសាង ឬក៏ប្រហែលជាពួកគេភ្ជួររាស់ដីស្រែដោយប្រើនង្គ័លឬក៏នឹមដែលទ្រង់បានធ្វើដោយព្រះហស្តទ្រង់ផ្ទាល់។a ប៉ុន្តែ តើពួកគេនឹងតបឆ្លើយយ៉ាងណាចំពោះសេចក្ដីបង្រៀនរបស់បុរសដែលធ្លាប់ជាជាងឈើនេះ?
-
-
ព្រះយេស៊ូសម្ដែងឲ្យឃើញ«ប្រាជ្ញាដែលមកពីព្រះ»ចូរចូលទៅជិតព្រះយេហូវ៉ា
-
-
a នៅសម័យព្រះគម្ពីរ ជាងឈើធ្លាប់ធ្វើការកសាងផ្ទះ ធ្វើតុទូ និងធ្វើឧបករណ៍សំរាប់កសិកម្ម។ លោកចាស្ទីន ម៉ាទើដែលធ្លាប់រស់នៅសតវត្សទីពីរបានសរសេរអំពីព្រះយេស៊ូថា៖ «ទ្រង់ធ្លាប់ធ្វើការជាជាងឈើពេលដែលនៅជាមួយមនុស្សជាតិ ទាំងធ្វើនង្គ័លនិងនឹម»។
-