-
លោកយេស៊ូបានត្រូវនាំទៅអេណាស រួចទៅកៃផាសលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
លុះមានប្រសាសន៍ចប់ហើយ អាជ្ញាធរម្នាក់ដែលឈរនៅក្បែរនោះ បានទះកំផ្លៀងលោកយេស៊ូ រួចក៏និយាយថា៖ «តើអ្នកឯងហ៊ានតបទៅសង្ឃនាយកដូច្នេះឬ?»។ ប៉ុន្តែ លោកយេស៊ូដឹងថាលោកមិនបានធ្វើអ្វីខុសទេ នោះលោកតបទៅគាត់ថា៖ «ប្រសិនបើខ្ញុំបាននិយាយខុស ចូរបញ្ជាក់ថាខ្ញុំបាននិយាយខុសកន្លែងណា ប៉ុន្តែប្រសិនបើខ្ញុំនិយាយត្រូវ ហេតុអ្វីអ្នកវាយខ្ញុំ?»។ (យ៉ូហាន ១៨:២២, ២៣) បន្ទាប់មក អេណាសបានឲ្យគេនាំលោកយេស៊ូទៅកៃផាសដែលជាកូនប្រសារបស់គាត់។
មកដល់ពេលនេះក្រុមប្រឹក្សាជាន់ខ្ពស់ដែលរួមបញ្ចូលសម្ដេចសង្ឃ បុរសចាស់ទុំរបស់បណ្ដាជន និងពួកអ្នកជំនាញខាងច្បាប់ បានមកជុំគ្នានៅផ្ទះរបស់កៃផាស។ ការវិនិច្ឆ័យក្ដីបែបនេះគឺខុសច្បាប់ពីព្រោះនោះជាយប់នៃបុណ្យរំលង។ យ៉ាងណាក្ដី នេះមិនបានបញ្ឈប់ពួកគេពីការធ្វើតាមបំណងអាក្រក់របស់ពួកគេនោះឡើយ។
មុនការវិនិច្ឆ័យក្ដី ក្រុមប្រឹក្សាជាន់ខ្ពស់នេះបានសម្រេចទោសលោកយេស៊ូរួចទៅហើយ។ ហេតុអ្វីយើងដឹង? ពីព្រោះក្រោយពីលោកយេស៊ូបានប្រោសឡាសាឲ្យរស់ឡើងវិញ ក្រុមប្រឹក្សាជាន់ខ្ពស់នេះបានសម្រេចថាលោកយេស៊ូគួរតែស្លាប់។ (យ៉ូហាន ១១:៤៧-៥៣) ម្យ៉ាងទៀត គ្រាន់តែប៉ុន្មានថ្ងៃមុននេះ ពួកអ្នកដឹកនាំសាសនាបានប្រឹក្សាគ្នាដើម្បីចាប់ហើយសម្លាប់លោកយេស៊ូ។ (ម៉ាថាយ ២៦:៣, ៤) ពិតណាស់ សូម្បីតែមុនការវិនិច្ឆ័យក្ដីចាប់ផ្ដើម លោកយេស៊ូប្រៀបដូចជាបានត្រូវគេកាត់ទោសប្រហារជីវិតរួចទៅហើយ!
-
-
ពេត្រុសបដិសេធលោកយេស៊ូលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ពេលដែលលោកយេស៊ូត្រូវគេចាប់ខ្លួននៅសួនហ្គេតសេម៉ានី ពួកសាវ័កបានភ័យខ្លាច ដូច្នេះពួកគាត់បានបោះបង់ចោលលោក ហើយរត់ចោលលោកអស់ទៅ។ ប៉ុន្តែ មានសាវ័កពីរនាក់ដែលបានឈប់រត់ ពួកគាត់គឺពេត្រុសនិង«អ្នកកាន់តាមម្នាក់ទៀត» ដែលទំនងជាសាវ័កយ៉ូហាន។ (យ៉ូហាន ១៨:១៥; ១៩:៣៥; ២១:២៤) ពួកគាត់ប្រហែលជាទៅតាមលោកយេស៊ូ ពេលដែលលោកត្រូវគេនាំទៅឯអេណាស។ នៅពេលដែលអេណាសបញ្ជូនលោកទៅផ្ទះរបស់សម្ដេចសង្ឃកៃផាស ពេត្រុសនិងយ៉ូហានបានដើរតាមលោកពីចម្ងាយ។ ពួកគាត់ទំនងជាពិបាកចិត្តយ៉ាងខ្លាំង ពីព្រោះពួកគាត់ខ្លាចថាពួកគាត់ត្រូវស្លាប់ ហើយក៏បារម្ភអំពីអ្វីដែលនឹងកើតឡើងចំពោះម្ចាស់របស់ពួកគាត់ផងដែរ។
-