បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បុត្រដែលព្រះបានសន្យា
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ជាង​មួយ​ខែ​ក្រោយ​មក ទារក​យេស៊ូ​មាន​អាយុ​៤០​ថ្ងៃ។ ឥឡូវ តើ​ឪ​ពុក​ម្ដាយ​នឹង​នាំ​ទារក​នោះ​ទៅ​កន្លែង​ណា? គឺ​ទៅ​វិហារ​នៅ​ក្រុង​យេរូសាឡិម ដែល​មិន​សូវ​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ពួក​គាត់​កំពុង​ស្នាក់​នៅ។ ច្បាប់​ម៉ូសេ​បាន​ចែង​ថា ៤០​ថ្ងៃ​ក្រោយ​ពី​ស្ត្រី​ម្នាក់​បាន​សម្រាល​កូន​ប្រុស នាង​ត្រូវ​ជូន​គ្រឿង​បូជា​នៅ​វិហារ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ស្អាត​បរិសុទ្ធ។—លេវីវិន័យ ១២:៤​-​៨

      តាម​ច្បាប់​ម៉ូសេ គ្រឿង​បូជា​នោះ​គួរ​ជា​ចៀម​ឈ្មោល​មួយ​និង​ព្រាប​ជំទើរ​មួយ។ ប៉ុន្តែ បើ​ម្ដាយ​មិន​អាច​ជូន​ចៀម​ឈ្មោល​បាន​ទេ នាង​គួរ​ជូន​សត្វ​លលក​មួយ​គូ ឬ​សត្វ​ព្រាប​ស្ទាវ​ពីរ​ក្បាល​វិញ។ ម៉ារៀ​បាន​ធ្វើ​តាម​ច្បាប់​នោះ។ នាង​យក​សត្វ​លលក​មួយ​គូ​សម្រាប់​ធ្វើ​ជា​គ្រឿង​បូជា។ នេះ​បង្ហាញ​ថា​ម៉ារៀ​មាន​ជីវភាព​ខ្វះ​ខាត។

      ​«​ដល់​ពេល​កំណត់​ដែល​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ស្អាត​បរិសុទ្ធ​»​

      យ៉ូសែបនិងម៉ារៀយកទារកយេស៊ូទៅឯវិហារ ហើយជូនគ្រឿងបូជានៅទីនោះដើម្បីធ្វើឲ្យខ្លួននាងស្អាតបរិសុទ្ធ

      ពេល​ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​សម្រាល​កូន ពួក​គេ​បាន​ត្រូវ​ចាត់​ទុក​ថា​មិន​ស្អាត​អស់​មួយ​រយៈ។ ក្រោយ​ពី​ពេល​នោះ​ចប់ ពួក​គេ​ត្រូវ​ជូន​សត្វ​ជា​គ្រឿង​បូជា​ដុត​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ស្អាត​បរិសុទ្ធ។ នេះ​រំលឹក​ពួក​គេ​ថា ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​ភាព​ខុស​ឆ្គង​បាន​ឆ្លង​ដល់​កូន​របស់​ពួក​គេ។ ប៉ុន្តែ ទារក​យេស៊ូ​មាន​ភាព​ល្អ​ឥត​ខ្ចោះ ហើយ​បរិសុទ្ធ។ (​លូកា ១:៣៥​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ម៉ារៀ​និង​យ៉ូសែប​បាន​«​នាំ​បុត្រ​តូច​នោះ​»​ទៅ​វិហារ​ដើម្បី​«​ធ្វើ​ឲ្យ​ខ្លួន​ស្អាត​បរិសុទ្ធ​»​ស្រប​តាម​ច្បាប់​ម៉ូសេ។—លូកា ២:២២

  • បុត្រដែលព្រះបានសន្យា
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក