បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរគាំទ្របងប្អូនស្រីគ្រិស្តសាសនិក
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | កញ្ញា
    • លោកយេស៊ូកំពុងអង្គុយបង្រៀន។ ម៉ាថានិងម៉ារៀអង្គុយនៅក្បែរជើងលោក ហើយស្ដាប់លោក។ រូបភាពផ្សេងៗ៖ ១. ប្ដីប្រពន្ធមួយគូទៅសួរសុខទុក្ខបងស្រីវ័យចាស់ម្នាក់ដែលមានសុខភាពមិនសូវមាំនៅផ្ទះរបស់គាត់។ ប្ដីកំពុងនិយាយជាមួយគាត់ កាលដែលប្រពន្ធកំពុងរៀបចំទុកដាក់អីវ៉ាន់។ ២. ប្ដីប្រពន្ធមួយគូកំពុងគោរពប្រណិប័តន៍ជាក្រុមគ្រួសារយ៉ាងសប្បាយរីករាយជាមួយបងស្រីនិងកូនស្រីតូចរបស់គាត់។ ៣. បងប្រុសម្នាក់កំពុងជួយដូរកង់ឡានឲ្យបងស្រីពីរនាក់។

      ដូច​លោក​យេស៊ូ យើង​អាច បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​បង​ប្អូន​ស្រី​ដ៏​ស្មោះ​ត្រង់ (​សូម​មើល​វគ្គ​៦​-​៩​)f

      ៦. ដូច​បាន​កត់​ទុក​នៅ​លូកា ១០:៣៨​-​៤២ តើ​លោក​យេស៊ូ​បាន​ជួយ​ម៉ាថា​និង​ម៉ារៀ​យ៉ាង​ដូច​ម្ដេច?

      ៦ លោក​យេស៊ូ​បាន​ចំណាយ​ពេល​ជា​មួយ​ស្ត្រី​ដែល​ជា​អ្នក​បម្រើ​ព្រះ ហើយ​លោក​ជា​មិត្ត​ពិត​របស់​ពួក​គេ។ សូម​គិត​អំពី​មិត្តភាព​ដែល​លោក​មាន​ជា​មួយ​ម៉ារៀ​និង​ម៉ាថា។ ពួក​គេ​ទំនង​ជា​ស្ត្រី​នៅ​លីវ។ (​សូម​អាន លូកា ១០:៣៨​-​៤២​) លោក​យេស៊ូ​ច្បាស់​ជា​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រួល តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក។ ជា​ឧទាហរណ៍ ម៉ារៀ​មាន​អារម្មណ៍​ស្រួល​អង្គុយ​នៅ​ក្បែរ​ជើង​របស់​លោក ក្នុង​នាម​ជា​អ្នក​កាន់​តាម។c រីឯ​ម៉ាថា គាត់​មិន​ខ្លាច​ប្រាប់​លោក​យេស៊ូ​អំពី​អារម្មណ៍​របស់​គាត់ ពេល​គាត់​អន់​ចិត្ត​ដោយ​សារ​ម៉ារៀ​មិន​ជួយ​គាត់។ នៅ​ពេល​នោះ លោក​យេស៊ូ​បាន​ជួយ​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ឲ្យ​រៀន​មេ​រៀន​សំខាន់​ៗ។ លោក​យេស៊ូ​ក៏​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ត្រី​ទាំង​នេះ​និង​ឡាសា​ដែល​ជា​បង​ប្អូន​របស់​ពួក​គាត់​ដែរ ដោយ​ទៅ​លេង​ពួក​គាត់​នៅ​ពេល​ផ្សេង​ទៀត។ (​យ៉ូន. ១២:១​-​៣​) ដូច្នេះ ពេល​ឡាសា​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ម៉ារៀ​និង​ម៉ាថា​ដឹង​ថា​ពួក​គាត់​អាច​សុំ​ជំនួយ​ពី​លោក​យេស៊ូ​បាន។—យ៉ូន. ១១:៣, ៥

  • ចូរគាំទ្របងប្អូនស្រីគ្រិស្តសាសនិក
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | កញ្ញា
    • c សព្វវចនាធិប្បាយ​មួយ​អំពី​គម្ពីរ​ចែង​ថា​៖ ​«​តាម​ធម្មតា អ្នក​កាន់​តាម​អង្គុយ​នៅ​ក្បែរ​ជើង​គ្រូ ពេល​ពួក​គេ​ត្រៀម​ខ្លួន​ធ្វើ​ជា​គ្រូ។ ក៏​ប៉ុន្តែ​ស្ត្រី​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​គ្រូ​ទេ។ . . . ដូច្នេះ បុរស​ជន​ជាតិ​យូដា​ភាគ​ច្រើន​ទំនង​ជា​ភ្ញាក់​ផ្អើល . . . បើ​ឃើញ​ម៉ារៀ​អង្គុយ​នៅ​ក្បែរ​ជើង​លោក​យេស៊ូ ហើយ​ចង់​រៀន​ពី​លោក​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក