បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរបម្រើព្រះយេហូវ៉ាដោយគ្មានអ្វីបំបែរអារម្មណ៍
    ទស្សនាវដ្ដីប៉មយាម ២០១៥ | ១៥ តុលា
    • ​«​ម៉ារៀ . . . ស្ដាប់​លោក[​យេស៊ូ​]មាន​ប្រសាសន៍។ រីឯ​ម៉ាថា​វិញ នាង​កំពុង​រវល់​ធ្វើ​កិច្ច​ការ​ជា​ច្រើន​»។—លូកា ១០:៣៩, ៤០

  • ចូរបម្រើព្រះយេហូវ៉ាដោយគ្មានអ្វីបំបែរអារម្មណ៍
    ទស្សនាវដ្ដីប៉មយាម ២០១៥ | ១៥ តុលា
    • ២ លោក​យេស៊ូ​ស្រឡាញ់​ម៉ាថា ដោយ​សារ​នាង​មាន​ចិត្ត​ទូលាយ​និង​ចិត្ត​សប្បុរស ហើយ​នាង​ក៏​ជា​មនុស្ស​ឧស្សាហ៍​ដែរ។ ប៉ុន្តែ​មូលហេតុ​សំខាន់​បំផុត​ដែល​លោក​យេស៊ូ​ស្រឡាញ់​នាង​គឺ​ដោយ​សារ​នាង​មាន​ជំនឿ​មាំ​មួន។ នាង​ជឿ​អ្វី​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​បង្រៀន ហើយ​នាង​ជឿ​ជាក់​ថា​លោក​គឺ​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា។ (​យ៉ូហាន ១១:២១​-​២៧​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ម៉ាថា​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ដូច​យើង​ទាំង​អស់​គ្នា នាង​ក៏​ធ្វើ​ខុស​ដែរ។ ជា​ឧទាហរណ៍ មាន​ពេល​មួយ​ដែល​លោក​យេស៊ូ​បាន​ទៅ​លេង​ពួក​គាត់ ម៉ាថា​បាន​អន់​ចិត្ត​នឹង​ម៉ារៀ​ដែល​ជា​ប្អូន​ស្រី​របស់​នាង ហើយ​នាង​បាន​ប្រាប់​លោក​យេស៊ូ​ថា​លោក​គួរ​តែ​កែ​តម្រង់​ម៉ារៀ។ ម៉ាថា​បាន​និយាយ​ថា​៖ ​«​តើ​លោក​មិន​ឃើញ​ថា ប្អូន​ខ្ញុំ​បានទុក​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ច​ការ​តែ​ម្នាក់​ឯង​ទេ​ឬ? ដូច្នេះ សូម​ប្រាប់​គាត់​ឲ្យ​ជួយ​ខ្ញុំ​ផង​»។ (​សូម​អាន លូកា ១០:៣៨​-​៤២​) ហេតុ​អ្វី​ម៉ាថា​បាន​និយាយ​ដូច្នេះ ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​ពាក្យ​តប​ឆ្លើយ​របស់​លោក​យេស៊ូ​ទៅ​កាន់​នាង?

  • ចូរបម្រើព្រះយេហូវ៉ាដោយគ្មានអ្វីបំបែរអារម្មណ៍
    ទស្សនាវដ្ដីប៉មយាម ២០១៥ | ១៥ តុលា
    • ៤ ប៉ុន្តែ ម៉ាថា​បាន​អនុញ្ញាត​ឲ្យ​កិច្ច​ការ​ជា​ច្រើន​ដែល​នាង​ត្រូវ​ធ្វើ​បំបែរ​អារម្មណ៍​របស់​នាង។ នាង​រវល់​រៀប​ចំ​ម្ហូប​ពិសេស​ជូន​លោក​យេស៊ូ ហើយ​ធ្វើ​អ្វី​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដើម្បី​ឲ្យ​លោក​ស្នាក់​នៅ​ស្រួល។ ពេល​នាង​បាន​ឃើញ​ថា​ម៉ារៀ​មិន​មក​ជួយ​នាង នាង​បាន​ខឹង ហើយ​ត្អូញត្អែរ​ដាក់​លោក​យេស៊ូ។ លោក​បាន​ដឹង​ថា​ម៉ាថា​កំពុង​ព្យាយាម​ធ្វើ​អ្វី​ផ្សេង​ៗ​ច្រើន​ពេក ហេតុ​នេះ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ដោយ​ចិត្ត​សប្បុរស​ថា​៖ ​«​ម៉ាថា ម៉ាថា នាង​កំពុង​ខ្វល់​ចិត្ត​ណាស់​អំពី​កិច្ច​ការ​ជា​ច្រើន​»។ លោក​ក៏​បាន​ឲ្យ​យោបល់​នាង​ថា​គ្រាន់​តែ​ម្ហូប​សាមញ្ញ ប្រហែល​ជា​តែ​មួយ​មុខ​គឺ​គ្រប់​គ្រាន់​ហើយ។ ក្រោយ​មក​លោក​យេស៊ូ​បាន​សរសើរ​ម៉ារៀ​ដែល​បាន​ស្ដាប់​លោក​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឯ​ម៉ារៀ នាង​បាន​រើស​យក​ចំណែក​ល្អ​វិញ ហើយ​ចំណែក​នោះ​នឹង​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ​»។ ម៉ារៀ​ប្រហែល​ជា​ភ្លេច​អំពី​អ្វី​ដែល​នាង​បាន​បរិភោគ​នៅ​ពេល​នោះ ប៉ុន្តែ​នាង​ច្បាស់​ជា​មិន​ភ្លេច​អ្វី​ៗ​ដែល​នាង​បាន​រៀន​ពី​លោក​យេស៊ូ ហើយ​មិន​ភ្លេច​អំពី​របៀប​ដែល​លោក​បាន​សរសើរ​នាង​ឡើយ។ ជាង​៦០​ឆ្នាំ​ក្រោយ​មក សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ‹លោក​យេស៊ូ​ស្រឡាញ់​ម៉ាថា និង​ប្អូន​របស់​នាង›។ (​យ៉ូហាន ១១:៥​) ពាក្យ​ទាំង​នេះ​បង្ហាញ​ថា​ម៉ាថា​បាន​ធ្វើ​តាម​ការ​កែ​តម្រង់​របស់​លោក​យេស៊ូ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​មួយ​ជីវិត​របស់​នាង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក