-
កូនដែលបានបាត់ត្រឡប់មកវិញលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
នៅពេលនោះកូនប្រុសបងនៅឯស្រែចម្ការ។ លោកយេស៊ូមានប្រសាសន៍អំពីគាត់ថា៖ «ពេលដែលគាត់មកជិតដល់ផ្ទះហើយ គាត់ឮការប្រគំតន្ត្រីនិងការរាំរបាំ។ ដូច្នេះ គាត់ហៅអ្នកបម្រើម្នាក់មក ហើយសួរថាមានអ្វីកំពុងកើតឡើង។ អ្នកបម្រើនោះប្រាប់គាត់ថា៖ ‹ប្អូនប្រុសរបស់អ្នកបានមក ហើយឪពុករបស់អ្នកបានកាប់គោស្ទាវដែលយើងបានបំប៉ន ពីព្រោះប្អូនអ្នកមកវិញដោយមានសុវត្ថិភាព›។ ប៉ុន្តែគាត់បែរជាខឹងយ៉ាងខ្លាំង ហើយមិនព្រមចូលក្នុងទេ។ រួចមក ឪពុករបស់គាត់ចេញមកអង្វរគាត់។ គាត់តបទៅឪពុកថា៖ ‹ខ្ញុំបានធ្វើការជូនលោកឪពុកដូចជាខ្ញុំបម្រើអស់ជាច្រើនឆ្នាំហើយ ក៏មិនដែលរំលងបញ្ញត្ដិរបស់លោកឪពុកម្ដងណាឡើយ តែលោកឪពុកមិនដែលឲ្យខ្ញុំ សូម្បីតែកូនពពែមួយ ដើម្បីឲ្យខ្ញុំអរសប្បាយជាមួយនឹងមិត្តភក្ដិខ្ញុំទេ។ ក៏ប៉ុន្តែពេលកូនប្រុសរបស់លោកឪពុកនេះ ដែលបង្ហិនបង្ហោចទ្រព្យសម្បត្ដិរបស់លោកជាមួយនឹងស្រីពេស្យាមកដល់ភ្លាម នោះលោកឪពុកកាប់គោស្ទាវដែលលោកបានបំប៉នដើម្បីទទួលវា›»។—លូកា ១៥:២៥-៣០
ដូចកូនបងនេះ តើអ្នកណាដែលបានរិះគន់លោកយេស៊ូដោយសារលោកបានបង្ហាញសេចក្ដីមេត្ដាករុណា និងការយកចិត្តទុកដាក់ចំពោះមនុស្សសាមញ្ញនិងអ្នកប្រព្រឹត្តអំពើខុសឆ្គង? គឺពួកផារិស៊ី និងពួកអ្នកជំនាញខាងច្បាប់។ នេះជាមូលហេតុដែលលោកយេស៊ូបានលើកឧទាហរណ៍នេះឡើង ដោយសារពួកគេរិះគន់លោកដែលបានស្វាគមន៍អ្នកប្រព្រឹត្តអំពើខុសឆ្គង។ ម្យ៉ាងទៀត បើអ្នកណាម្នាក់រិះគន់ព្រះ ដោយសារលោកកំពុងបង្ហាញសេចក្ដីមេត្ដាករុណា អ្នកនោះគួរគិតពិចារណាអំពីមេរៀនក្នុងឧទាហរណ៍នេះ។
-
-
កូនដែលបានបាត់ត្រឡប់មកវិញលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
លោកយេស៊ូមិនបានប្រាប់នូវអ្វីដែលកូនបងនឹងធ្វើនៅទីបំផុតទេ។ ប៉ុន្តែ ក្រោយពីលោកយេស៊ូស្លាប់ ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញ មាន«សង្ឃមួយក្រុមធំបានទៅជាអ្នកជឿ»។ (សកម្មភាព ៦:៧) នេះបញ្ជាក់ថា សូម្បីតែពួកគេក៏អាចភ្ញាក់ខ្លួន ហើយប្រែចិត្ត រួចត្រឡប់មករកព្រះវិញដែរ។ ពួកគេប្រហែលជារួមបញ្ចូលអ្នកខ្លះដែលបានឮឧទាហរណ៍ដ៏មានឥទ្ធិពលខ្លាំងដែលលោកយេស៊ូបានលើកឡើងអំពីកូនដែលបានបាត់។
-