-
ចូរស្វែងរកទ្រព្យដ៏ពិតប្រាកដទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៧ | កក្កដា
-
-
៤, ៥. (ក) តើអ្វីបានកើតឡើងចំពោះអ្នកបម្រើក្នុងឧទាហរណ៍របស់លោកយេស៊ូ? (ខ) តើលោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកឲ្យធ្វើអ្វី?
៤ សូមអាន លូកា ១៦:១-៩។ ឧទាហរណ៍របស់លោកយេស៊ូអំពីអ្នកបម្រើទុច្ចរិត គួរជំរុញចិត្តយើងទាំងអស់គ្នាឲ្យគិតពិចារណា។ គេបានចោទប្រកាន់អ្នកបម្រើនោះថាគាត់បានបង្ខាតទ្រព្យសម្បត្ដិរបស់ម្ចាស់គាត់ ហើយម្ចាស់របស់គាត់បានសម្រេចចិត្តបញ្ឈប់គាត់ពីការងារ។a (សូមមើលកំណត់សម្គាល់) ប៉ុន្តែ អ្នកបម្រើនោះបានប្រព្រឹត្តដោយប្រើ«ប្រាជ្ញា»។ មុនគាត់ឈប់ពីការងារនោះ គាត់បានបង្កើតមិត្តភាពជាមួយនឹងមនុស្សដែលអាចជួយគាត់ក្រោយមក។ លោកយេស៊ូបានលើកឧទាហរណ៍នេះ មិនមែនដោយសារលោកចង់ឲ្យអ្នកកាន់តាមលោកប្រព្រឹត្តតាមរបៀបដែលទុច្ចរិតដើម្បីចិញ្ចឹមជីវិតទេ។ នេះគឺជាអ្វីដែលមនុស្សក្នុងពិភពលោកនេះធ្វើ។ ផ្ទុយទៅវិញ លោកយេស៊ូបានលើកឧទាហរណ៍នេះដើម្បីបង្រៀនមេរៀនដ៏សំខាន់មួយ។
៥ ដូចអ្នកបម្រើនោះដែលភ្លាមៗបានស្ថិតក្នុងស្ថានភាពដ៏ពិបាកមួយ លោកយេស៊ូបានដឹងថាអ្នកកាន់តាមលោកភាគច្រើននឹងមិនស្រួលចិញ្ចឹមជីវិតក្នុងពិភពលោកដ៏អយុត្ដិធម៌នេះទេ។ ដូច្នេះ លោកបានប្រាប់ពួកគេថា៖ «ចូរប្រើទ្រព្យនៃពិភពលោកទុច្ចរិតនេះ ប្រយោជន៍ឲ្យបានមិត្តភក្ដិ»។ ហេតុអ្វី? ដោយសារពេលដែលទ្រព្យនោះសាបសូន្យទៅ មិត្តភក្ដិទាំងនេះពោលគឺព្រះយេហូវ៉ានិងលោកយេស៊ូ «នឹងទទួលអ្នកចូលក្នុងទីអាស្រ័យដែលស្ថិតស្ថេរជារៀងរហូត»។ តើយើងអាចរៀនអ្វីពីឱវាទរបស់លោកយេស៊ូ?
៦. តើយើងដឹងយ៉ាងដូចម្ដេចថាប្រព័ន្ធពាណិជ្ជកម្មរបស់ពិភពលោកសព្វថ្ងៃនេះគឺមិនមែនជាផ្នែកមួយនៃគោលបំណងរបស់ព្រះ?
៦ គម្ពីរបង្ហាញច្បាស់ថាការរកប្រាក់ចំណេញឲ្យបានច្រើន គឺមិនមែនជាផ្នែកមួយនៃគោលបំណងរបស់ព្រះឡើយ។ ជាឧទាហរណ៍ ក្នុងសួនអេដែនព្រះយេហូវ៉ាបានឲ្យអាដាមនិងអេវ៉ាច្រើនជាងអ្វីដែលពួកគេត្រូវការ។ (លោកុប្បត្តិ ២:១៥, ១៦) ក្រោយមក ពេលដែលព្រះបានផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់ពួកអ្នកដែលលោកបានរើសតាំង នោះ«គ្មានអ្នកណាម្នាក់ចង់និយាយថាអ្វីដែលពួកគាត់មានជារបស់ខ្លួនទេ តែពួកគាត់មានអ្វីៗទាំងអស់ជាមួយគ្នា»។ (សកម្មភាព ៤:៣២) អេសាយដែលជាអ្នកប្រកាសទំនាយបាននិយាយថានឹងមានគ្រាមួយដែលមនុស្សទាំងអស់នឹងទទួលផលជាបរិបូរដែលមកពីផែនដី។ (អេសាយ ២៥:៦-៩; ៦៥:២១, ២២) ប៉ុន្តែ ទម្រាំដល់ពេលនោះ អ្នកកាន់តាមលោកយេស៊ូនឹងត្រូវប្រព្រឹត្តដោយប្រើ«ប្រាជ្ញា»។ ពួកគេនឹងត្រូវចិញ្ចឹមជីវិតដោយប្រើទ្រព្យនៃពិភពលោកទុច្ចរិតនេះ ហើយនៅដំណាលគ្នានោះ ក៏ខំធ្វើឲ្យព្រះពេញចិត្តដែរ។
-
-
ចូរស្វែងរកទ្រព្យដ៏ពិតប្រាកដទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៧ | កក្កដា
-
-
៧. នៅលូកា ១៦:១០-១៣ តើលោកយេស៊ូបានឲ្យឱវាទអ្វី?
៧ សូមអាន លូកា ១៦:១០-១៣។ ក្នុងឧទាហរណ៍របស់លោកយេស៊ូ អ្នកបម្រើនោះបានបង្កើតមិត្តភាពដើម្បីជាប្រយោជន៍ខ្លួន។ ក៏ប៉ុន្តែ លោកយេស៊ូចង់ឲ្យអ្នកកាន់តាមលោកបង្កើតមិត្តភាពនៅស្ថានសួគ៌ដោយមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ លោកចង់ឲ្យយើងយល់ថារបៀបដែលយើងប្រើទ្រព្យសម្បត្ដិរបស់យើងដែលមកពីពិភពលោកទុច្ចរិតនេះ អាចបង្ហាញថាយើងស្មោះត្រង់ចំពោះព្រះឬយ៉ាងណា។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
-